Trending now

សម្តេចព្រះអគ្គមហាសង្ឃ ទេព វង្ស កំពុងសម្រាកព្យាបាលព្រះរោគ នៅប្រទេសវៀតណាម

16:14 | 20/01/2020 (បូកសរុបដោយឌីណា)

សម្តេចព្រះសង្ឃរាជ ទេព វង្ស កំពុង​អាពាធ ហើយ​គង់​ព្យាបាល នៅ​មន្ទីរពេទ្យមួយ ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម​។

សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានប្រសូត នៅ​ឆ្នាំ​១៩៣២ នៅ​ភូមិ​ត្រពាំង​ឈូក ស្ថិតក្នុង​ឃុំ​ជ្រាវ ស្រុក​សៀមរាប ខេត្តសៀមរាប​។​

នៅ​ថ្ងៃទី​២៩ ខែមេសា ឆ្នាំ​២០០៦ សម្ដេចព្រះសង្ឃរាជ ទេព វង្ស ត្រូវបានតែងតាំង​ជា "​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី សម្ដេច​មហាសង្ឃរាជ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​"។

ក្នុងឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងគណៈតិភូ បានអញ្ជើញចូលក្រាបថ្វាយបង្គំសាកសួរសុខទុក្ខ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដែលកំពុងសម្រាកព្យាបាលព្រះរោគ នៅទីក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយម វៀតណាម។ នេះបើតាមការចុះផ្សាយនៅលើទំព័រ Facebook សម្តេចក្រឡាហោម ស ខេង។

សម្តេចក្រឡាហោម ស ខេង អញ្ជើញចូលក្រាបថ្វាយបង្គំសាកសួរសុខទុក្ខ សម្តេចព្រះសង្ឃរាជ ទេព វង្ស។ (រូបថត៖ freshnewsasia)

នៅក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង បានថ្វាយនូវបច្ច័យចំនួន ១០០០០ដុល្លារសហរដ្ឋអាមេរិក និងប្រាក់វៀតណាមចំនួន២០លានដុង សម្រាប់ការព្យាបាលព្រះរោគសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស និងបានថ្វាយព្រះពរសម្ដេចមានព្រះសុខភាពល្អបរិបូរណ៌ ដើម្បីបានយាងគង់ជាម្លប់ដ៏ត្រជាក់ និងដឹកនាំទ្រទ្រង់វិស័យព្រះពុទ្ធសាសនានៅកម្ពុជាផងដែរ៕

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស