Trending now

អ្នកជំនាញរុស្ស៊ីវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងរុស្ស៊ីនៅអង្គការសហប្រជាជាតិ

10:25 | 17/03/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - លោកបណ្ឌិត Ivan Nikolaievich Timofeev នាយកកម្មវិធីនៃក្រុមប្រឹក្សារុស្ស៊ីអំពីបញ្ហាអន្តរជាតិ (RIAC) បានលើកឡើងថាប្រទេសវៀតណាមបានក្លាយជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អណត្តិ ២០២០ - ២០២១ គឺជាព្រឹត្តិការណ៍វិជ្ជមាន។

លោកបណ្ឌិត Ivan Nikolaievich Timofeev នាយកកម្មវិធីនៃក្រុមប្រឹក្សារុស្ស៊ីអំពីបញ្ហាអន្តរជាតិ (RIAC)។ (ប្រភព៖ RIAC)

លោក Timofeev បានលើកឡើងថានេះគឺជាឱកាសសម្រាប់វៀតណាមក្នុងការចូលរួមក្នុងរបៀបវារៈរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិអំពីបញ្ហានានាដែលវៀតណាមចាត់ទុកថាជាអាទិភាពសម្រាប់ប្រទេសជាតិ តំបន់ និងពិភពលោកទាំងមូល ក្នុងបរិបទសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខមិនអាចរកការមូលមតិគ្នាក្នុងបញ្ហាអន្តរជាតិជាច្រើនបានទេ។

តាមលោកបណ្ឌិត Ivan Timofeev ប្រទេសវៀតណាមនិងរុស្ស៊ីមានទស្សនៈប្រហាក់ប្រហែលគ្នាលើបញ្ហាអន្តរជាតិភាគច្រើន។ ប្រទេសទាំងពីរកំពុងបំពេញការងាររបស់ខ្លួនបានល្អនិងបានបង្កើតកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងជិតស្និទ្ធទាំងទ្វេភាគីនិងក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ រួមទាំងមហាសន្និបាតនិងរចនាសម្ព័ន្ធផ្សេងទៀតរបស់អង្គការសហប្រជាជាតិ។

អ្នកជំនាញរុស្ស៊ីជឿជាក់ថានឹងមានសំណើជាច្រើនរបស់វៀតណាមនៅក្រុមប្រឹក្សាសន្តិសុខ និងចក្ខុវិស័យរបស់វៀតណាមចំពោះបញ្ហាសកល ដែលមិនត្រឹមតែត្រូវបានស្តាប់ដោយរុស្ស៊ីប៉ុណ្ណោះទេថែមទាំងត្រូវបានវាយតម្លៃប្រកបដោយលក្ខណៈស្ថាបនា និងទទួលបានការគាំទ្រពីប្រទេសរុស្ស៊ីនិងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

តាមលោក Timofeev មិនមានបញ្ហាអ្វីធ្ងន់ធ្ងរក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅក្រុមប្រឹក្សាសន្តិសុខនោះទេ ប៉ុន្តែទស្សនៈរបស់ប្រទេសទាំងពីរលើបញ្ហាជាច្រើនរឹតតែបំពេញបន្ថែមគ្នាទៅវិញទៅមក។

ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងរុស្ស៊ីក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក ប្រទេសទាំងពីរចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហភាពសេដ្ឋកិច្ចអាស៊ី - អឺរ៉ុបនិងវៀតណាម ព្រោះវៀតណាមជាប្រទេសដំបូងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពសេដ្ឋកិច្ចអាស៊ី - អឺរ៉ុប មានន័យថារហូតមកដល់ពេលនេះ ប្រទេសវៀតណាមគឺជាអ្នកត្រួសត្រាយក្នុងកិច្ចសហប្រតិបត្តិការជាមួយសហភាពសេដ្ឋកិច្ចអាស៊ី - អឺរ៉ុប។ លើសពីនេះទៀតគឺចាំបាច់ត្រូវបង្កើនពាណិជ្ជកម្មទ្វេភាគី ពីព្រោះវៀតណាមជាប្រទេសកំពុងអភិវឌ្ឍន៍ដែលមានភាពស្វាហាប់ខ្លាំង រីឯរុស្ស៊ីក៏ជាប្រទេសធំមួយដែរ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការផ្នែកអប់រំអ្នកជំនាញលោក Ivan Timofeev បានលើកឡើងថាការអប់រំរបស់រុស្ស៊ីមានសក្តានុពលច្រើនក្នុងការទាក់ទាញនិស្សិតវៀតណាមកាន់តែច្រើនប៉ុន្តែវាចាំបាច់ត្រូវបង្កើតលក្ខខណ្ឌងាយស្រួលជាច្រើនសម្រាប់និស្សិតវៀតណាមបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យរុស្ស៊ីអាចស្នាក់នៅនិងធ្វើការ បន្តអាជីពនិងរក្សាទំនាក់ទំនងជាមួយមាតុភូមិ ដោយហេតុនេះជួយ ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ដើម្បីទាក់ទាញភ្ញៀវទេសចរវៀតណាមឱ្យមករុស្ស៊ីកាន់តែច្រើន ដែលមគ្គុទេសទេសចរណ៍និយាយភាសាវៀតណាមកាន់តែច្រើនចាំបាច់ដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមភ្ញៀវទេសចរវៀតណាម និងស្រាវជ្រាវដើម្បីរៀបចំដំណើរទេសចរណ៍ពិសេសសម្រាប់ភ្ញៀវទេសចរវៀតណាម ដូចជាកម្មវិធីទស្សនាកន្លែងទេសភាពទាក់ទងនឹងសម័យសូវៀត…

ទាក់ទងនឹងវិស័យយោធា នាយកកម្មវិធីនៃក្រុមប្រឹក្សារុស្ស៊ីអំពីបញ្ហាអន្តរជាតិបានសង្កត់ធ្ងន់ថាប្រទេសវៀតណាមគឺជាទីផ្សារអាវុធដ៏សំខាន់មួយរបស់ប្រទេសរុស្ស៊ី ហើយដំណើរទស្សនកិច្ចរបស់នាវាកងទ័ពជើងទឹករុស្ស៊ីមកកាន់ប្រទេសវៀតណាមជានិមិត្តរូបខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការការពារជាតិជិតស្និទ្ធរវាងប្រទេសទាំងពីរ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ