Trending now

វៀតណាមគ្រោងនឹងបញ្ជូនកញ្ចប់ទំនិញឧបត្ថម្ភជាសម្ភារៈបរិក្ខាការពារវេជ្ជសាស្ត្រ ទៅកាន់ប្រទេសឥណ្ឌានាពេលឆាប់ៗនេះ

12:56 | 15/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - កញ្ចប់ទំនិញឧបត្ថម្ភនេះត្រូវបានបញ្ជាទិញដោយឥណ្ឌាពីក្រុមហ៊ុនកូរ៉េខាងត្បូងដែលមានដៃគូកែច្នៃនៅវៀតណាមនិងតួកគី។ នេះក៏ជាខ្លឹមសារមួយដែលត្រូវបានលើកឡើងក្នុងការសន្ទនារវាងនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi កាលពីថ្ងៃទី ១៣ ខែមេសា។

នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ Vnanet)


កញ្ចប់ទំនិញឧបត្ថម្ភនេះរួមមានគ្រឿងឧបករណ៍និងសម្ភារៈបរិក្ខាការពារវេជ្ជសាស្ត្រសុខាភិបាល ផលិតនៅវៀតណាមគ្រោងនឹងត្រូវបានប្រគល់ទៅកាន់ប្រទេសឥណ្ឌា។យោងតាមកាសែត Deccan Herald របស់ឥណ្ឌា កញ្ចប់ទំនិញឧបត្ថម្ភនេះរួមមានគ្រឿងឧបករណ៍និងសម្ភារៈបរិក្ខាការពារពេទ្យ ចំនួន ២ លានគ្រឿងសម្រាប់បុគ្គលិកសុខាភិបាល ដែលចូលរួមការព្យាបាលអ្នកជំងឺ កូវីដ១៩ (Covid-19) ។ យោងតាមកាសែតនេះបានឲ្យដឹងថា ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីនៃប្រទេសវៀតណាមនិងឥណ្ឌា បានឯកភាពសហការយ៉ាងជិតស្និទ្ធដោយជម្រុញ“ សក្តានុពលនៃកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតសកលកូវីដ១៩ រួមទាំងការពន្លឿនការផ្គត់ផ្គង់សម្ភារៈបរិក្ខាពេទ្យផងដែរ ''។ ភាគីទាំងពីរក៏បានឯកភាពគ្នាបង្កើតលក្ខណៈអំណោយផល ដើម្បីជួយឧបត្ថម្ភដល់ពលរដ្ឋ ដែលកំពុងរស់នៅលើទឹកដីនៃប្រទេសនីមួយៗផងដែរ។

កាសែត The Hindu នាថ្ងៃដដែល បានបញ្ជាក់ថាក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនេះ វៀតណាមបានសន្យាថានឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីសហការនិងជួយគាំទ្រដល់ឥណ្ឌាក្នុងការទប់ស្កាត់ជំងឺរាតត្បាតដែលបង្កឡើងដោយវីរុស SARS-CoV-2 ។ ក្នុងពេលជាមួយគ្នានោះ កាសែត Times of India បានលើកឡើងថាមេរៀនជោគជ័យរបស់វៀតណាមក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ កំពុងទទួលការកោតសរសើរពីពិភពលោក។ អត្ថបទបានសន្និដ្ឋានថា“ ទោះបីជាប្រទេសកំពុងអភិវឌ្ឍន៍ខ្វះឧបករណ៍វេជ្ជសាស្ត្រនិងមានសក្តានុពលសេដ្ឋកិច្ចក៏ដោយសមិទ្ធិផលរបស់វៀតណាមដូចជាការដាក់កំរិតនិងធ្វើចត្តាឡីស័កលើការផ្ទុះជំងឺកូវីដ១៩ ឲ្យស្ថិតនៅកំរិតទាបបំផុត និងមិនទាន់មានអ្នកស្លាប់ណាមួយឡើយដែលចាត់ទុកចាជាតម្លៃរៀនល្អះសម្រាប់ ប្រទេសអភិវឌ្ឍន៍សិក្សាតាមផងដែរ»៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: cafe.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់