Trending now

សហគ្រាសវៀតណាមអភិវឌ្ឍការដាំកៅស៊ូ និងរួមចំណែកបង្កើត ការងា ធ្វើជូនពលករនៅកម្ពុជា

13:38 | 20/04/2020 (សរុបដោយ ហេង វុធ្ធ)

យោងតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ វៀតណាមនិង កម្ពុជានោះ សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម (VRG) ត្រូវបានចាត់ទុកថាជាវិនិយោគិនឈានមុខរបស់ វៀតណាម ក្នុងការអនុវត្តគម្រោងដាំកៅស៊ូនៅកម្ពុជាចាប់ពីឆ្នាំ ២០០៦ មក។

សកម្មភាពនៅចំការកៅស៊ូ របស់ ក្រុមហ៊ុន VRG នៅកម្ពុជា (រូបថត៖Tapchicaosu)

រហូតមកដល់ពេលនេះ មានគម្រោងចំនួន ១៩ របស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ VRG ត្រូវបាន ទទួលយក ដោយបានអនុវត្តន៍នៅតាមខេត្ត ក្រុងចំនួន ៨ របស់កម្ពុជា ព្រមទាំងចូលរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតការងារធ្វើជូនពលករកម្ពុជា ក៏ដូចជាពង្រឹងទំនាក់ទំនងភាពជាអ្នកជិតខាងឲ្យកាន់តែជិតស្និទ្ធរវាងវៀតណាមនិងកម្ពុជា។

យោងតាមតួរលេខស្ថិតិ នាដំណាច់ឆ្នាំ ២០១៩ របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជាបានឲ្យដឹងថា បណ្ដាក្រុមហ៊ុនបុត្រសម្ព័ន្ធ VRG បានដាំកៅស៊ូជិត ៩ ម៉ឺនហិកតានៅកម្ពុជាហើយបានដាក់ឱ្យដំណើរការជាងពាក់កណ្តាលនៃផ្ទៃដីដាំដុះ។ នាបច្ចុប្បន្ន សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាមបានអភិវឌ្ឍន៍ក្លាយទៅជាវិនិយោគិនបរទេសធំជាងគេនៅក្នុងវិស័យនេះនៅកម្ពុជា។ លោក ឧកញ៉ាធី ប្រធានតំណាងសម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំនៅកម្ពុជាបានឲ្យដឹងថា៖

ប្រទេសបារាំងបានចំណាយរយៈពេល ៤៧ ឆ្នាំ ទើបដាំកៅស៊ូបានត្រឹមតែ ៥៣.០០០ ហិកតានៅសកម្ពុជាប៉ុណ្ណោះ។ ប៉ុន្តែសម្ព័ន្ធក្រុមហ៊ុន ឧស្សាហកម្ម កៅស៊ូវៀតណាមដាំកៅស៊ូបាន ១០ ម៉ឺនហិកតាក្នុងរយៈពេល ៨ ឆ្នាំវិញ។ ខ្ញុំគិតថានេះជាសញ្ញាសម្គាល់ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ជាពិសេស ក្នុងដំណាក់កាល ២០០៨-២០១០ វិបត្តិសេដ្ឋកិច្ចពិភពលោកបានកើតឡើង“។ ពិតណាស់ថា ផ្នែកកសិកម្មនិយាយរួម និងសម្ព័ន្ធក្រុមហ៊ុនកៅស៊ូនិយាយដោយឡែក បានចូលរួមចំណែកយ៉ាងធំធេង ក្នុងការជួយសេដ្ឋកិច្ចកម្ពុជារួចផុតពីវិបត្ដិយ៉ាងឆាប់ៗផងដែរ។

ដំណើរការដាំដុះ និងអភិវឌ្ឍព្រៃកៅស៊ូបានអនុវត្តន៍ប្រកបដោយជោគជ័យ ក៏មានន័យថាបានបើកដំណាក់កាលថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ដោយនាំមកនូវផលប្រយោជន៍ ក៏ដូចជាទិសដៅវិនិយោគរយៈពេលវែង និងប្រកបដោយចីរភាពរបស់សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មកៅស៊ូវៀតណាម។ លោក Tran Viet Hung យាល័យតំណាងក្រុមហ៊ុន VRG ប្រចាំនៅកម្ពុជាបានចែករំលែកថា៖

“នាបច្ចុប្បន្ន យើងខ្ញុំបានវិនិយោគរោងចក្រកែច្នៃទំនើប ៗ ។ នាពេលថ្មីៗនេះ យើងខ្ញុំបានបង្កើតរោងចក្រធំ ៗ ចំនួន ៣ គឺរោងចក្រជូសេ រោងចក្រ Tan Bien - កំពង់ថម រោងចក្រ Mang Yang - រតនគីរីហើយនាពេលខាងមុខយើងខ្ញុំនឹងធ្វើនៅ Dong Phu ។ បើប្រៀបធៀបជាមួយប្រទេសឥណ្ឌូនេស៊ី ថៃ និងម៉ាឡេស៊ី - ជាប្រទេសដែល មានប្រពៃណីដាំកៅស៊ូនោះ គឺរោងចក្ររបស់យើងពិតជាទំនើបណាស់។ សំភារៈ ឧបករណ៍ទាំងនេះសុទ្ធតែ បាននាំចូលពីវៀតណាម។ នាបច្ចុប្បន្ននេះ រោងចក្របានផលិតចេញកៅស៊ូរដំបូង ដែលមានគុណភាពខ្ពស់“។

សកម្មភាពនៅចំការកៅស៊ូ របស់ ក្រុមហ៊ុន VRG នៅកម្ពុជា (រូបថត៖ ropertyarea.asia)

នាបច្ចុប្បន្ននេះ VRG បានបង្កើតការងារធ្វើជូនពលករក្នុងស្រុក ជាង ១៥.០០០ នាក់ ដែលក្នុងនោះមានទាំងពលករកម្ពុជា ដើមកំណើតវៀតណាមផងដែរ។ ពលករភាគច្រើនគឺសុទ្ធតែមានគោលបំណងចង់ធ្វើការយ៉ាងយូរអង្វែង ជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ធនៃសម្ព័ន្ធក្រុមហ៊ុន VRG ផងដែរ។

ក្រៅពីនេះ ការអភិវឌ្ឍផ្ទៃដីដាំកៅស៊ូរបស់សម្ព័ន្ធក្រុមហ៊ុន VTG ក៏បានចូលរួមចំណែកក្នុងការផ្លាស់ប្តូរមុខមាត់ជនបទនៃប្រទេសកម្ពុជា តាមរយៈការចូលរួមចំណែកកសាងនិងកែលំអរផ្លូវគមនាគមន៍នៅភូមិ និងឃុំដែលមានប្រវែងជិត ១.០០០ គីឡូម៉ែត្រ រួមទាំងប្រព័ន្ធអគ្គិសនី សាលារៀន ផ្ទះស្នាក់នៅ។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាលោក Vu Quang Minh បានមានប្រសាសន៍ថា៖

“ថ្នាក់ដឹកនាំមូលដ្ឋាន និងមជ្ឈឹមនៃប្រទេសកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះសកម្មភាព លទ្ធផលធ្វើអាជីវកម្មក៏ដូចជាការចូលរួមចំណែក បំពេញកាតព្វកិច្ចសង្គម និងការទទួលខុសត្រូវសង្គម របស់សហគ្រាសវៀតណាម ជាពិសេសគឺវិស័យកៅស៊ូ នៅ ពេលពេលប្រតិបត្ដិការនៅតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា ហើយរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងបង្កើតការងារធ្វើជូនប្រជាជនក្នុងតំបន់ផងដែរ“។

បច្ចុប្បន្ន សម្ពន្ធឧស្សាហកម្មកៅស៊ូ សម្ពន្ធថាឌី វៀតណាម និងក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមនៅកម្ពុជា បានឹងកំពុងបោះទុនវិនិយោកលើការដាំកៅស៊ូនៅលើផ្ទៃដីប្រមាណជាង ២ម៉ឺនហិកតា នៅខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ ដែលកំពុងមានតម្រូវការកម្លាំងពលកម្ម ឆ្នាំ២០២០-២០២១ មានជាង១សែន៥ពាន់នាក់។

កឧកញ៉ា ឡេង ឫទ្ធី ប្រធានសមាគមចំការកៅស៊ូវៀតណាមប្រចាំកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា
ទន្ទឹមនឹងការរីកចំរើនលើវិស័យដំណាំកៅ ក្រុមហ៊ុនក៏ត្រូវការកម្លាំងពលកម្មភ្លាមៗប្រមាណ ៩០០០នាក់បន្ថែមទៀត។

លោកឧកញ៉ាបន្តថា អ្នកដែលធ្វើការក្នុងចម្ការកៅស៊ូទាំងនោះ ទទួលបានប្រាក់ឈ្នួលទាបបំផុត ៨០ម៉ឺនរៀល សម្រាប់អ្នកជៀជ័រអាចរកចំណូលបានចាប់ពី ១លានរៀល ទៅ ១លាន៥សែនរៀល ហើយបងប្អូនកម្មករមានកន្លែងស្នាក់នៅសមរម្យ មិនបាច់ចំណាយថ្លៃទឹក និងថ្លៃភ្លើង។

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសំដែងនូវការពេញចិត្តនឹងគាំទ្រយ៉ាងខ្លាំងចំពោះការចូលរួមក្នុងការបណ្តាក់ទុនវិនិយោគរបស់វៀតណាមលើគ្រប់វិស័យ នៅកម្ពុជា ជាពិសេសទៅលើវិស័យកសិកម្ម ដូចជាដំណាំកៅស៊ូជាដើម បើទោះបីកំពុងប្រឈមនឹងជំងឺកូវិដ១៩ ក៏ដោយ។

លោករដ្ឋមន្ត្រីបានណែនាំឱ្យក្រុមហ៊ុនធ្វើការសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីចុះទៅផ្សព្វផ្សាយ និងជ្រើសរើសកម្លាំងពលកម្មទៅតាមមូលដ្ឋាន ឬកម្លាំងពលកម្មដែលបងប្អូនយើងបាត់បង់ការងារដោយសារតែសហគ្រាស គ្រឹះស្ថានរបស់ខ្លួនមិនអាចដំណើរការងារបានដោយបញ្ហាជំងឺកូវិដ១៩ជាដើម។

សម្ពន្ធឧស្សាហកម្មកៅស៊ូ សម្ពន្ធថាឌី វៀតណាម និងក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមនៅកម្ពុជា បានឹងកំពុងបោះទុនវិនិយោកលើការដាំកៅស៊ូនៅលើផ្ទៃដីប្រមាណជាង ២ម៉ឺនហិកតា នៅខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ (រូបថត៖ ropertyarea.asia)

លោករដ្ឋមន្ត្រីបន្ថែមថា បច្ចុប្បន្នកម្ពុជាមានកម្លាំងពលកម្មសរុបទាំងអស់ ១០លាននាក់ ក្នុងនោះវិស័យកសិកម្មមាន ៤លាននាក់ វិស័យឧស្សាហកម្ម និងសិប្បកម្មមាន ១.៥លាននាក់ វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធមាន ២.៤លាននាក់ ពលករទៅធ្វើការនៅក្រៅប្រទេសមានជាង ១.២លាននាក់ និងមន្ត្រីរាជការមាន ៥សែននាក់ ដែលទាំងនេះជាប្រភពដែលយើងអាចចល័តកម្លាំងពលកម្មទៅតាមតម្រូវការនៃវិស័យ។

របាយការណ៍របស់ក្រសួងរុក្ខាប្រមញ្ញ និងនេសាទ បានបង្ហាញកាលពីពេលថ្មីៗនេះ ថា កម្ពុជាបាននាំចេញកៅស៊ូចំនួន ២៨២ ០៧១ តោន ដែលមានតម្លៃ ៣៧៧ លានដុល្លារ កាលពីឆ្នាំ២០១៩ កើនឡើង ៣០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨។ ទិន្នន័យនេះបង្ហាញទៀតថា ផ្ទៃដីដាំកៅស៊ូនៅកម្ពុជាសរុប ៤០៦ ១៤២ ហិកតា កាលពីឆ្នាំមុនក្នុងនោះកៅស៊ូជាង ២៤៧ ១១៤ ហិកតា ត្រូវបានប្រមូលផល។

របាយការណ៍ដដែលបញ្ជាក់ថា កំណើននៃការនាំចេញនេះដោយសារតម្រូវការកៅស៊ូសកលកើនឡើង និង ការកើនឡើងនៃចំនួនដើមកៅស៊ូចៀរជ័រក៏បានជំរុញឲ្យបរិមាណនាំចេញកើនឡើងផងដែរ។ នាពេលអនាគត សកម្មភាពដាំដុះ កែច្នៃ និងនាំចេញ កៅស៊ូនៅទីនេះ រំពឹងថានឹងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចកាន់តែខ្ពស់ដល់សហគ្រាស និងប្រជាជននៃប្រទេសទាំងពីរវៀតណាម - កម្ពុជា៕

(សរុបដោយ ហេង វុធ្ធ)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់