Trending now

វៀតណាម - រុស្ស៊ី ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឈានដល់ ១០ ពាន់លានដុល្លារ

15:47 | 09/03/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - អនុរដ្ឋមន្រ្តីលោក Bui Thanh Son បានមានប្រសាសន៍ថាភាគីទាំងពីរបានអនុវត្តប្រកបដោយប្រសិទ្ធភាព ពិនិត្យឡើងវិញនិងស្នើទៅរដ្ឋាភិបាលឱ្យចាត់វិធានការដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឱ្យឈានដល់ ១០ ពាន់លានដុល្លារអាមេរិក។

វៀតណាម - រុស្ស៊ី ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឈានដល់ ១០ ពាន់លានដុល្លារ

នារសៀលថ្ងៃទី ៦ ខែមីនា ភ្លាមៗបន្ទាប់ពី កិច្ចសន្ទនា យុទ្ធសាស្ត្រ - ការពារជាតិ - សន្តិសុខ ថ្នាក់អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម - រុស្ស៊ីលើកទី ១១ អនុរដ្ឋមន្រ្តីអចិន្រ្តៃយ៏ក្រសួងការបរទេសវៀតណាមលោក Bui Thanh Son និងអនុរដ្ឋមន្រ្តីទីមួយនៃក្រសួងការបរទេស ប្រទេសរុស្ស៊ីលោក V.Titov បានជួបអ្នកយកព័ត៌មានព័ត៌មានអំពីលទ្ធផលនៃកិច្ចសន្ទនា។

អនុរដ្ឋមន្រ្តីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសន្ទនានេះដែលប្រកបដោយប្រសិទ្ធិភាពនិងបង្ហាញនូវស្មារតីសហប្រតិបត្តិការខ្ពស់។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម អនុរដ្ឋមន្រ្តីលោក Bui Thanh Son បានមានប្រសាសន៍ថាភាគីទាំងពីរបានអនុវត្តប្រកបដោយប្រសិទ្ធភាព ពិនិត្យឡើងវិញនិងស្នើទៅរដ្ឋាភិបាលឱ្យចាត់វិធានការដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់ ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឱ្យឈានដល់ ១០ ពាន់លានដុល្លារអាមេរិក។

ភាគីទាំងពីរក៏បានផ្លាស់ប្តូរនូវវិស័យសហប្រតិបត្តិការផ្សេងទៀតរួមមាន វិស័យការពារជាតិនិងសន្តិសុខ ដោយវាយតម្លៃស្ថានភាពអន្តរជាតិនិងតំបន់។ ភាគីទាំងពីរបានផ្លាស់ប្តូរវិធានការជាច្រើនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសរុស្ស៊ីនិងបណ្តាប្រទេសអាស៊ាន ជាពិសេសនៅឆ្នាំ ២០២០ ដែលវៀតណាមចូលកាន់តំណែងជាប្រធានអាស៊ាន។ សម្របសម្រួលជាមួយអង្គការសហប្រជាជាតិនៅពេលដែលវៀតណាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងប្រទេសរុស្ស៊ីជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

អនុរដ្ឋមន្ត្រីទីមួយនៃក្រសួងការបរទេសរុស្ស៊ី V. Titov បានសម្តែងនូវគោលបំណងថាក្នុងរយៈពេលខាងមុខនេះ ភាគីទាំងពីរនឹងពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ក្នុងឱកាសខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម - រុស្ស៊ី។ ក្រសួងការបរទេសនៃប្រទេសទាំងពីរនឹងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីធានាបាននូវការរៀបចំព្រឹត្តិការណ៍ល្អបំផុត។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវេទិកាពហុភាគីនាពេលខាងមុខអនុរដ្ឋមន្រ្តីលោក Bui Thanh Son បានមានប្រសាសន៍ថាវៀតណាម - រុស្ស៊ី មានភាពស្រដៀងគ្នាជាច្រើនលើបញ្ហាអន្តរជាតិនិងតំបន់ជាច្រើន និងកិច្ចសហប្រតិបត្តិការនៅវេទិកាពហុភាគី។ ការសម្របសម្រួលមិនត្រឹមតែសម្រាប់វេទិកាអាស៊ានតែប៉ុណ្ណោះទេប៉ុន្តែក៏នៅវេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប វេទិកា APEC និងយន្តការផ្សេងៗទៀត ជាពិសេសនៅអង្គការសហប្រជាជាតិដើម្បីលើកកម្ពស់សន្តិភាពស្ថិរភាពនិងសន្តិសុខ។ វៀតណាមវាយតំលៃខ្ពស់ចំពោះតួនាទីនិងជំហររបស់រុស្ស៊ីក្នុងវេទិកាអន្តរជាតិ។

ប្រទេសវៀតណាមក៏បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សហព័ន្ធរុស្ស៊ីក្នុងខែប្រធានដំបូង នៅពេលដែលវៀតណាមចូលកាន់តំណែងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ក្នុងស្មារតីនេះ វៀតណាមបន្តសម្របសម្រួលជាមួយសហព័ន្ធរុស្ស៊ីដើម្បីធានារបៀបវារៈជំរុញការដោះស្រាយបញ្ហាដែលបណ្តាប្រទេសជុំវិញពិភពលោកយកចិត្តទុកដាក់​ ធានាសន្តិភាពស្ថិរភាពនិងសន្តិសុខនៅលើពិភពលោក។

អនុរដ្ឋមន្ត្រីលោក V. Titov បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់វៀតណាមចំពោះគំនិតផ្តួចផ្តើមរបស់សហព័ន្ធរុស្ស៊ីលើវិស័យជាច្រើន និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងឋានៈជាប្រធានអាស៊ាន។

ភាគីទាំងពីរក៏បានកំណត់នូវមធ្យោបាយថ្មីនៃកិច្ចសហប្រតិបត្តិការដើម្បីជំរុញកំណើននៅក្នុងតំបន់និងនៅលើពិភពលោក៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ