Trending now

វៀតណាម​ - គុយបា ពង្រឹងការសម្របសម្រួលរវាងសម្ព័ន្ធសមាជិកយុវជននៃប្រទេសទាំងពីរ

12:17 | 24/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងឱកាសរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងគុយបា (២ ធ្នូ ឆ្នាំ១៩៦០ / ២ ធ្នូ ឆ្នាំ២០២០) សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញជំរុញការឃោសនាអំពីចំណងមិត្តភាពជាប្រពៃណីរវាងបក្សទាំងពីរ រដ្ឋពីរ ប្រជាជននិងយុវជននៃប្រទេសទាំងពីរផងដែរ។

វៀតណាម- គុយបា ពង្រឹងការសម្របសម្រួលរវាងសម្ព័ន្ធសមាជិកយុវជននៃប្រទេសទាំងពីរ (រូបថត៖ thanhnien.vn)

នារសៀលថ្ងៃទី ២៣ ខែមីនា នៅទីក្រុងហាណូយ ថ្លែងមតិក្នុងដំណើរបំពេញការងារជាមួយស្ថានទូតគុយបាប្រចាំនៅវៀតណាម លេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញវៀតណាម លោក Nguyen Anh Tuan បានមានប្រសាសន៍ថា ក្នុងឱកាសរំលឹកខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងគុយបា (២ ធ្នូ ឆ្នាំ១៩៦០ / ២ ធ្នូ ឆ្នាំ២០២០) សម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញជំរុញការឃោសនាអំពីចំណងមិត្តភាពជាប្រពៃណីរវាងបក្សទាំងពីរ រដ្ឋពីរ ប្រជាជននិងយុវជននៃប្រទេសទាំងពីរផងដែរ។

សម្ព័ន្ធសមាជិកយុវជនកុម្មុយនិស្តហូជីមិញ នឹងដាក់ពង្រាយសកម្មភាពមួយចំនួនដូចជាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ការរៀបចំការប្រកួតគូរគំនូររវាងកុមារនៃប្រទេសទាំងពីរ និងសកម្មភាពផ្លាស់ប្តូរវប្បធម៌និងរៀបចំកម្មវិធីផ្សេងៗទៀតនៅតាមមូល ដ្ឋានជាដើម។ លោកស្រី Lianys Torres Rivera ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំនៅប្រទេសវៀតណាមបានសង្កត់ធ្ងន់ថា ការការពារនិងប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតសកលកូវីដ១៩ (Covid-19) គឺជាកាតព្វកិច្ចរបស់ប្រជាជនទាំងមូលរួមទាំងយុវជនផងដែរ ហើយលោកស្រីបានជឿជាក់ថា រាល់វិធានការណ៍បង្ការនិងប្រឆាំងនឹងជម្ងឺដ៏កាចសាហានេះរបស់បក្ស រដ្ឋនិងរដ្ឋាភិបាលវៀតណាម នឹងបន្តនាំមកនូវផលវិជ្ជមានជាច្រើនទៀត ដើម្បីជួយឲ្យវៀតណាមប្រយុទ្ធប្រឆាំងនឹងជំងឺនេះប្រកប​ដោយជោគជ័យនាពេលឆាប់ៗនេះផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស