Trending now

សន្ធិសញ្ញាស្ដីពីការផ្ទេរទណ្ឌិតរវាងវៀតណាមនិងកម្ពុជានឹងចូលជាធរមានចាប់ពីខែតុលា

10:29 | 15/09/2020

ថ្លែងទៅកាន់អ្នកសារព័ត៌មានកម្ពុជា ឯកអគ្គរដ្ឋទូត វៀតណាមលោក Vu Quang Minh បានវាយតម្លៃថា សន្ធិសញ្ញាខាងលើជាសន្ធិសញ្ញាប្រកប ដោយលក្ខណៈមនុស្សធម៌ ដោយឆ្លុះបញ្ចាំងនូវការជឿទុកចិត្តគ្នាទៅវិញទៅ មកក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងស្ថាប័ននីតិប្រតិបត្តិនៃប្រទេសទាំងពីរ។ thleng towkean anaksaearptrmean kampouchea ekaakk rodthatout vietneam lok Vu Quang Minh ban veayotamlei tha santhisanhnhea khangleu chea santhisanhnhea brakb daoy lokkhan mnoussaathmr daoy chhlohbanhcheang nouv kar chue toukchett knea towvinh tow mk kadauchchea tomneaktomnng sahabratebatte kar da chitasnetth rveang sthabn nitebratebatte nei bratesa teangpir . Phát biểu trước truyền thông Campuchia, Đại sứ Việt Nam Vũ Quang Minh mô tả hiệp ước này là một hiệp ước nhân đạo, thể hiện sự tin cậy lẫn nhau và sự hợp tác chặt chẽ giữa các cơ quan hành pháp của cả hai nước.

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាលោក Vu Quang Minh។ (រូបថត៖ Vietnam+)

នាថ្ងៃទី១៤ កញ្ញា ក្រសួងយុត្តិធម៌កម្ពុជាបានជូនដំណឹងថា សន្ធិសញ្ញា ស្ដីពីការផ្ទេរទណ្ឌិតរវាងកម្ពុជានិងវៀតណាមនឹងចូលជាធរមានជាផ្លូវការ ចាប់ពីថ្ងៃទី១តុលាខាងមុខ។ សន្ធិសញ្ញានេះបានអនុញ្ញាតឲ្យវៀតណាមស្នើ សុំយកទណ្ឌិតជាជនជាតិវៀតណាមដែលកំពុងជាប់ពន្ធនាគារនៅកម្ពុជាឲ្យមកបន្តឃុំនៅវៀតណាមហើយផ្ទុយទៅវិញផងដែរ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកម្ពុជា ឯកអគ្គរដ្ឋទូតវៀតណាមលោក Vu Quang Minh បានវាយតម្លៃថា សន្ធិសញ្ញាខាងលើជាសន្ធិសញ្ញាប្រកប ដោយលក្ខណៈមនុស្សធម៌ ដោយឆ្លុះបញ្ចាំងនូវការជឿទុកចិត្តគ្នាទៅវិញទៅ មកក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងស្ថាប័ននីតិប្រតិបត្តិនៃប្រទេសទាំងពីរ។ តាមលោកថា នៅពេលដែលប្រទេសទាំងពីរផ្ទេរ ទណ្ឌិតមកបន្តឃុំនៅស្រុកកំណើតវិញ ក្រុមគ្រួសាររបស់ពួកគេអាចទៅ សាកសួរសុខទុក្ខ។ លោកឯកអគ្គរដ្ឋទូត Vu Quang Minh ក៏បានសម្ដែងនូវ ក្ដីសង្ឃឹមថាប្រទេសទាំងពីរនឹងមានកិច្ចខិតខំប្រឹងប្រែងរួមដើម្បីរកឃើញ ហើយរាំងស្កាត់ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសគឺឧក្រិដ្ឋកម្មជួញ ដូរមនុស្ស គ្រឿងញៀននិងរត់ពន្ធ តាមនោះរួមចំណែកកាត់បន្ថយអត្រា ឧក្រិដ្ឋកម្មនៃប្រទេសទាំងពីរ៕

(យោងតាមវិឡុសំលេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន