Trending now

វៀតណាមនិងកម្ពុជារឹតចំណងសាមគ្គីភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺសកលកូវីដ១៩( Covid-19)

18:31 | 09/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កម្ពុជានិងវៀតណាមបានបន្តប្រកៀកស្មាគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ (Covid-19)។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និង សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា (រូបថត៖​ vov)

ជំងឺរាតត្បាតសកលកូវីដ១៩កំពុងវិវឌ្ឍន៍កាន់តែស្មុគស្មាញដែលបានបណ្តាលឱ្យពិភពលោកលែងរក្សាចង្វាក់សន្តិភាពនៃជីវភាព រស់ដូចធម្មតាបានឡើយ ហើយមនុស្សរាប់ម៉ឺននាក់ក៏បានបាត់បង់ជីវិតផងដែរ។ ទោះយ៉ាងណាក៏ដោយ កាន់តែមានការលំបាកច្រើន ស្មារតីសាមគ្គីភាពនិងចំណងមិត្តភាពជាប្រពៃណីរវាងប្រជាជនកម្ពុជានិងវៀតណាមកាន់តែស្រស់បំព្រងផងដែរ។

វៀតណាម - កម្ពុជានៅតែប្រឈមមុខនឹងការលំបាកជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប៉ុន្តែប្រទេសទាំងពីរអាចមានមោទនភាពដែលបានស៊ូទ្រាំប្រកបដោយប្រសិទ្ធភាពជាមួយនឹងការរីករាលដាលនៃកូវីដ១៩។ ដំបូងឡើយប្រទេសទាំងពីរបានគ្រប់គ្រងទប់ស្កាត់ការរីករាលដាលនៃវីរុសនេះជាពិសេសសម្រាប់អ្នកជំងឺជាច្រើនហើយរហូតមកដល់ពេលនេះគ្មាននរណាម្នាក់បានស្លាប់ឡើយ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh និង ឯឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុ (រូបថត៖​ vov)

ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កម្ពុជានិងវៀតណាមបានបន្តប្រកៀកស្មាគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩។ ចាប់ពីថ្ងៃដំបូងនៃការផ្ទុះជំងឺរាតត្បាតនេះរថយន្តដឹកទំនិញជំនួយរបស់វៀតណាមរួមមាន ម៉ាស់ការពារ ទឹកលាងដៃកំចាត់មេរោគ សម្លៀកបំពាក់ការពារនិងឧបករណ៍វេជ្ជសាស្ត្រជាច្រើនត្រូវបានដឹកមកកាន់ប្រទេសកម្ពុជា។ ជាពិសេសនាថ្ងៃទី ៨ ខែមេសា រដ្ឋាភិបាលវៀតណាមបានផ្តល់សម្ភារៈបរិក្ខាវេជ្ជសាស្រ្ត ឧបករណ៍ធ្វើតេស្តជំងឺកូវីដ១៩ ដែលមានតម្លៃជាង ៧ ពាន់លានដុង (ស្មើនឹង ៣១៤.០០០ ដុល្លារអាមរិក)ដល់ប្រទេសកម្ពុជា។ មុននេះនាថ្ងៃទី ៧ ខែមេសា បញ្ជាការដ្ឋានយោធភូមិភាគទី ៧ របស់វៀតណាមក៏បានបរិច្ចាគគ្រឿងបរិក្ខារពេទ្យជាច្រើនដើម្បីការពារនិងទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩ ដល់អង្គភាពនានានៃកងយោធពលខេមរភូមិន្ទ។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានមានប្រសាសន៍ថា“ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រសួងសាខាវៀតណាម មូលដ្ឋាននិងក្រុមហ៊ុនផលិតកម្មវៀតណាមជាច្រើនដែលផលិតឧបករណ៍វេជ្ជសាស្រ្តក៏ដូចជាក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានធ្វើការជាបន្ទាន់ទាំងយប់ទាំងថ្ងៃដោយមិនចេះនឿហត់ ដើម្បីបញ្ជូនកញ្ចប់ទំនិញជំនួយទាំងនេះផ្តល់ជូនប្រជាជនកម្ពុជាឲ្យបានឆាប់ៗផងដែរ។ ទោះបីតម្លៃទំនិញមិនធំប៉ុន្មានក៏ដោយប៉ុន្តែនេះគឺជាសក្ខីភាពបញ្ជាក់ពីភាពស្មោះត្រង់របស់ប្រជាជនវៀតណាមដែលតែងតែប្រកៀកស្មាជាមួយប្រជាជនកម្ពុជាក្នុងគ្រាលំបាកផងដែរ” ។

តំណាងស្ថានទូតវៀតណាមអញ្ជើញផ្តល់ជូនសម្ភារៈបរិក្ខាវេជ្ជសាស្រ្ត ឧបករណ៍ធ្វើតេស្តជំងឺកូវីដ១៩ ដែលមានតម្លៃជាង ៧ ពាន់លានដុង (ស្មើនឹង ៣១៤.០០០ ដុល្លារអាមរិក) ដល់ប្រមុខក្រសួងសុខាភិបាលកម្ពុជា (រូបថត៖​ vov)

ជាមួយនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃជម្ងឺរាតត្បាតកូវីដ១៩ បានបង្កើតឱ្យមានវិបត្តិធ្ងន់ធ្ងរ។ ការរំខាននៅក្នុងចិត្តវិទ្យា ជីវភាពរស់នៅ ការងារនិងសេដ្ឋកិច្ច-សង្គមធ្លាក់ចុះយ៉ាងគំហុករួមទាំងជះឥទ្ធិពលយ៉ាងខ្លាំងដល់ពលរដ្ឋម្នាក់ៗនិងសន្តិភាពគ្រួសារនីមួយៗផងដែរ។ ដើម្បីចូលរួមជួយជម្នះរាល់បញ្ហាទាំងនេះ ក្លឹបធុរកិច្ចវៀតណាមនៅកម្ពុជាបានរួមដំណើរជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាដោយមានសកម្មភាពជាក់លាក់ជាច្រើន។ នាខែមីនាឆ្នាំ ២០២០ ក្លឹបធុរជនវៀតណាមប្រចាំនៅកម្ពុជា បានចាប់ផ្តើមចលនារៃអង្គាសប្រាក់ក្នុងចំណោមធុរជនជាសមាជិករបស់ខ្លួននេះ ហើយដំបូងឡើយទទួលបានប្រាក់រាប់រយដុល្លារអាមេរិកនិងវត្ថុដ៏មានអត្ថន័យជាច្រើនទៀតដើម្បីជួយគាំទ្រដល់ប្រជាជនកម្ពុជាផងដែរ។

ម្យ៉ាងវិញទៀត អាជីវករវៀតណាមមួយចំនួនដែលមកវិនិយោគនៅកម្ពុជា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះដែរ ដូចជាក្រុមហ៊ុនមិត្តហ្វូន ដែលបានគាំទ្រសកម្មភាពអប់រំពីចម្ងាយតាមអ៊ិនធឺរណែត ក៏ដូចជារួមដៃធ្វើសកម្មភាពប្រឆាំងនឹងការរីករាលដាលជាមួយក្រសួងសុខភាពកម្ពុជាផងដែរ។អញ្ជើញសំដែងការគោរពនិងកោតសរសើរចំពោះកាយវិការថ្លៃថ្នូរបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាមដែលបានផ្តល់ជូនចំពោះកម្ពុជាក្នុងរយៈកន្លងមក ឯឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថា“ នេះគឺជាសក្ខីភាពមួយក្នុងចំណោមសក្ខីភាពជាក់ស្តែងនៃទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីរវាងកម្ពុជានិងវៀតណាម។ កម្ពុជាតែងតែវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាពនិងយកចិត្តទុកដាក់ចំពោះជំនួយដ៏ស្មោះត្រង់និងអត្ថន័យរបស់វៀតណាម។ ”

បញ្ជាការដ្ឋានយោធភូមិភាគទី ៧ របស់វៀតណាមក៏បានបរិច្ចាគគ្រឿងបរិក្ខារពេទ្យជាច្រើនដើម្បីការពារនិងទប់ស្កាត់ជម្ងឺឆ្លងកូវីដ១៩ ដល់អង្គភាពនានានៃកងយោធពលខេមរភូមិន្ (រូបថត៖ thanhnien)

ក្នុងឱកាសនេះឯឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជាក៏បានវាយតម្លៃខ្ពស់ចំពោះវិធីសាស្ត្រនិងប្រសិទ្ធភាពរបស់រដ្ឋាភិបាលវៀតណាមក្នុងការបង្ការនិងទប់ស្កាត់ជំងឺឆ្លងដោយបង្ហាញនូវការជឿទុកចិត្តថារដ្ឋាភិបាលនិងប្រជាជន វៀតណាមនឹងឈានទៅទទួលបាន​នូវជោគជ័យលើរាល់ការលំបាកនិងការគ្រប់គ្រងជំងឺរាតត្បាតនេះនាពេលឆាប់ៗផងដែរ។ដោយមានទំនុកចិត្តនិងការរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩របស់បក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ យើងជឿជាក់ថាវៀតណាមនិងកម្ពុជានឹងជៀសផុតពីការរីករាលដាលនៃជំងឺឆ្លងដ៏គ្រោះថ្នាក់នេះផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"