Trending now

អាស៊ាននិងជប៉ុនប្តេជ្ញាពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ

15:05 | 12/03/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃទី ១១ ខែមិនា កិច្ចប្រជុំលើកទី ១៤ នៃគណៈកម្មាធិការសហប្រតិបត្តិការរួមអាស៊ាន - ជប៉ុន (AJJCC) បានធ្វើឡើង នៅទីស្នាក់ការលេខាធិការដ្ឋានអាស៊ាននៅទីក្រុង Jakarta (ប្រទេសឥណ្ឌូនេស៊ី) ដែលឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអាស៊ាននិងលោក Chiba Akira ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំអាស៊ានបានអញ្ជើញធ្វើអធិបតីភាពកិច្ចប្រជុំនេះ។

ប្រតិភូចូលរួមកិច្ចប្រជុំបានថតរូបរួម។​ (ប្រភព៖​ TTXVN)

យោងតាមអ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំអាស៊ាន នៅក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលទទួលបានលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ នយោបាយ - សន្តិសុខ សេដ្ឋកិច្ចនិងវប្បធម៌ - សង្គម រវាងអាស៊ាននិងជប៉ុន។ បច្ចុប្បន្នជប៉ុនគឺជាដៃគូពាណិជ្ជកម្មធំទី ៤ របស់អាស៊ានជាមួយនឹងពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០១៨ ឈានដល់ ២៣១,៧ ពាន់លានដុល្លារអាមេរិក។ ដោយមានដើមទុនវិនិយោគចំនួន ២១ ពាន់លានដុល្លារនៅឆ្នាំ ២០១៨ ជប៉ុនគឺជាអ្នកវិនិយោគផ្ទាល់បរទេស (FDI) ធំទី ៣ របស់អាស៊ាន។

ប្រទេសជប៉ុនគឺជាអ្នកចូលរួមយ៉ាងសកម្មរបស់អាស៊ានក្នុងការកាត់បន្ថយគម្លាតអភិវឌ្ឍន៍ ការអភិវឌ្ឍធនធានមនុស្សការ បណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាព័ត៌មានការថែរក្សាសុខភាព លើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹងរវាងប្រជាជននៃតំបន់ទាំងពីរតាមរយៈគម្រោងនិងកម្មវិធីជាច្រើនដូចជា គង្រោង JENESYS និងគម្រោង WA និងមជ្ឈមណ្ឌលអាស៊ី។ កិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរកីឡាអាស៊ាន - ជប៉ុនក៏ត្រូវបានពង្រឹងតាមរយៈសកម្មភាពរួមគ្នាអាស៊ាន - ជប៉ុនស្តីពីកីឡាឆ្នាំ ២០១៩-២០២០ ។ ប្រទេសជប៉ុនក៏បានសហការនិងគាំទ្រអាស៊ានយ៉ាងសកម្មក្នុងការអនុវត្តកិច្ចព្រមព្រៀងអាស៊ានស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនិងការឆ្លើយតបបន្ទាន់ (AADMER) កម្មវិធីការងារ ២០១៦-២០២០; ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់កម្មវិធីរបស់មជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ការឆ្លើយតបគ្រោះមហន្តរាយនិងជំនួយមនុស្សធម៌ (AHA) ។

ឯកអគ្គរដ្ឋទូត Tran Duc Binh ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអាស៊ាន៕ (ប្រភព៖ baoquocte)

ទាក់ទងនឹងការតំរង់ទិសសម្រាប់កិច្ចសហប្រតិបត្តិការ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទនងភាពជាដៃគូយុទ្ធសាស្រ្តអាស៊ាន - ជប៉ុន ដោយអនុវត្តនូវសេចក្តីថ្លែងការណ៍ស្តីពីភាពជាអ្នកដឹកនាំរួមប្រកបដោយប្រសិទ្ធភាពរួមទាំងសេចក្តីថ្លែងការណ៍រួមកិច្ចប្រជុំកំពូលខួបអនុស្សាវរីយ៍ លើកទី ៤៥ នៃចំណងមិត្តភាពនិងសហប្រតិបត្តិការ អាស៊ាន - ជប៉ុន (២០១៨) និងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលអាស៊ាន - ជប៉ុនលើកទី ២២ ស្តីពីការតភ្ជាប់ (ឆ្នាំ ២០១៩) ។ ដូច្នោះអាស៊ាននិងជប៉ុននឹងផ្តល់អាទិភាពដល់ការពង្រឹងកិច្ចសហប្រតិបត្តិការលើការតភ្ជាប់ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតាមរយៈការអនុវត្តភាពជាដៃគូដឹកជញ្ជូនអាស៊ាន - ជប៉ុន (AJTP) ការចរចារកិច្ចព្រមព្រៀងសេវាកម្មអាកាសចរណ៍អាស៊ាន - ជប៉ុន និងបង្កើតទំនាក់ទំនងរវាងការអនុវត្តគំនិតផ្តួចផ្តើមរបស់ជប៉ុនសម្រាប់ភាពជាដៃគូលើហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់និងផែនការមេនៃការតភ្ជាប់អាស៊ាន ២០២៥ (MPAC ២០២៥) ។

ភាគីទាំងពីរក៏នឹងផ្តោតលើប្រភពធនធានសម្រាប់ការអនុវត្តខ្សែសកម្មភាពក្នុងផែនការវិសោធនកម្មឆ្នាំ ២០១៧ ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ចក្ខុវិស័យអាស៊ាន - ជប៉ុន និងផែនទីបង្ហាញផ្លូវយុទ្ធសាស្ត្រ ១០ ឆ្នាំ ជាពិសេសសកម្មភាពនិងគម្រោងនានាដែលគាំទ្រអាស៊ានអនុវត្តដោយជោគជ័យនូវគោលដៅកសាងសហគមន៍បង្រួមគម្លាតអភិវឌ្ឍន៍ សហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស បង្កើតលក្ខណៈងាយស្រួលពាណិជ្ជកម្មវិនិយោគនិងគាំទ្រសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម (MSME) ទីក្រុងឆ្លាតវៃ ការច្នៃប្រឌិត សេដ្ឋកិច្ចឌីជីថល និងការគាំទ្រដើម្បីសម្របខ្លួនទៅនឹងឧស្សាហកម្ម ៤.០ ថាមពល ការគ្រប់គ្រងគ្រោះមហន្តរាយ ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ... ។ ភាគីទាំងពីរបានសង្កត់ធ្ងន់ថានីតិវិធីសម្រាប់ពិធីសារទី ១ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយអាស៊ាន - ជប៉ុនគួរតែត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះនឹងជួយបង្កើនការវិនិយោគនិងពាណិជ្ជកម្មសេវាកម្មបន្ថែមទៀតរវាងភាគីទាំងពីរ ក៏ដូចជាជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ក្នុងឆ្នាំ ២០២០ ផងដែរ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស