Trending now

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung ធ្វើជាសហអធិបតីកិច្ចប្រជុំ SOM គណៈកម្មាធិការចម្រុះវៀតណាម - កម្ពុជា

15:18 | 20/08/2019 (យោងតាម baoquocte.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាព្រឹកថ្ងៃទី ២០ ខែសីហា កិច្ចប្រជុំមន្រ្តីជាន់ខ្ពស់ (SOM) ក្នុងក្របខ័ណ្ឌសម័យប្រជុំគណៈកម្មាធិការចម្រុះលើកទី ១៧ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៍ វិទ្យាសាស្រ្តនិងបចេ្ចកទេសវៀតណាម - កម្ពុជា (វៀតណាម - កម្ពុជា JC ១៧) បានបើកជាផ្លូវការនៅទីស្នាក់ការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅរាជធានីភ្នំពេញ។

រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជាលោកស្រីអ៊ា​ត សោភា និងអនុរដ្ឋមន្រ្តីលោក Nguyen Quoc Dung ធ្វើជាសហអធិបតីកិច្ចប្រជុំSOM គណៈកម្មាធិការចម្រុះវៀតណាម - កម្ពុជា

រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោកស្រីអ៊ា​ត សោភា និងអនុរដ្ឋមន្រី្តក្រសួងការបរទេសវៀតណាមលោក​ Nguyen Quoc Dung អញ្ជើញជាសហអធិបតីនៃកិច្ចប្រជុំលើកនេះ។

កិច្ចប្រជុំគណៈកម្មាធិការចម្រុះវៀតណាម - កម្ពុជា​ បានធ្វើជារាងរាល់ឆ្នាំដើម្បីធ្វើបច្ចុប្បន្នភាពដំណើរការកិច្ចសហប្រតិ បត្តិការនិងស្វែងរកវិធានការជំរុញបន្ថែមទៀតនូវទំហំនិងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការទ្វែភាគីរវាងវៀតណាមនិងកម្ពុជាលើគ្រប់វិស័យ។ នេះគឺជាឱកាសសម្រាប់ប្រទេសទាំងពីរផ្លាស់ប្តូរយោបល់ស្តីពីកិច្ចសហប្រតិបត្តិការសម្រាប់ផលប្រ យោជន៍ទ្វេភាគីក្នុងក្រប ខ័ណ្ឌតំបន់និងអន្តរជាតិ។

តាមគម្រោង នៅរសៀលថ្ងៃទី ២០ ខែសីហា លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម Pham Binh Minh នឹងចូលជួបសម្តែងការគួរសមជាមួយសម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មុនពេលធ្វើជាសហអធិបតីនៃសម័យប្រជុំវៀតណាម - កម្ពុជា JC ១៧ រួមជាមួយឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ប្រាក់ សុខុន នៅព្រឹកថ្ងៃទី ២១ ខែសីហា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិរបស់កម្ពុជាបានសង្កត់ធ្ងន់ថាកិច្ចប្រជុំ វៀតណាម - កម្ពុជា JC លើកទី ១៧ នឹងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងអ្នកជិតខាងល្អជាប្រពៃណីរវាងប្រទេសទាំងពីរក៏ដូចជារួមចំណែកដល់សន្តិភាពនិងវិបុលភាពក្នុងតំបន់និងអន្តរជាតិ។

កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងវៀតណាមនិងកម្ពុជាក្នុងរយៈពេលកន្លងមកមានការរីកចម្រើនយ៉ាងខ្លាំង។ តួលេខពាណិជ្ជកម្មវៀតណាម - កម្ពុជាក្នុងឆ្នាំ ២០១៨ សម្រេចបាន ៤,៧០៤ ពាន់លានដុល្លារ ដែលជាកើនឡើង ២៣,៨% បើប្រៀបធៀបនឹងឆ្នាំ ២០១៧ ។

ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០១៩ ពាណិជ្ជកម្មវៀតណាម - កម្ពុជាសម្រេចបាន ២,៣១៥ ពាន់លានដុល្លារកើនឡើង ១៩,១% បើប្រឿបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ។

យោងតាមការត្រៀមទុកជាមុន នៅឆ្នាំ ២០១៩ តួលេខពាណីជ្ជកម្មទ្វេភាគី នឹងស្រេចបានគោលដៅ ៥ ពាន់លានដុល្លារ​ ដូចដែលបានប្តេជ្ញាចិត្តដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Nguyen Quoc Dung

ទាក់ទងនឹងការវិនិយោគ រហូតមកដល់ពេលនេះប្រទេសវៀតណាមមានគម្រោងចំនួន ២១៤ ដែលបានចុះបញ្ជីវិនិយោគនៅកម្ពុជាដោយមានទុនវិនិយោគសរុបចំនួន ៣,០៧៤ ពាន់លានដុល្លារ។ ក្នុងនោះ ១៧៦ គម្រោងនៅតែមានសុពលភាពដោយមានដើមទុនចុះបញ្ជីសរុបចំនួន ២,៧៧ ពាន់លានដុល្លារ វៀតណាមស្ថិតក្នុងចំណោមប្រទេសទាំង ៥ ដែលមានការវិនិយោគផ្ទាល់ពីបរទេសច្រើនជាងគេនៅកម្ពុជា។

សកម្មភាពវិនិយោគរបស់សហគ្រាសរបស់ប្រទេសវៀតណាមនៅក្នុងប្រទេសកម្ពុជាមានការរួមចំណែកយ៉ាងជាក់ស្តែងដល់ការអភិវឌ្ឍសេដ្ឋកិច្ចនិងកិច្ចការសន្តិសុខសង្គមនៃព្រះរាជាណាចក្រកម្ពុជា។

សម្រាប់វិស័យទេសចរណ៍អស់រយៈពេលជាច្រើនឆ្នាំមកហើយប្រទេសវៀតណាមគឺជាប្រទេសឈានមុខគេមួយទាក់ទងនឹងចំនួនភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជាដែលមានភ្ញៀវវៀតណាមជិត ៩០០.០០០ នាក់បានមកទស្សនាប្រទេសកម្ពុជានៅឆ្នាំ ២០១៨ ។

ប្រទេសវៀតណាមនិងប្រទេសកម្ពុជាក៏បានចុះហត្ថលេខាលើក្របខ័ណ្ឌជាច្រើនដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចដូចជាកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីការតភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសទាំងពីរវៀតណាម - កម្ពុជាដល់ឆ្នាំ ២០៣០ (បច្ចុប្បន្នប្រទេសទាំងពីរកំពុងរៀបចំផែនការមេដើម្បីអនុវត្តកិច្ចព្រមព្រៀងក្របខ័ណ្ឌនេះ ដែលរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំ ២០១៩) ផែនការសកម្មភាពភ្ជាប់សេដ្ឋកិច្ចទាំងបី កិច្ចព្រមព្រៀងដើម្បីជៀសវាងការយកពន្ធទ្វេដង អនុស្សរណៈនៃការយោគយល់គ្នា (MOU) សហប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូនដល់ឆ្នាំ ២០២៥ ចក្ខុវិស័យសម្រាប់ឆ្នាំ ២០៣០; ក្រុមហ៊ុន Vietnam Airlines និងក្រសួងទេសចរណ៍កម្ពុជាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ដើម្បីភ្ជាប់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ ភាគីទាំងពីរត្រៀមចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មតាមព្រំដែននៅឆ្នាំ ២០១៩៕

(យោងតាម baoquocte.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម baoquocte.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍