Trending now

វៀតណាមបានរួមដៃគ្នាជាមួយប្រទេសឡាវដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ (COVID - 19)

23:00 | 21/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ២១ ខែមេសា ប្រតិភូសមាគមមិត្តភាពមមជ្ឈិមវៀតណាម - ឡាវដឹកនាំដោយអនុប្រធានលោក Nguyen Manh Hung បានអញ្ជើញមកដល់ស្ថានទូតឡាវប្រចាំនៅ វៀតណាមដើម្បីប្រគល់ជូនសម្ភារៈបរិក្ខាពេទ្យដូចជាសម្លៀកបំពាក់ការពារនិងម៉ាស់ការពារ ដើម្បីជួយគាំទ្រដល់ប្រជាជនឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ១៩ (COVID-19) ។

ទិដ្ឋភាពនៃពីធីនេះ

អំណោយជូនដល់សមាគម0មិត្តភាពវៀតណាម - ឡាវរួមមានសម្លៀកបំពាក់ការពារវេជ្ជសាស្ត្រ ៥០០ ឈុត; ម៉ាស់វេជ្ជសាស្ត្រចំនួន ១៨.៥០០ សន្លឹក។ ក្នុងពិធីទទួលអំណោយនោះ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រចាំវៀតណាមលោក Sengphet Houngboungnuang បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមមិត្តភាពវៀតណាម - ឡាវ។ ទោះបីនៅតែទទួលរងផលប៉ះពាល់យ៉ាងច្រើនពីការរីករាលដាលនៃជំងឺនេះក៏ដោយ ប៉ុន្តែ ប្រជាជន វៀតណាមនៅតែលះបង់ផ្នែកមួយនៃសំភារៈនិងស្មារតី ដើម្បីជួយឧបត្ថម្ភដល់ប្រជាជនឡាវក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង កូវីដ១៩។

ទិដ្ឋភាពនៃពីធីនេះ

លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា “ ពិតណាស់គ្រឿងឧបករណ៍និងសម្ភារៈបរកិក្ខាពេទ្យដែលភាគីវៀតណាមនឹងជួយលើកនេះនឹងត្រូវបញ្ជូនទៅកាន់ប្រទេសឡាវយ៉ាងឆាប់រហ័សដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ប្រកបដោយជោគជ័យ។ នេះក៏ជាចំណុចដែលឆ្លុះបញ្ចាំងពីចំណងមិត្តភាពពិសេសនិងស្អិតរមួតរវាងរដ្ឋាភិបាលទាំងពីរនិងប្រជាជនឡាវនិងវៀតណាមក្នុងបរិបទនៃការរីករាលដាលដ៏ស្មុគស្មាញនៃជំងឺកូវី១៩ផងដែរ”។

ទិដ្ឋភាពនៃពីធីនេះ

រីឯខ្លួនវិញ អនុប្រធានសមាគម លោក Nguyen Manh Hung បានមានប្រសាសន៍ថាសមាជិកសមាគមមានគោលបំណងចង់រួមដៃគ្នាជាមួយប្រទេសមិត្តឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រមទាំងសំដែងនូវក្តីជឿជាក់ថាដោយមានចំណងសាមគ្គីភាពពិសេសនិងមិត្តភាពជាប្រពៃណីរវាងប្រជាជនទាំងពីរ វៀតណាមនិងឡាវនឹងជៀសផុតពីជំងឺរាតត្បាតដ៏កាចសាហាវនេះក៏ដូចជាជួយ ស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឡើងវិញក្រោយពីពេលដែលជំងឺឆ្លងនេះត្រូវបានទប់ស្កាត់ទាំងស្រុងផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន