Trending now

សាធារណរដ្ឋឆេកចង់លើកកម្ពស់សហប្រតិបត្តិការពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយជាមួយវៀតណាម

11:46 | 18/07/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ប្រធាន សភាពាណិជ្ជកម្មឆេក លោក Vladimir Dlouhy បានបញ្ជាក់ថា នឹងគាំទ្រសភាឆេកនិងសភាអឹរ៉ុបអនុម័តយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀង EVFTA និងកិច្ចព្រមព្រៀងការពារវិនិយោគ (EVIPA)។

គណៈប្រតិភូនៃសភាពាណិជ្ជកម្មសាធារណរដ្ឋឆេកនិងស្ថានទូតវៀតណាម

ក្នុងជំនួបធ្វើការនាថ្ងៃ ១៧​ ខែកក្កដា នៅទីស្នាក់ការរបស់សភាពាណិជ្ជកម្ម​ឆេកប្រចាំរដ្ឋធានី​ Praha ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅសាធារណរដ្ឋឆេកលោក Ho Minh Tuan និងប្រាធានសភាពាណិជ្ជកម្មប្រទេសឆេកលោក​ Vladimir Dlouhy បានពិភាក្សាពីវិធានការដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី វៀតណាម - EU (EVFTA) បានចុះហត្ថលេខានៅថ្ងៃ ៣០​ ខែមិថុនាកន្លងមក។

ឯកអគ្គរដ្ឋទូតលោក​ Ho Minh Tuan បានឲ្យដឹងថា EVFTA ទើបតែបានចុះហត្ថលេខានៅរដ្ឋធានី Ha Noi នឹងរួមចំណែកជំរុញការអភិវឌ្ឍន៍ពាណិជ្ជកម្មនិងការវិនិយោគរវាងវៀតណាមនិងសហភាពអឹរ៉ុប (EU)។ ឯកអគ្គរដ្ឋទូតលោក​ Ho Minh Tuan​ សង្ឃឹមថា លោក​ Vladimir Dlouhy ជាប្រធាន សភាពាណិជ្ជកម្មឆេក មាន​សម្លេងដែលតំណាងឲ្យភាគច្រើនរបស់សហគ្រាសនៃប្រទេសឆេក នឹងគៀងគរសមាជិករបស់សភាឆេក ជាពិសេសសមាជិកសភាសាធារណរដ្ឋឆេកនៅ សភាអឹរ៉ុបបានអនុម័យយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងទាំងនោះ។

ចំណែកភាគីសភាពាណិជ្ជកម្មឆេក លោក​ Vladimir Dlouhy បានឯកភាពអំពីការវាយតម្លៃនិងការស្នើររបស់ឯកអគ្គរដ្ឋទូតលោក​ Ho Minh Tuan។ លោករូបនេះបានបញ្ជាក់ថានឹងគាំទ្រសភាសាធារណរដ្ឋឆេកនិងសភាសហភាពអឹរ៉ុប អនុម័តយ៉ាងឆាប់ៗ លើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-EU(EVFTA) និង​កិច្ចព្រមព្រៀងការពារវិនិយោគ (EVIPA)។

សភាពាណិជ្ជកម្មឆេកបានត្រៀមខ្លួនជាស្រេចដើម្បីសហប្រតិបត្កិការជាមួយស្ថានទូតវៀតណាមក្នុងការរៀបចំឡើងសិក្ខាសាលានិងវេទិកាពាណិជ្ជកម្មវិនិយោគដែលជួយសហគ្រាសនៃប្រទេសឆេកស្វេងយល់អំពីផ្សាr គោលនយោបាយ និងកាលានុវត្តភាពសហប្រតិបត្តិការនៅវៀតណាម។

ទំនិញនាំចេញពីប្រទេសវៀតណាមមកកាន់ប្រទេសឆេករួមមាន ឧបករណ៍អេឡិចត្រូនិក ស្បែកជើងនិងផលិតផលពីស្បែក កៅស៊ូ ផលិតផលទឹកត្រីផលិត ផលកសិកម្ម តែ កាហ្វេ សិប្បកម្ម ដែក ប្លាស្ទិក ផ្លាស្ទិច ។ល។

ទំនិញនាំចូលពីឆេកមកកាន់ប្រទេសវៀតណាមរួមមាន ឧបករណ៍ថាមពល ប៊ូលីង ឧបករណ៍មេកានិច ឧបករណ៍ថតចម្លងវីដេអូ ថតអូឌីយ៉ូអេក្រង់ទូរទស្សន៍ ឧបករណ៍រូបថត អុបទិកកាមេរ៉ា ឧបករណ៍វះកាត់ ផលិតផលកែវនិងឈីស ផលិតផលប្លាស្ទិច ឧបករណ៍យោធាគ្រាប់ពូជឱសថ រុក្ខជាតិឧស្សាហកម្ម ។ល។

នាឆ្នាំ ២០២០ ប្រទេសវៀតណាមនិងសាធារណរធ្ឋឆេកបានអបអរសាទរខួបអនុស្សាវរីយ៍ ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។ នៅពេល EVFTA មានប្រសិទ្ធិភាព សហគ្រាសនៃប្រទេសទាំងពីរនឹងទទួលអត្ថប្រយោជនៃការកាត់បន្ថយ លុបបំបាត់ឧបសគ្គរបស់ពាណិជ្ជកម្មរវាងភាគីទាំងពីរ។

សម្រាប់គោលបំណង ជួយសហគ្រាសឆេកយល់ដឹងនិងទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀង EVFTA ស្ថានទូតវៀតណាមបានសហការជាមួយសភាពាណិជ្ជកម្មឆេកប្រារព្ធសក្ខាសាលាជំរុញពាណិជ្ជកម្មនិងណែនាំអំពីប្រព័ន្ធស្វែងរកពត៌មានបន្ថែមដើម្បីជួយសហគ្រាសយល់ដឹងអំពីលក្ខខណ្ឌងាយស្រួលក្នុងផែនទីចង្អុលផ្លូវសេរីភាវូបនីយកម្មពាណិជ្ជកម្មនិងការវិនិយោគ ហើយលើមួលដ្ឋាននេះកសាងគម្រោងអជិវកម្មសមស្រាប៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: https://www.vietnamplus.vn/sec-mong-muon-tang-hop-tac-thuong-mai-toan-dien-voi-viet-nam/583035.vnp)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ