Trending now

វៀតណាមបើកវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងរដ្ឋបាលនៅឃុំនិងសង្កាត់សម្រាប់មន្ត្រីកម្ពុជា

08:22 | 18/10/2019 (យោងតាម cand.vn.com បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៧ ខែតុលា នៅទីក្រុងហាណូយ វិទ្យាស្ថានប៉ូលីសប្រជាជនវៀតណាមបានបើកវគ្គបណ្តុះបណ្តាលស្តីពីរដ្ឋបាលនៅឃុំសង្កាត់សម្រាប់មន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០១៩ ។

តំណាំងទាំងឡាយថតរូបទុកអនុស្សាវរីយ៍ (រូបថត៖ cand.com.vn)

វគ្គបំប៉ននេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ខែ។ ក្នុងអំឡុងពេលសិក្សា សិក្ខាកាមនឹងសិក្សាស្រាវជ្រាវនិងផ្លាស់ប្តូរចំណេះដឹងជំនាញសំខាន់ៗរួមមានការគ្រប់គ្រងគេហដ្ឋានសម្រាប់ពលរដ្ឋ វៀតណាមនិងជនបរទេស; ការគ្រប់គ្រងមុខរបរអាជីវកម្ម រក្សាសន្តិសុខសណ្តាប់ធ្នាប់និងការគ្រប់គ្រងយានយន្តពិសេស ព្រមទាំងគ្រប់គ្រងនិងអប់រំជនលមើសដែលរំលោភបំពានលើច្បាប់នៅតំបន់មូលដ្ឋាន ក៏ដូជាការងារបង្ការ ពន្លត់អគ្គិភ័យ និងជួយសង្គ្រោះគ្រោះថ្នាក់ជាដើម។

ក្រៅពីនោះ សិក្ខាកាមកម្ពុជានឹងអញ្ជើញអ្នករាយការណ៍ដែលមានបទពិសោធច្រើនក្នុងការអនុវត្តជាក់ស្តែងស្តីពីការគ្រប់គ្រងរដ្ឋបាលឱ្យរៀបចំសិក្ខាសាលា ដើម្បីផ្តល់ឱកាសឱ្យសិក្ខាកាមអាចជួបប្រាស្រ័យនិងផ្លាស់ប្តូរបទពិសោធន៍អំពីការងារជាក់លាក់របស់កំលាំងនគរបាលប្រជាជនវៀតណាម៕

(យោងតាម cand.vn.com បកប្រែដោយ ហេង វុធ្ធី)

(យោងតាម cand.vn.com បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ