Trending now

វៀតណាមប្តេជ្ញាចិត្តធ្វើឱ្យមានតុល្យភាពពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក

13:59 | 05/03/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ៤ ខែមិនា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានអញ្ជើញទទួលជួបថ្នាក់ដឹកនាំនិងតំណាងអ្នកជំនួញអាមេ រិក សមាជិកនៃក្រុមប្រឹក្សាធុរកិច្ចអាមេរិក- អាស៊ាន (US-ABC)ចំនួន ៤៥ នាក់។

ទិដ្ឋភាពនៃជំនួប (រូបថត៖ vtv)

ក្នុងជំនួបនេះ លោក Nguyen Xuan Phuc បានចែករំលែកក្តីសប្បាយរីករាយដែលមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងរបស់អាមេរិកាំងទើបតែដកវៀតណាមចេញពីបញ្ជីតំបន់ដែលមានហានិភ័យនៃការឆ្លងជំងឺ Covid-19 ហើយបានអះអាងថាវៀតណាមកំពុងខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការណ៍ប្រកបដោយប្រសិទ្ធភាពក្នុងការការពារនិងប្រឆាំងនឹងជំងឺ Covid-19 ដោយទទួលបានលទ្ធផលវិជ្ជមាន។ ហេតុដូច្នេះ វៀតណាមគឺជាប្រទេសដែលមានសុវត្ថិភាពផងដែរ។

ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចំវៀតណាមលោក Daniel Krittenbrink បានអះអាងថា អាមេរិកវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសវៀតណាមក្នុងការដោះស្រាយបញ្ហាដែលទាក់ទងនឹងទំនាក់ទំនងទ្វេភាគីជាពិសេសទំនាក់ទំនងពាណិជ្ជកម្ម។

នៅទីនេះប្រធាន​ US-ABC លោក Alex Feldman បានសម្តែងនូវការជឿជាក់ថារដ្ឋាភិបាលវៀតណាមនឹងទទួលជោគជ័យក្នុងការការពារនិងប្រឆាំងនឹងការរីករាលដាលនៃ ជំងឺ Covid-19។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនេះគឺដើម្បីផ្ញើសារសហគមន៍អន្តរជាតិថាវៀតណាមជាប្រទេសមានសុវត្ថិភាព។ លើកពីនេះទៀត លោក Alex Feldman នឹងមានសកម្មភាពជាច្រើន ដើម្បីគាំទ្រដល់ប្រទេសវៀតណាមក្នុងការទទួលតួនាទីជាប្រធានអាស៊ានប្រកបដោយជោគជ័យ។

រីឯខ្លួនវិញ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានអះអាងនូវសារប្តេជ្ញារក្សាតុល្យភាពពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកដែលក្នុងនោះវៀតណាមនឹងទិញទំនិញពីអាមេរិកជាច្រើន ហើយរដ្ឋាភិបាលវៀតណាមប្តេជ្ញាបង្កើតរាល់លក្ខខណ្ឌនិងបរិយាកាសអំណោយផលសម្រាប់អង្គភាពអាជីវកម្មអាមេរិកដើម្បីវិនិយោគទាំងដោយផ្ទាល់និងដោយប្រយោលនៅវៀតណាមផងដែរ។ ភ្លាមៗបន្ទាប់ពីកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានអញ្ចើញធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្មនិងពាណិជ្ជកម្ម រវាងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Tran Tuan Anh និងប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក - អាស៊ានលោក Alex Feldman ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ