Trending now

ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជារៀបចំពិធីលៀងសាយភោជដើម្បីអបអរសាទរការរំលឹកខួបលើកទី ៧៤ នៃទិវាបុណ្យឯករាជ្យជាតិ

20:56 | 30/08/2019 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាយប់ថ្ងៃទី ២៩ ខែសីហា នៅរាជធានីភ្នំពេញ ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានរៀបចំពិធីលៀងសាយភោជយ៉ាងឱឡារិកក្នុងឱកាសរំលឹកខួបលើកទី ៧៤ នៃទិវាបុណ្យឯករាជ្យជាតិវៀតណាម (ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ - ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០១៩)។

ទិដ្ឋភាពនៃពិធីលៀងសាយភោជ (រូបថត៖ Baotintuc.vn)

អញ្ជើញចូលរួមពិធីនេះ មានវត្តមានរបស់ សម្តេចពិជ័យសេនា ទៀបាញ់ ឧបនាយករដ្ឋមន្រ្តីកម្ពុជា; លោកជំទាវ ម៉ែនសំ ឧបនាយករដ្ឋមន្រ្តីប្រចាំការកម្ពុជា; ឯកឧត្តម ថោងខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ជាចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួងនិងស្ថាប័ននានាផងដែរ។

បន្ទាប់ពីសុន្ទរកថារបស់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh ភ្ញៀវកិត្តិយសទាំង អស់ក៏បានទស្សនាវីឌីអូឃ្លីបមួយ ដែលបង្ហាញពីសមិទ្ធិផលសេដ្ឋកិច្ចសង្គមនិងការទូតដ៏លេចធ្លោរបស់វៀត ណាម ក្រោយរយៈពេល ៧៤ ឆ្នាំ ចាប់តាំងពីលោកប្រធាន ហូជីមិញ បានអានសេចក្តីប្រកាសឯករាជ្យជាតិនាថ្ងៃទី ២ ខែកញ្ញាឆ្នាំ ១៩៤៥ ដើម្បីបង្កើតឡើងប្រទេសវៀតណាមសាធារណរដ្ឋប្រជាធិបតេយ្យ។

ភ្ញៀវកិត្តិយសទាំងអស់មើលវីឌីអូឃ្លីបមួយដែលបញ្ជាក់ពីសម្មិទ្ធិផលនៃសេដ្ឋកិច្ចសង្គមនិងការទូតដ៏លេចធ្លោរបស់វៀតណាម (រូបថត៖ vietnamplus.vn)

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ថោងខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដ៏ធំធេងដែលប្រជាជនវៀតណាមទទួលបាន បន្ទាប់ពីការកសាងនិងការពារប្រទេសជាតិអស់រយៈពេលជាង ៧ ទសវត្សរ៍ ជាពិសេសគឺល្បឿនអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់របស់វៀតណាម ចាប់តាំងពីសម័យកាលផ្លាស់ប្តូរថ្មីនាឆ្នាំ១៩៨៦។ ឯកឧត្តម ថោងខុន ក៏បានអបអរសាទរយ៉ាងកក់ក្តៅចំពោះការដែលប្រទេសវៀតណាមត្រូវបានជាប់ឆ្នោតជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ដោយមានសំលេងគាំទ្រយ៉ាងច្រើនលើសលប់ (១៩២/១៩៣)។ លោកក៏ជឿជាក់ថាទំហំពាណិជ្ជកម្មទ្វេភាគីនឹងកើនឡើងដល់ ៥ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២០ ជាពិសេសក្នុងឆ្នាំ ២០១៨ កន្លងទៅ ភ្ញៀវទេសចរវៀតណាមចំនួន ៨០០.០០០ នាក់បានមកទស្សនាប្រទេសកម្ពុជា។ ប្រទេសវៀតណាមជាប់ ចំណាត់ថ្នាក់ទី ២ ក្នុងបញ្ជីប្រទេសដែលមានចំនួនភ្ញៀវទេសចរច្រើនជាងគេដែលមកកាន់ប្រទេសកម្ពុជា។ គេរំពឹងថានៅឆ្នាំ ២០១៩ ចំនួនភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា អាចកើនដល់ ៩០០,០០០ នាក់ ដើម្បីរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចប្រទេសកម្ពុជា។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh និងឯកឧត្តម ថោងខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា (រូបថត៖ vietnamplus.vn)

ឯកឧត្តម ថោងខុន បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់វៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ប្រទេសកម្ពុជានាអតីតកាលនិងបច្ចុប្បន្នកាល។ កម្ពុជាចងចាំជានិច្ចនូវការលះបង់ជីវិតយ៉ាងធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះប្រទេសកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមនាឆ្នាំ ១៩៧៩។ ម្យ៉ាងវិញទៀត កម្ពុជានឹងសហការយ៉ាងជិតស្នីទជាមួយបណ្តាប្រទេសជាសមាជិកអាស៊ានដើម្បីធានាថារាល់កិច្ចប្រជុំអាស៊ានដែលេរៀបចំឡើងដោយប្រទេស វៀតណាមនាឆ្នាំ ២០២០ នឹងទទួលបានជោគជ័យប្រកបដោយផ្លៃផ្កាផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស