Trending now

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបឧបនាយករដ្ឋមន្ត្រីប្រចាំការ ឯកឧត្តម Truong Hoa Binh

14:50 | 13/12/2019 (សរុបដោយវិច្ឆិកា)

នៅវិមានសន្តិភាព ព្រឹកថ្ងៃសុក្រ ២រោច ខែមិគសិរឆ្នាំកុរ ឯកស័កព.ស.២៤៦៣ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម Truong Hoa Binh ឧបនាយករដ្ឋមន្ត្រីប្រចាំការនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សម្ដេចតេជោ ហ៊ុន សែន ទទួលជួបឧបនាយករដ្ឋមន្ត្រីប្រចាំការ ឯកឧត្តម Truong Hoa Binh។​ (ប្រភព៖ cpp.org.kh)

នៅក្នុងជំនួបនេះ ឯកឧត្តម Truong Hoa Binh បានជម្រាបជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីថា ឯកឧត្តម ពិតជាមានកិត្តិយសណាស់ដែលបានមានឱកាសដឹកនាំប្រតិភូមកចូលជួបសម្ដែងការគួរសមជាមួយសម្ដេចតេជោជាពិសេសនៅពេលដែលសម្ដេចមានពេលវេលាដ៏មមាញឹក។ នៅក្នុងឱកាសនេះដែរ ឯកឧត្តមបានគោរពពាំនាំការផ្ដាំផ្ញើការសួរសុខទុក្ខពីប្រមុខរដ្ឋ និងពីនាយករដ្ឋមន្រ្តីវៀតណាម គោរពជូនសម្ដេចតេជោ និងគោរពអញ្ជើញសម្ដេចតេជោទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាមនៅពេលសមស្របខាងមុខ។

ឯកឧត្តម ក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីកិច្ចពិភាក្សាជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីប្រចាំការហើយក៏បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីវឌ្ឍនភាពនៅប្រទេសវៀតណាម។ ឯកឧត្តមបានជម្រាបជូនថា នៅប្រទេសវៀតណាមមានការអភិវឌ្ឍយ៉ាងល្អប្រសើរគោលដៅទាំង១២ របស់រដ្ឋាភិ
បាលវៀតណាមដែលបានដាក់ចេញមកត្រូវបានសម្រេចហើយកំពុងតែជំរុញការអនុវត្តឲ្យបានសម្រេចស្របតាមគោលដៅអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ។

ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា សេដ្ឋកិច្ចវៀតណាមនៅពេលនេះ មានការកើនឡើងប្រមាណ ៧ភាគរយ ហើយអតិផរណាទាបមានប្រមាណតែ ២ភាគរយប៉ុណ្ណោះ។ ឯកឧត្តមក៏បានសំដែងនូវការរីករាយជាមួយនឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងវៀតណាមលើគ្រប់វិស័យជាពិសេសលើវិស័យការពារជាតិ លើវិស័យសន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន វិស័យសេដ្ឋកិច្ចក៏ដូចជាវិស័យពាណិជ្ជកម្មផងដែរ។

ក្នុងន័យនេះ​ ឯកឧត្តម​ មានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងវៀតណាមអាចឈានទៅដល់តាមការកំណត់៥ពាន់លានដុល្លារសហរដ្ឋអាមេរិចនៅឆ្នាំ២០២០នេះ។លើសពីនោះទៅទៀត ឯកឧត្តមក៏បានសំដែងនូវការរីករាយផងដែរ លើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើឆាកអន្តរជាតិកន្លងមកហើយ​ ឯកឧត្តម​ មានប្រសាសន៍ថា វៀតណាមនឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាននៅឆ្នាំក្រោយនេះហើយនឹងក្លាយទៅជាសមាជិកមិនអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិផងដែរ។ ក្នុងន័យនេះ​ ឯកឧត្តម​ បានស្នើសុំឲ្យកម្ពុជាគាំទ្រ និងសហការគ្នាធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរកាន់តែមានការរីកចម្រើនខ្លាំងឡើងថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអរគុណចំពោះការផ្ដាំផ្ញើសួរសុខទុក្ខទុកអំពី​ ឯកឧត្តមប្រមុខរដ្ឋ និង​ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម និងការអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសវៀតណាម។ សម្ដេចតេជោបានមានប្រសាសន៍បន្តថា សម្តេចនឹងអញ្ជើញទៅធ្វើទស្សនកិច្ចកិច្ចនៅប្រទេសវៀតណាមក្នុងពេលវេលាសមស្របណាមួយខាងមុខ។

ដោយឡែកពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងវៀតណាមនោះសម្ដេចតេជោ បានសម្ដែងនូវការអបអរសាទរវឌ្ឍនភាពនៃការអភិវឌ្ឍរបស់ប្រទេសវៀតណាម និងក៏បានសំដែងនូវការរីករាយផងដែរ ជាមួយនឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ លើសពីនេះទៅទៀត សម្ដេចតេជោក៏បានមានប្រសាសន៍ថា ការរីកចម្រើនលើវិស័យសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមគឺជួយដល់ស្ថិរភាពសេដ្ឋកិច្ចនយោបាយក្នុងតំបន់ផងដែរ ដែលក្នុងន័យនេះសម្តេចបានលើកទឹកចិត្តឲ្យធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសជួយសម្រួលដល់ពាណិជ្ជកម្មនៅតាមព្រំដែនរវាងកម្ពុជា និងវៀតណាម និងទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរឡើងថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយនឹង ឯកឧត្តម Truong Hoa Binh។ (ប្រភព៖ AKP)

សម្ដេចតេជោ ក៏បានមានប្រសាសន៍ថា ពាក់ព័ន្ធទៅនឹងវិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរដែលបានកំណត់យ៉ាងណាកម្រិត៥ពាន់លានដុល្លារឆ្នាំ ២០២០នេះ សម្តេចបានមានប្រសាសន៍ថា ការពិតទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺអាចធំជាង ៥ពាន់លានដុល្លាររួចទៅហើយ ព្រោះថាទំហំពាណិជ្ជកម្មដែលមាននៅក្នុងបញ្ជីមានតួលេខផ្សេងយើងក៏មានទំហំពាណិជ្ជកម្មដែលមិនមានចុះនៅក្នុងបញ្ជីផងដែរ ដូចជាការនាំស្រូវទៅវៀតណាមជាដើម ដែលពុំមានការកត់ត្រានៅក្នុងបញ្ជី។

លើសពីនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រីអបអរសាទរ និងជូនពរដល់ប្រទេសវៀតណាមដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំក្រោយនេះ ហើយក៏ជាសមាជិកមិនអចិន្ត្រៃយ៍នៃអង្គការសហប្រជាជាតិជាតិនៅឆ្នាំក្រោយនេះផងដែរ ក្នុងន័យនេះសម្ដេចតេជោ​ បានលេីកឡេីងថា​ កម្ពុជានៅឆ្នាំក្រោយនេះនឹងទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបក្នុងនៅនេះគប្បីណាប្រទេសយើងទាំងពីរសហការគ្នារួមគ្នាគាំទ្រគាំទ្រគ្នាទៅវិញទៅមកទាំងនៅកិច្ចប្រជុំនៅវៀតណាមនិងកិច្ចប្រជុំនៅក្នុងប្រទេសកម្ពុជាទទួលបាននូវភាពជោគជ័យឲ្យកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរនេះបានរីកចម្រើនឡើងថែមទៀត។

លើសពីនេះទៀតសម្ដេចតេជោ ក៏ស្វាគមន៍ចំពោះការពិភាក្សារវាងឯកឧត្តមឧបនាយករដ្ឋមន្ត្រីវៀតណាម ជាមួយនឹងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងបានផ្តាំសួរសុខទុក្ខទៅដល់ប្រមុខរដ្ឋនិងនាយករដ្ឋមន្ត្រីនៃប្រទេសវៀតណាមផងដែរ៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន