Trending now

វៀតណាមនិងកម្ពុជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យគមនាគមន៍

07:06 | 17/10/2019 (ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៦ ខែតុលា នៅរាជធានីភ្នំពេញ គណៈប្រតិភូក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម ដឹកនាំដោយលោក Dang Khac Loi អនុប្រធាននាយកដ្ឋានសារព័ត៌មានវៀតណាម បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួងព័ត៌មានកម្ពុជា លោក ថាច់ផេន ដើម្បីជម្រុញកិច្ចសហប្រតិបត្តិការក្នុងវិស័យគមនាគមន៍នៃប្រទេសទាំងពីរ។

គណៈប្រតិភូក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមនិងក្រសួងព័ត៌មានកម្ពុចាថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖ vov.vn)

ក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងរយៈពេលកន្លងទៅនេះ ហើយក៏បានជូនដំណឹងគ្នាទៅវិញទៅមកអំពីស្ថានភាពអភិវឌ្ឍន៍របស់ប្រទេសនីមួយៗលើវិស័យព័ត៌មាននិងគមនាគមន៍។ តាងនាមក្រសួងព័ត៌មានកម្ពុជា រដ្ឋលេខាធិការ ថាច់ផេន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងស្មោះត្រង់បំផុតចំពោះបក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាមដែលតែងតែគាំទ្រនិងជួយឧបត្ថម្ភប្រទេសកម្ពុជាទាំងសម្ភារៈនិងស្មារតីផងដែរ។

គណៈប្រតិភូក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមប្រគល់ជូនការដូអនុស្សាវរីយ៍ដល់ក្រសួងព័ត៌មានកម្ពុជា (រូបថត៖ vov.vn)

ជាពិសេស រដ្ឋលេខាធិការ ថាច់ផេន បានថ្លែងអំណរគុណដល់ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមដែលបានបើកវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈដល់អ្នកយកព័ត៌មានកម្ពុជានាពេលកន្លងមព្រមទាំងថ្លែងអំណរគុណចំពោះស្ថានីយឍ៍វិទ្យុសម្លេងវៀតណាមដែលបានជួយ សាងសង់ស្ថានីយ៍វិទ្យុនានានៅទូទាំងប្រទេសកម្ពុជាក៏ដូចជាជួយឲ្យប្រជាជនកម្ពុជាឱ្យទទួលបានព័ត៌មានយ៉ាងឆាប់រហ័សនិងទាន់ពេលវេលាផងដែរ។

រីឯខ្លួនវិញ លោក Dang Khac Loi បានថ្លែងអំណរគុណចំពោះក្រសួងព័ត៌មានកម្ពុជាដែលតែងតែគាំទ្រវៀតណាមលើវេទិកាអន្តរជាតិ ហើយបានអះអាងថាវៀតណាមមានឆន្ទៈចែករំលែកបទពិសោធន៍និងជួយបណ្តុះបណ្តាលធនធានមនុស្សជាមួយកម្ពុជាផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់