Trending now

វៀតណាមនិងឡាវពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ

15:34 | 11/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ១០ ខែកុម្ភះ នៅទីក្រុងវៀងចន្ទន៍ប្រទេសឡាវ នាយករដ្ឋមន្ត្រីឡាវលោក ថងលូនស៊ីស៊ូលីត (Thongloun Sisoulith ) បានអញ្ជើញទទួលជួបលោកឧត្តមសេនីយ៍ឯក To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ដែលកំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសឡាវ។

នាយករដ្ឋមន្ត្រីឡាវលោក ថងលូនស៊ីស៊ូលីត (Thongloun Sisoulith ) និងលោកឧត្តមសេនីយ៍ឯក To Lam (រូបថត៖ VTV)

លោកនាយករដ្ឋមន្រ្តីឡាវ ថុងលុនស៊ីស៊ូលីត បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងក្រសួងនគរបាលវៀតណាមនិងក្រសួងសន្តិសុខឡាវ ជាពិសេសក្នុង វិស័យការបង្ការនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម ព្រមទាំងការបណ្តុះបណ្តាលនិងបំប៉នកម្មាភិបាលផងដែរ។

រីឯខ្លួន​វិញ លោកឧត្តមសេនីយ៍ឯក To Lam បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលឡាវដែលបានបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ក្រសួងទាំងពីរសហការគ្នាយ៉ាងជិតស្និទ្ធនិងមានប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មការបង្ការសន្តិសុខនិងសណ្តាប់ធ្នាប់របស់ប្រទេសនីមួយៗក្នុងរយៈពេលកន្លងមក ហើយនាពេលខាងមុខវៀតណាមមានគោលបំណងចង់ប្រទេសឡាវសហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមដើម្បីជួយឲ្យវៀតណាមបំពេញតួនាទីជាប្រធានអាស៊ាន, AIPA និងសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សានេះ លោកឧត្តមសេនីយ៍ឯក To Lam និង រដ្ឋមន្រ្តីក្រសួងសន្តិសុខឡាវ លោក Vilay Lakhamfong បានជួបពិភាក្សានិងពិភាក្សាទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការក្នុងឆ្នាំ ២០២០ ហើយភាគីទាំងពីរបានចុះហត្ថលេខាលើផែនការស្តីពីការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងទាំងពីរក្នុងឆ្នាំ ២០២០។ ក្នុងឱកាស លោក To Lam ក៏បានប្រគល់មេដាយនិងឥស្សរិយយសដល់កម្មាភិបាលសន្តិសុខឡាវចំនួន ១៨ នាក់ ដែលបាន រួមចំណែកដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាមនិងក្រសួងសន្តិសុខឡាវផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់