Trending now

វៀតណាម - អាមេរិកសហការគ្នាក្នុងការបង្កានិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19

17:27 | 08/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ​នេះជាលើកដំបូងក្នុងចំណោមកញ្ចប់ទំនិញចំនួន ២ ដែលមានសំលៀកបំពាក់ការពារ Dupon ជាង ៤០០.០០០ ឈុត ដែលត្រូវបានប្រទេសវៀតណាមផលិតដើម្បីបញ្ជូនទៅកាន់ប្រទេសអាមេរិកផងដែរ។

វៀតណាម - អាមេរិកសហការគ្នាក្នុងការបង្កានិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 (រូបភាព៖ vnanet)

នាថ្ងៃទី ៨ ខែមេសា កញ្ចប់សម្ភារៈបរិក្ខាពេទ្យប្រឆាំងនឹងជំងឺឆ្លងដំបូងរបស់វៀតណាម ដែលត្រូវបានដឹកជញ្ជូនដោយក្រុមហ៊ុនអាកាសចរណ៍ FedEx គ្រោងនឹង មកដល់សហរដ្ឋអាមេរិក ដើម្បីបម្រើការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅសហរដ្ឋអាមេរិក។នេះជាលើកដំបូងក្នុងចំណោមកញ្ចប់ទំនិញចំនួន ២ ដែលមានសំលៀកបំពាក់ការពារ Dupon ជាង ៤០០.០០០ ឈុត ដែលត្រូវបានប្រទេសវៀតណាមផលិតផងដែរ។ កញ្ចប់ទំនិញនេះនឹងត្រូវបានដឹកជញ្ជូនឲ្យបានឆាប់ៗដល់ឃ្លាំងទុកបំរុងជាតិរបស់អាមេរិក ដើម្បីដោះស្រាយតម្រូវការជាបន្ទាន់នូវសម្ភារៈបរិក្ខាពេទ្យសម្រាប់បុគ្គលិកវេជ្ជសាស្ត្រជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរលាកផ្លូវដង្ហើមស្រួចស្រាវនេះតែម្តង។

នាពេលថ្មីៗនេះប្រទេសវៀតណាមនិងសហរដ្ឋអាមេរិកបានសហការយ៉ាងជិតស្និទ្ធលើផ្នែកសុខភាពជាទូទៅនិងជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID-១៩) ជាពិសេស។ ចាប់តាំងពីការផ្ទុះឡើងមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) និងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) បានសហការជាមួយអាជ្ញាធរវៀតណាមដើម្បីត្រួតពិនិត្យនិងដោះស្រាយជាមួយការរីករាលដាលនៃជំងឺកូវីដ១៩កំពុងរាលដាលពាសពេញពិភពលោក។

គួរបញ្ជាក់ថាក្នុងបរិបទដែលជម្ងឺរាតត្បាត Covid-19 កំពុងរីករាលដាលពាសពេញសកលលោក និងជាពិសេសនៅសហរដ្ ឋអាមេរិកនាបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកមានតំរូវការយ៉ាងខ្លាំងចំពោះផលិតផលការពារវេជ្ជសាស្រ្តដូច្នេះការផ្តល់ជំនួយខាងគ្រឿង ឧបករណ៍ពេទ្យខ្លះៗរបស់វៀតណាម បានឆ្លុះបញ្ចាំងពីស្មារតីជួយគាំទ្រគ្នាទៅវិញទៅមករបស់វៀតណាមចំពោះបណ្តាប្រទេសជាដៃគូ ដែលក្នុងនោះរួមទាំងសហរដ្ឋអាមេរិកផងដែរ។ នេះក៏ជាការចូលរួមចំណែករបស់វៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស