Trending now

វៀតណាម - កម្ពុជាសន្យារួមគ្នាប្រយុទ្ធនិងជំងឺកូវីដ-១៩ នៅតាមព្រំដែន

22:59 | 25/12/2020 (​ប្រែ​សម្រួល​ដោយ សៀវ គួ​យ​អ៊ី​)

ការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ គណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាដែលបានធ្វើឡើងតាមរយៈសន្និសីទវីដេអូកាលពីថ្ងៃអង្គារ។

ច្រកទ្វារអន្តរជាតិម៉ុកបៃ

កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​លោក Pham Binh Minh សម​ភាគី​វៀតណាម​។​

​យោងតាម​លទ្ធផល​ដែល​ចេញផ្សាយ​ដោយ​ក្រសួងការបរទេស​កាល​ពី​ម្សិលមិញ ថ្នាក់ដឹកនាំ​ទាំងពីរ​បាន​និយាយថា​ពួកគេ​បាន​កោតសរសើរ​ចំពោះ​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុងការ​ការពារ​ការផ្ទុះ​ឡើង​នៃ​មេរោគ​នេះ​។​

​សេចក្តីថ្លែងការណ៍​បាន​និយាយថា​៖ «​ពួកគេ​បាន​សម្តែង​ការកោតសរសើរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាព​និង​ការគាំទ្រ​គ្នា​ទៅវិញទៅមក​ក្នុងការ​បង្ការ​និង​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ខណៈ​រក្សា​និរន្តរភាព​លំហូរ​ពាណិជ្ជក​ម្ម​ទំនិញ និង​គ្រប់គ្រង​ការវិនិយោគ​»​។​

​ប្រទេស​កម្ពុជា​កាលពី​ខែមីនា​បាន​បិទ​ព្រំដែន​នៅ​ប្រទេស​វៀតណាម​ដើម្បី​រារាំង​ការឆ្លង​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃ​បន្ទាប់ពី​ប្រទេស​វៀតណាម​បាន​បិទ​ព្រំដែន​របស់ខ្លួន និង​បាន​ហាមឃាត់​ការធ្វើដំណើរ​រយៈពេល​មួយខែ​ដល់​អ្នកដំណើរ​បរទេស លើកលែងតែ​អ្នកការទូត​។​

​ទោះយ៉ាងណា នៅក្នុង​ខែមិថុនា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លុបចោល​បំរាម​នៃ​ការឆ្លងកាត់​ព្រំដែន​តាម​បណ្តោយ​ព្រំដែន​ដែល​ជាប់​ជាមួយ​ប្រទេស​ទាំងពីរ ប៉ុន្តែ​បាន​និយាយថា​គោលការណ៍​ណែនាំ​ការពារ​នៅតែមាន​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​មេរោគ​។​

បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Dong Thap ផ្តល់ថវិកាជូនតំបន់ប្រតិបត្តិការសឹករងខេត្តព្រៃវែង (រូប​ថត៖ nhandan.com.vn)

​ក្នុង​កិច្ចសហប្រតិបត្តិការ​ផ្នែក​សុខភាព ភាគី​ទាំងពីរ​កាលពី​ថ្ងៃ​អង្គារ​បាន​យល់ព្រម​បន្ត​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​នូវ កិច្ចព្រមព្រៀង​ស្តីពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​ផ្នែក​សុខភាព​នៅតាម​ព្រំដែន ដែល​បាន​ចុះហត្ថលេខា​រវាង​រដ្ឋាភិបាល​ទាំងពីរ​កាលពី​ឆ្នាំ ២០០៦ នៅ​ទីក្រុង​ភ្នំពេញ​។​

​ពួកគេ​ក៏បាន​យល់ព្រម​សហការ​យ៉ាង​ជិតស្និទ្ធ​ក្នុងការ​ឆ្លើយតប​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​- ១៩ និង​ការ​ផ្ទុះឡើង​ដទៃទៀត​នៅតាម​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ​។​

​សេចក្តី​ថ្លែង​ការ​បន្តថា​៖ «​ពួកគេ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្ត​ជាប់​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ រួមមាន​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល អាហារូបករណ៍ ដំណើរ​ទស្សនកិច្ច​សិក្សា សិក្ខាសាលា ឬ​សន្និសីទ​ស្តីពី​ការថែទាំ​សុខភាព​»​។​

​រហូតមកដល់​ពេលនេះ ប្រទេស​កម្ពុជា​បាន​កត់ត្រា​ករណី​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ៣៦៣ ករណី​ដោយមាន​អ្នកជា​សះស្បើយ​ចំនួន ៣៤៩ នាក់​និង​មិនមាន​អ្នកស្លាប់​នោះទេ​។ ប្រទេស​វៀតណាម​បាន​កត់ត្រា​ករណី​ជំងឺ​កូ​វីដ​-១៩ ខ្ពស់ជាង​ប្រទេស​កម្ពុជា​ដែលមាន​ចំនួន​សរុប​ចំនួន ១ ៤២០ ករណី​ដោយមាន​ចំនួន ១២៨១ បានជា​សះស្បើយ និង​មាន​ចំនួន ៣៥ ករណី​បាន​ស្លាប់​។​

​ក្នុង​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម កម្ពុជា​និង​វៀតណាម​បាន​សម្តែង​ការពេញចិត្ត​ចំពោះ​ការអភិវឌ្ឍ​យ៉ាងខ្លាំង​ក្លា​ក្នុង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយនឹង​ទំហំ​ពាណិជ្ជកម្ម​ឈានដល់ ៥,២៧ ពាន់​លាន​ដុល្លារ​អាមេរិក​លើសពី​គោលដៅ ៥ ពាន់​លាន​ដុល្លារ​លើ​ផែនការ​មុន​បញ្ចប់​ឆ្នាំ ២០២០ ។​

​ក្រសួង​បាន​និយាយថា​៖ «​ក្នុង​កិច្ចសហប្រតិបត្តិការ​វិនិយោគ ពួកគេ​បាន​ឯកភាព​ចាត់វិធានការ​សមស្រប​ទាក់ទង​នឹង​ការសម្របសម្រួល​ការវិនិយោគ​ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​សេដ្ឋកិច្ច​អវិជ្ជមាន​ដោយសារ​ជំងឺ​កូ​វីដ​-១៩»​។​

​ក្រុមហ៊ុន VietnamPlus បាន​រាយការណ៍​ថា​ប្រទេស​វៀតណាម​មាន​គម្រោង​វិនិយោគ​ថ្មី​ចំនួន ៩ នៅ​កម្ពុជា​ដែល​ធ្វើ​ឲ្យ​គម្រោង​សកម្ម​សរុប​នៅក្នុង​ប្រទេស​មាន​ចំនួន ១៨៦ ដោយមាន​ដើមទុន​ចុះបញ្ជី​រហូតដល់ ២,៧៦ ពាន់​លាន​ដុល្លារ​។​

​ទន្ទឹមនឹងនេះ​លោក សុខន បាន​ថ្លែងអំណរគុណ​ចំពោះ​លោក Pham សម​ភាគី​វៀតណាម​ដែល​បាន​ជួយ​សម្រួល​ដល់​ការឆ្លង​ចូល​ប្រទេស​វៀតណាម​សម្រាប់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការសិក្សា​ឡើងវិញ​។​

​ប្រទេស​ទាំងពីរ​ក៏បាន​ឯកភាពគ្នា​បន្ត​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​នៅ​ឆ្នាំនេះ​និង​ឆ្នាំក្រោយ​៕

(​ប្រែ​សម្រួល​ដោយ សៀវ គួ​យ​អ៊ី​)

(​ប្រែ​សម្រួល​ដោយ សៀវ គួ​យ​អ៊ី​)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ