Trending now

វៀតណាមនិងអេហ្ស៊ីបជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល

05:55 | 28/10/2019 (ប្រភព៖ vovworld.vn ហេង វុធ្ធី សរុប)

នាថ្ងៃទី ២៦ ខែតុលា ស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបបានរៀបចំសិក្ខាសាលាក្រោមប្រធានបទ“ ឱកាសជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគនិងអភិវឌ្ឍន៍រវាងវៀតណាមនិងអេហ្ស៊ីប” ។

ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ TTXVN)

ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅនៅក្នុងទីក្រុង Sharm El Sheikh ប្រទេស អេហ្ស៊ីប។ ថ្លែងមតិក្នុងសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Tran Thanh Cong បានសង្កត់ធ្ងន់ថា បេសកកម្មរបស់សិក្ខាសាលាគឺឧទ្ទេសនាមនិងផ្សព្វផ្សាយរូបភាពនិងគោលដៅទេសចរណ៍របស់វៀតណាមដល់ប្រទេសមិត្តអេហ្ស៊ីប ដើម្បីរួមចំណែកបង្កើនបរិមាណភ្ញៀវទេសចរ អេហ្ស៊ីបមកកាន់ប្រទេសវៀតណាម ។ លើសពីនេះទៅទៀត សិក្ខាសាលានេះក៏ជាឱកាសមួយដើម្បីទទួលយកព័ត៌មាននិងយោបល់ឆ្លើយតបវិញពីបណ្តាក្រុមហ៊ុននិងធុរជននៅអេហ្ស៊ីបផងដែរ។ នៅក្នុងក្របខ័ណ្ឌនៃសិក្ខាសាលានេះតំណាងស្ថានទូតវៀតណាមប្រចាំនៅអេហ្ស៊ីបក៏បានជម្រាបជូនរបាយការណ៍ស្តីពីសកម្មភាពសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសទាំងពីរព្រមទាំងចុះបញ្ចាំងខ្សែភាពយន្តឯកសារណែនាំអំពីទេសភាពនិងប្រទេស និងប្រជាជនវៀតណាមផងដែរ៕

(ប្រភព៖ vovworld.vn ហេង វុធ្ធី សរុប)

(ប្រភព៖ vovworld.vn ហេង វុធ្ធី សរុប)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់