Trending now

វៀតណាម - កម្ពុជាបើកកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៧

12:38 | 21/08/2019 (យោងតាម FN ប្រែសម្រួលដោយ ស្រីព្រេជ)

យុគសម័យ - នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ វៀតណាមនិងកម្ពុជា បានបើកកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៧ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស។ កិច្ចប្រជុំត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងការបរទេសនៃព្រះរាជណាចក្រកម្ពុជា។

កិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៧ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេសបានប្រារព្ធធ្វើឡើងនៅព្រះរាជណាចក្រកម្ពុជា ក្រោមអធិបតីភាពរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា (រូបថតៈ FN)

ភាគីកម្ពុជាដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយភាគីវៀតណាម ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេស លោក Pham Binh Minh។

គណៈប្រតិភូវៀតណាមនៅឯកិច្ចប្រជុំ (រូបថតៈ FN)

កិច្ចប្រជុំគណៈកម្មការចម្រុះវៀតណាម-កម្ពុជា ត្រូវបានរៀបចំឡើងជាទៀងទាត់ក្នុងគោលបំណង ធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងរិះរកវិធី និងមធ្យោបាយនានា ដើម្បីពង្រីកថែមទៀតនូវវិសាលភាព និងប្រសិទ្ធិភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ នៅក្នុងវិស័យនានា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ FN)

កិច្ចប្រជុំនេះ ក៏នឹងផ្តល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរ ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើកិច្ចសហប្រតិបត្តិការក្នុងក្រប ខ័ណ្ឌតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមកផងដែរ។ កិច្ចប្រជុំគណៈកម្មការចម្រុះវៀតណាម-កម្ពុជាលើកទី១៧ នឹងជួយលើកកម្ពស់ថែមទៀត នូវចំណងមិត្តភាពជាភាតរៈយូរអង្វែង និងភាពជាអ្នកជិតខាងល្អ រវាងប្រទេសទាំងពីរ ក៏ដូចជា រួមចំណែកដល់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងសកលលោក៕

(យោងតាម FN ប្រែសម្រួលដោយ ស្រីព្រេជ)

(យោងតាម FN ប្រែសម្រួលដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស