Trending now

ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាតាមដានយ៉ាងដិតដល់នូវស្ថានភាពរបស់ជនជាតិវៀតណាមចំនួន ៧ នាក់ដែលនៅនាវា Viking Cruise Journey

17:26 | 11/03/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - យោងតាមស្ថានទូតវៀតណាមប្រចាំនៅប្រទេសកម្ពុជាមានជនជាតិវៀតណាមចំនួន ៧ នាក់ជាអ្នកដំណើរតាមនាវា Viking Cruise Journey ដែលកំពុងត្រូវបានដាក់នៅបន្ទប់ដាច់ដោយឡែកដើម្បីធ្វើការតេស្ត Covid-19 ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh។ (រូបថត៖ vov)

បន្ទាប់ពីបានបញ្ជាក់ពីករណី Covid-19 ថ្មីគឺជាស្ត្រីជនជាតិអង់គ្លេសអាយុ ៦៥ ឆ្នាំដែលជាអ្នកដំណើរតាមនាវា Viking Cruise Journey អាជ្ញាធរកម្ពុជាបានកំពុងចាត់ចែងឲ្យយកអ្នកដំណើរនិងនាវិកទាំងអស់មកដាក់នៅបន្ទប់ដាច់ដោយឡែក ដើម្បីព្យាបាល និងតាមដានសុខភាពគាត់។

យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh បានអោយដឹងថាមានជនជាតិវៀតណាមចំនួន ៧ នាក់នៅលើនាវា Viking Cruise Journey ហើយនាវានេះបច្ចុប្បន្នបានហួសទៅចូលចតនៅចំណតនាវានៃទីរួមខេត្តកំពង់ចាម។ ស្ថានទូតវៀតណាមកំពុងតាមដានយ៉ាងដិតដល់អំពីស្ថានការណ៍នេះហើយនឹងត្រៀមខ្លូនជាស្រេចសម្រាប់បញ្ជូនក្រុមការងារដើម្បីគាំទ្រដល់ពលរដ្ឋវៀតណាមលើនាវានេះ។

នាវា Viking Cruise Journey ហួសទៅចូលចតប្រហែលជាម៉ោង១៦៖៣០នាទីរសៀល នៅចំណតនាវានៃទីរួមខេត្តកំពង់ចាម។

នាវា Viking Cruise Journey ចេញពីកំពង់ផែ My Tho នៃទីក្រុងហូជីមីញពីថ្ងៃទី ៣ ខែមីនា សំដៅមកទីក្រុងភ្នំពេញ តាមរយៈខេត្ត Chau Doc ក្អមសំណរ និងហួសទៅចូលចត នៅចំណតនាវានៃទីរួមខេត្តកំពង់ចាម។ មនុស្សសរុប ៦៤ នាក់នៅលើនាវានោះរួមមានអ្នកដំណើរ ៣០ នាក់នាវិក ៣៤ នាក់និងបុគ្គលិកនាវា។

មុននេះ បន្ទាប់ពីទទួលបានព័ត៌មានពីប្រទេសវៀតណាម អំពីករណីអ្នកដំណើរលើយន្តហោះដូចគ្នាជាមួយអ្នកដំណើរឆ្លង Covid-19 ទី១៧ របស់វៀតណាមនៅលើនាវា Viking Cruise Journey។ យោងតាមលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថា ស្រ្តីជនជាតិអង់គ្លេសម្នាក់ អាយុ ៦៥ឆ្នាំ មានវិជ្ជមានវីរុស Covid - 19។ បច្ចុប្បន្ន ក្រសួងសុខាភិបាលកំពុងចាត់ចែងឲ្យយកស្ត្រីជនជាតិអង់គ្លេសរូបនោះ មកដាក់នៅបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីព្យាបាល និងតាមដានសុខភាពគាត់៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ