Trending now

សាកលវិទ្យាល័យមន្រ្តីព័ត៌មាន (ខេត្ត Khanh Hoa) រៀបចំពិធីប្រគល់សញ្ញាប័ត្រដល់សិក្ខាកាមឡាវនិងកម្ពុជា

13:10 | 17/07/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ១៦ ខែកក្កដា សាកលវិទ្យាល័យមន្រ្តីព័ត៌មាន (ខេត្ត Khanh Hoa) បានរៀបចំពិធីប្រគល់សញ្ញាប័ត្រដល់មន្រ្តីកងទ័ពប្រជាជនឡាវចំនួន ១៨ នាក់ (វគ្គទី ៨) និងមន្រ្តីកងយោធពលខេមរភូមិន្ទ (វគ្គទី ១៣) ។

ពិធីប្រគល់សញ្ញាប័ត្រសម្រាបសិក្ខាកាមឡាវ។

ក្នុងអំឡុងពេលសិក្សានៅសាកលវិទ្យាល័យនេះ សិក្ខាកាមយោធានៃប្រទេសឡាវនិងកម្ពុជាបានទទួលការបណ្តុះបណ្តាលចំណេះដឹងមូលដ្ឋាននៃម៉ាក្សនិយម - លេនីននិយម មនោគមវិជ្ជាហូជីមីញ មាគ៌ាបដិវត្តរបស់វៀតណាមនិងខ្លឹមសារអំពីវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រដែលចាំបាច់ទាក់ទងនឹងសកម្មភាពយោធាមួយចំនួនទៀត។ ក្រៅពីនេះ សិក្ខាកាមបានសិក្សាអំពីការកសាងទស្សនៈពិភពលោក វិធីសាស្រ្តវិទ្យាសាស្ត្រ គុណធម៌នយោបាយ សីលធម៌និងរបៀបធ្វើការ។

លើសពីនេះទៅទៀត សិក្ខាកាមក៏ត្រូវបានបំពាក់នូវចំណេះដឹងផ្នែកវិទ្យាសាស្ត្រគ្រឹះនិងមុខជំនាញព័ត៌មានផងដែរ ដោយធានាថាមន្រ្តីក្រោយពេលបញ្ចប់ការសិក្សាមានសមត្ថភាពធ្វើបានល្អក្នុងការផ្តល់យោបល់ រៀបចំការគ្រប់គ្រង បទបញ្ជា និងបណ្តុះបណ្តាលផ្នែកព័ត៌មាននិងកេងប្រវ័ញ្ជនូវឧបករណ៍ទំនាក់ទំនងដែលមាននៅក្នុងក្របខណ្ឌរបស់កងទ័ពប្រជាជនឡាវនិងកងយោធពលខេមរភូមិន្ទកម្ពុជាប្រកបដោយប្រសិទ្ធិភាព ហើយមានសមត្ថភាពក្នុងការសិក្សាដោយខ្លួនឯង ការស្រាវជ្រាវ ធ្វើឱ្យប្រសើរឡើងនូវគុណវុឌ្ឍិរបស់ខួន បំពេញតាមតម្រូវការអភិវឌ្ឍន៍នៃសង្គ្រាមសម័យទំនើប។

នៅចុងបញ្ចប់នៃវគ្គនេះ សិក្ខាកាមទាំងអស់ដែលបញ្ចប់ការសិក្សា ទទួលបានលទ្ធផលល្អបង្គួរនិងល្អ ដែលក្នុងនោះ មានសិក្ខាកាមបញ្ចប់ការសិក្សាទទួលបានលទ្ធផលល្អ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: qdnd.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍