Trending now

វៀតណាម - ឡាវ៖ សាងសង់យុទ្ធសាស្រ្តសម្រាប់ដំណាក់កាល ២០២០ - ២០៣០

21:27 | 26/06/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគស័យ - គណប្រតិភូជាន់ខ្ពស់វវៀតណាមបានដឹកនាំដោយឧបនាយករដ្ឋមន្រី្តលោក Trinh Dinh Dung បានបំពេញដំណើរទស្សនកិច្ចនិងធ្វើការទៅកាន់ប្រទេសឡាវនៅថ្ងៃ ២៤ - ២៥ ខែមិថុនា។

ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung បានពិភាក្សាជាមួយ ឧបនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone

នៅរដ្ឋធានីវៀងចន្ទន៍ ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung បានពិភាក្សាជាមួយ ឧបនាយករដ្ឋមន្ត្រីឡាវលោក Sonexay Siphandone។ កិច្ចពិភាក្សានេះក៏បានចូលរួមដោយតំណាងអ្នកដឹកនាំនៃក្រសួងនានានៃប្រទេសទាំងពីរ។

ថ្លែងនៅក្នុងកិច្ចពិភាក្សា ឧបនាយករដ្ឋមន្រ្តីលោក Sonexay Siphandone បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានបំពេញដំណើរទស្សនកិច្ចនិងធ្វើការទៅកាន់ប្រទេសឡាវនិងសម្តែងការជឿជាក់ថាដំណើរទស្សនកិច្ចនេះនឹងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី សាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងឡាវនិងវៀតណាម។

ឧបនាយករដ្ឋមន្រ្តី​លោក Trinh Dinh Dung បានសូមអំណរគុណចំពោះការបដិសណ្ឋារកិច្ចដ៏អធឹអមរបស់រដ្ឋាភិបាលនិងប្រជាជនឡាវសម្រាប់គណៈប្រតិភូនិងសម្តែងក្តីរីករាយសប្បាយចំពោះសមិទ្ធផលដ៏ធំធេងដែលបក្ស រដ្ឋ រដ្ឋាភិបាលនិងប្រជាជនឡាវសម្រេចបាននាពេលកន្លងមក។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចនិងប្រាស្រ័យទាក់ទងរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរនិងឯកភាពបន្តអនុវត្តកិច្ចព្រមព្រៀងកម្រិតខ្ពស់និងលទ្ធផលដែលសម្រេចបានក្នុងកិច្ចប្រជុំលើកទី ៤១ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម - ឡាវ។ ដឹកនាំគណៈកម្មាធិការសហប្រតិបត្តិការនៃប្រទេសទាំងពីរដើម្បីសម្របសម្រួលនិងជំរុញការអនុវត្តកិច្ចសហប្រតិបត្តិការនិងការខិតខំប្រឹងប្រែងដើម្បីសម្រេចបានគោលបំណងដែលបានកំណត់នៅដើមឆ្នាំ។

ភាគីទាំងពីរបានពិភាក្សាអំពីវិធានការដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគរវាងប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្រី្តលោក Trinh Dinh Dung សើ្នប្រទេសឡាវបង្កលក្ខខណ្ឌងាយស្រួលបន្ថេមទៀតសម្រាប់សហគ្រាសវៀតណាមកំពុងស្វេងរកឳកាសវិនិយោគនិងអនុវត្តគម្រោងនៅឡាវ ផ្តល់អទិភាពសម្រាប់គម្រោងតាមបណ្តោយព្រំដែន ស្នើរដ្ឋាភិបាលឡាវបង្កលក្ខខណ្ឌងាយស្រួលក្នុងការផ្តល់ប័ណ្ណការងារ អាជិវកម្ម លំនៅដ្ឋានស្របច្បាប់ដល់អណិកជនវៀតណាមនៅឡាវ។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សានេះ ឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung និងឧបនាយករដ្ឋមន្រ្តីលោក Sonexay Siphandone បានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើកិច្ចសន្យាទិញនិងលក់ថាមពលអគ្គិសនីនៅរោងចក្រវារីអគ្គិសនី NamXay ទី ៣ រវាងសម្ព័ន្ធក្រុមហ៊ុនអគ្គីសនីវៀតណាម (EVN) និងសម្ព័ន្ធក្រុមហ៊ុន Phongsubthavy របស់ឡាវ។

នារសៀលថ្ងៃដដែលឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung បានជួបធ្វើការជាមួយអនុប្រធានសភាឡាវលោក Somphanh Phengkhammy

នារសៀលថ្ងៃដដែលឧបនាយករដ្ឋមន្ត្រីលោក Trinh Dinh Dung បានជួបធ្វើការជាមួយអនុប្រធានសភាឡាវលោក Somphanh Phengkhammy អំពីគម្រោងអាគារសភាថ្មីរបស់ឡាវដែលជាអំណោយរបស់វៀតណាមបានបរិច្ចាគដល់បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភានិងប្រជាជនឡាវដែលជានិមិត្តរូបនៃទំនាក់ទំនងពិសេសនិងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងប្រទេសទាំងពីរ៕


(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: https://thoidai.com.vn/viet-nam-lao-xay-dung-chien-luoc-cho-giai-doan-2020-2030-80832.html)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ