Trending now

ស្មារតី “ជួយមិត្តគឺជួយខ្លួនឯង” របស់នគរបាលវៀតណាម - ឡាវ ដើរទន្ទឹមគ្នានឹងបដិវត្តន៍ជាប្រវត្តិសាស្ត្រ

09:21 | 20/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាយប់ថ្ងៃទី ១៨ ខែសីហា នៅរដ្ឋធានីវៀងចន្ទន៍ប្រទេសឡាវ ស្ថានទូតវៀតណាមប្រចាំនៅឡាវ បានអញ្ជើញជាអធិបតីនិងសម្របសម្រួលជាមួយស្ថាប័នតំណាងនៃក្រសួងនគរបាលវៀតណាមប្រចាំនៅឡាវ ដើម្បីបើកកិច្ចប្រជុំដ៏ឧឡារិកក្នុងឱកាសអបអរសាទរខួបគម្រប់ ៧៥ ឆ្នាំនៃទិវាកម្លាំងនគរបាលប្រជាជនវៀតណាម (១៩ សីហា ១៩៤៥ - ១៩ សីហា ២០២០) និងខួបលើកទី ១៥ នៃទិវាជាតិការពារសន្តិសុខជាតិ (១៩ សីហា ២០០៥ - ១៩ សីហា ២០២០) ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung

ក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung បានរំលឹកឡើងវិញនូវមាគ៌ាអភិវឌ្ឍន៍របស់កម្លាំងនគរបាលប្រជាជនវៀតណាម។ លោកឯកអគ្គរដ្ឋទូតក៏បានបញ្ជាក់ថាក្នុងរយៈពេល ៧៥ ឆ្នាំនៃការកសាង ការតស៊ូប្រយុទ្ធនិងការរីកចម្រើន កម្លាំងនគរបាលប្រជាជនវៀតណាមបានបញ្ចប់បេសកកម្មអន្តរជាតិដ៏ខ្ពង់ខ្ពស់របស់ខ្លួនប្រកបដោយជោគជ័យ។ នគរបាលប្រជាជនវៀតណាមរួមជាមួយកម្លាំងនគរបាលឡាវ បានវាយបំបែកនិងបំផ្លិចបំផ្លាញឧបាយកលអាក្រក់ជាច្រើននិងទប់ស្កាត់ឲ្យទាន់ពេលនូវប៉ុនប៉ងប្រឆាំងរបស់កម្លាំងអរិភាពផងដែរ។ ស្មារតីសហប្រតិបត្តិការ “ ជួយមិត្តគឺជួយខ្លួនឯង” នៃកម្លាំងនគរបាលនៃប្រទេសទាំងពីរវៀតណាម - ឡាវបានដើរទន្ទឹមគ្នានឹងបដិវត្តជាប្រវត្តិសាស្ត្ររបស់ប្រទេសទាំងពីរ។ លោកឯកអគ្គរដ្ឋទូត Nguyen Ba Hung បានសង្កត់ធ្ងន់ថា នាពេលខាងមុខស្ថានភាពពិភពលោកនិងតំបន់នៅតែបន្តមានការវិវឌ្ឍន៍ដ៏ស្មុគស្មាញនិងមិនអាចទាយទុកជាមុនបាន។ កម្លាំងអរិភាពនឹងរកគ្រប់វិធីដើម្បីបំផ្លាញបដិវត្តនៃប្រទេសទាំងពីរវៀតណាម - ឡាវ ដែលធ្វើឱ្យអន្តរាយនូវសាមគ្គីភាពពិសេសដ៏អស្ចារ្យ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុង ជ្រោយរវាងប្រទេសទាំងពីរ ហើយនេះតម្រូវឱ្យកងកម្លាំងនគរបាលប្រជាជនទាំងពីរ ត្រូវបង្កើនការប្រុងប្រយ័ត្ន ត្រៀមប្រយុទ្ធនិងកម្ចាត់រាល់ការឃុបឃិតនៃកម្លាំងអរិភាពនិងសកម្មភាពនៃឧក្រិដ្ឋកម្មផ្សេងៗទៀតផងដែរ។ ទន្ទឹមនឹងនេះដែរ លោកឯកអគ្គរដ្ឋទូតបានបញ្ជាក់ថាកម្លាំងនគរបាលនៃប្រទេសទាំងពីរវៀតណាម - ឡាវ ចាំបាច់ត្រូវជំរុញថែមទៀតនូវសាមគ្គីភាព រួមគ្នាថែរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់របស់ប្រទេសនីមួយៗ ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពនិងស្ថេរភាពក្នុងតំបន់និងជុំវិញពិភពលោកផងដែរ។

ថ្លែងនៅក្នុងពិធីនេះ លោក Vilay Lakhamphong រដ្ឋមន្រ្តីក្រសួងនគរបាលឡាវបានបញ្ជាក់ថាឈានចូលដល់សម័យផ្លាស់ប្តូរថ្មី កម្លាំងនគរបាលប្រជាជនវៀតណាមនៅតែជាកម្លាំងដែលអាចទុកចិត្តបានរបស់បក្សនិងរដ្ឋ។ មិនត្រឹមតែបំពេញភារកិច្ចនយោបាយរបស់ខ្លួនប៉ុណ្ណោះទេ កម្លាំងនគរបាលប្រជាជនវៀតណាមក៏ជួយដល់កម្លាំងនគរបាលឡាវផងដែរ ដើម្បីបំពេញភារកិច្ចដែលបានប្រគល់ជូនដោយបក្ស រដ្ឋនិងប្រជាជន។ ប្រជាជននៃប្រទេសទាំងពីរវៀតណាម - ឡាវបានជំនះលើរាល់ការលំបាកនិងឧបសគ្គជាច្រើនជាមួយគ្នា អស់រយៈពេលជាច្រើនមកហើយដោយផ្សារភ្ជាប់ជាមួយទិសដៅជិតស្និទ្ធិរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ - រដ្ឋទាំងពីរ កងកំលាំងប្រដាប់អាវុធទាំងពីរ ក៏ដូចចារវាងកងកំលាំងនគរបាលទាំងពីរ។ នាពេលខាងមុខ ប្រទេសទាំងពីរឡាវ-វៀតណាម ត្រូវតែបង្កើនការប្រុងប្រយ័ត្ននិងសម្របសម្រួលគ្នាច្រើនថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងនឹងការឃុបឃិតរបស់កងកម្លាំងអរិភាពក្នុងប៉ុនប៉ងបំផ្លាញចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ ព្រមទាំងពង្រឹងសកម្មភាពសម្របសម្រួលរវាងអង្គភាពជំនាញដើម្បីបំពេញតំរូវការក្នុងវិស័យសន្តិសុខសំរាប់ថ្នាក់ដឹកនាំបក្សនិងរដ្ឋផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស