Trending now

វៀតណាមអបអរសាទរខួបលើកទី ៧០ នៃការបង្កើតរណសិរ្សកសាងជាតិឡាវ

16:00 | 13/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung បានបញ្ជាក់ថាលោកតែងតែត្រៀមខ្លួនជាស្រេចធ្វើជា«ស្ពានភ្ជាប់» សម្រាប់ទំនាក់ទំនងរវាងរណសិរ្សទាំងពីរដើម្បីជំរុញកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងអភិវឌ្ឍន៍រវាងអង្គភាពរណសិរ្សទាំងពីរនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ ព្រមទាំងថែរក្សាចំណងសាមគ្គីភាពជាយូរអង្វែងរវាងប្រជាជនពីរផងដែរ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung និង Saysomphone Phomvihan សមាជិកការិយាល័យនយោបាយនៃបដិវត្តប្រជាជនឡាវ - ប្រធានគណៈកម្មាធិការកណ្តាលនៃរណសិរ្សរណសិរ្សកសាងជាតិឡាវ

នាថ្ងៃទី ១២ ខែសីហា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung បានអញ្ជើញមកអបអរសាទរលោក Saysomphone Phomvihan សមាជិកការិយាល័យនយោបាយនៃបដិវត្តប្រជាជនឡាវ - ប្រធានគណៈកម្មាធិការកណ្តាលនៃរណសិរ្សរណសិរ្សកសាងជាតិឡាវ ក្នុងឱកាសខួបលើកទី ៧០ នៃការបង្កើតរណសិរ្ស (១៣ សីហា ឆ្នាំ១៩៥០- ១៣ សីហា ឆ្នាំ ២០២០)។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung បានបញ្ជាក់ថាលោកតែងតែត្រៀមខ្លួនជាស្រេចធ្វើជា«ស្ពានភ្ជាប់» សម្រាប់ទំនាក់ទំនងរវាងរណសិរ្សទាំងពីរដើម្បីជំរុញកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងអភិវឌ្ឍន៍រវាងអង្គភាពរណសិរ្សទាំងពីរនៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ ព្រមទាំងថែរក្សាចំណងសាមគ្គីភាពជាយូរអង្វែងរវាងប្រជាជនពីរផងដែរ។

ប្រធានរណសិរ្សរណសិរ្សកសាងជាតិឡាវលោក Somomphone Phomvihan បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឯកអគ្គរដ្ឋទូត Nguyen Ba Hung ដែលបានចំណាយពេលវេលាដ៏ថ្លៃថ្នូរមកអបអរសាទរនិងផ្តល់ឱ្យរណសិរ្សកសាងជាតិឡាវនូវការកោតសរសើរដ៏ល្អប្រពៃបំផុតក្នុងចំពេលខួបលើកទី ៧០ នៃការបង្កើតរណសិរ្សនេះ។ ទន្ទឹមនឹងនេះដែរ លោកក៏បានបញ្ជាក់ថានឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្តដើម្បីកសាងរណសិរ្សឡាវដើម្បីក្លាយទៅជាធ្លុងមួយដែលប្រមូលផ្តុំនិងបង្រួបបង្រួមកម្លាំងទាំងអស់សម្រាប់គោលដៅកសាងប្រទេសឡាវឱ្យកាន់តែរឹងមាំនិងខ្លាំងក្លាថែមទៀត ព្រមទាំងថែរក្សានិងពូនជ្រំស្មារតីសាមគ្គីភាពនិងមិត្តភាពដ៏អស្ចារ្យរវាងប្រជាជាតិទាំងពីរវៀតណាម-ឡាវផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស