Trending now

វៀតណាម - កម្ពុជាបន្តបង្កើនកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ បណ្ដា​ខេត្ត​ជាប់ព្រំដែន

00:54 | 13/05/2019

នាព្រឹកថ្ងៃទី ១០ ខែមករា កិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរវាងបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម លើកទី ១០ បានប្រារព្ធធ្វើឡើងនៅទីក្រុងហូជីមិញ ក្រោម អធីបតីភាពរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា រួមទាំងថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់នៃក្រសួង ស្ថាប័ន តំបន់នានានៃបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh បានឲ្យដឹងថា៖ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ ជាក់ស្ដែង និងប្រកបដោយប្រសិទ្ធភាពតាមទិសស្លោក "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្របត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិររឹងមាំយូរអង្វែង"។ ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រឹងដោយឥតឈប់ឈរ។ ស្ដីពីសេដ្ឋកិច្ច នាឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបានជាង ៤,៦ ពាន់លានដុល្លារអាមេរិក ហើយរំពឹងថានឹងទទួលហួសពីគោលដៅ ៥ ពាន់លានដុល្លារអាមេរិកមុនឆ្នាំ ២០២០។ លោក Pham Binh Minh បានឲ្យដឹងថា៖ពាណិជ្ជកម្មព្រំដែនកាន់តែបានអភិវឌ្ឍន៍យ៉ាងរស់រវើក ភាគីទាំងពីរបានបញ្ចប់ការចរចា ហើយឈានចូលការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែន និងផ្សារព្រំដែនគំរូវៀតណាម - កម្ពុជាបានសម្រេចរួចរាល់ ៩០ % នៃការកសាង ហើយឈានចូលបើកសម្ពោធដាក់ឲ្យប្រើប្រាស់នាឆ្នាំថ្មី ២០១៩។

ចំណែកឯ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការខិត្តខំប្រឹងប្រែងរបស់រដ្ឋអំណាច កងកម្លាំងមានសមត្ថិកិច្ចនៃបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដែលបានរួមសហការយ៉ាងជិតស្និទ្ធិក្នុងការអនុវត្តន៍ផែនការសហប្រតិបត្តិការ ដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំលើកទី ៩ កាលពីឆ្នាំ ២០១៧ ។ បណ្ដាខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរបានពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការយ៉ាងល្អប្រសើរ រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ព្រំដែន ក៏ដូចជាផ្ដោតសំខាន់សហប្រតិបត្តិការលើវិស័យអប់រំ អគ្គិសនី ដឹកជញ្ជូន និងការងារខ័ណ្ឌសីម៉ា បោះបង្គោលព្រំដែន៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម