Trending now

វៀតណាមរក្សាកិច្ចសហប្រតិបត្តិការការពារជាតិប្រកបដោយប្រសិទ្ធភាពជាមួយកម្ពុជា និងឡាវ

15:46 | 07/09/2020 (យោងតាម កាសែតកងទ័ពប្រជាជន)

នាព្រឹកថ្ងៃទី ៤ ខែកញ្ញា នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ទោ Vu Chien Thang ប្រធាននាយកដ្ឋានកិច្ចការបរទេសក្រសួងការពារប្រទេសវៀតណាម បានជួបពិភាក្សាតាមរយៈប្រព័ន្ធវីដេអូជាមួយលោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ អគ្គនាយករង អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជានាយក នៃនាយកដ្ឋានទំនាក់ទំនងអន្តរជាតិ ក្រសួងការពារជាតិកម្ពុជា និងលោកឧត្តមសេនីយ៍ត្រី Kenchan Nanthalangsy នាយក នៃនាយកដ្ឋានកិច្ចការបរទេស ក្រសួងការពារជាតិឡាវ។

លោកឧត្តមសេនីយ៍ទោ Vu Chien Thang។

នៅក្នុងកិច្ចពិភាក្សាជាមួយលោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ លោកឧត្តមសេនីយ៍ទោ Vu Chien Thang បានថ្លែងអំណរគុណចំពោះក្រសួងការពារជាតិកម្ពុជា ដែលតែងតែគាំទ្រ និងចូលរួមយ៉ាងពេញទំហឹងក្នុងគំនិតផ្តួចផ្តើម និងកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូដែលរៀបចំឡើងដោយវៀតណាមក្នុងឆ្នាំដែលវៀតណាមទទួលតំណែងជាប្រធានអាស៊ាន ២០២០។ លោកឧត្តមសេនីយ៍ទោ Vu Chien Thang បានស្នើឲ្យភាគីទាំងពីរបន្តអនុវត្តកិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០២០ និងត្រៀមរៀបចំកិច្ចសហប្រតិបត្តិការសម្រាប់ឆ្នាំ ២០២១។

លោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ បានវាយតម្លៃខ្ពស់ចំពោះស្មារតីម្ចាស់ការ និងការឆ្លើយតបក៏ដូចជាបទពិសោធន៍របស់វៀតណាមក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ លោកក៏បានថ្លែងអំណរគុណចំពោះក្រសួងការពារប្រទេសវៀតណាម ដែលបានផ្តល់សម្ភារៈបរិក្ខារពេទ្យដល់ប្រទេសកម្ពុជា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។

លោកឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្រ្ត អគ្គនាយករង និងជានាយក នាយកដ្ឋានទាក់ទងអន្តរជាតិ ធ្វើកិច្ចសន្ទនាតាមប្រព័ន្ធទូរគមនាគមន៍(Video Conference)។

ក្នុងឱកាសនេះ ភាគីទាំងពីរបានឯកភាពបន្តចែករំលែក និងគាំទ្រគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ព្រមទាំងគាំទ្រគ្នានៅក្នុងវេទិកាសហប្រតិបត្តិការពហុភាគីក្នុងតំបន់ និងនៅលើពិភពលោក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកងកម្លាំងការពារព្រំដែននៃប្រទេសទាំងពីរ។

នៅកិច្ចពិភាក្សាជាមួយលោកឧត្តមសេនីយ៍ត្រី Kenchan Nanthalangsy លោកឧត្តមសេនីយ៍ទោ Vu Chien Thang មានគោលបំណងចង់ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងសិក្សាស្រាវជ្រាវវិធីសាស្រ្តដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនាពេលខាងមុខ។ លោកឧត្តមសេនីយ៍ត្រី Kenchan Nanthalangsy បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងមានគោលបំណងចង់បន្តទទួលការគាំទ្រ និងការចែករំលែកបទពិសោធន៍ពីភាគីវៀតណាមក្នុងការបង្ការ និងទប់ស្កាត់ជំងឺរាតត្បាត។ លោកបានសន្យាថា នឹងបន្តគាំទ្រសកម្មភាពបន្ទាប់របស់វៀតណាម ក្នុងឆ្នាំដែលវៀតណាមទទួលតំណែងជាប្រធានអាស៊ាន ២០២០។ល៕

(យោងតាម កាសែតកងទ័ពប្រជាជន)

(យោងតាម កាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ