Trending now

វៀតណាម - កម្ពុជាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពន្ធគយ

06:03 | 18/09/2019 (ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១៧ ខែកញ្ញា នៅទីក្រុងហូជីមិញ អគ្គនាយករងគយវៀតណាម លោក Nguyen Cong Binh បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីពន្ធគយព្រំដែនគោកលើកទី ៤ រវាងអគ្គនាយកដ្ឋានគយវៀតណាមនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា។

ភាគីទាំងពីរចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការទ្វេភាគិលើកទី៤ (រូបថត៖ haiquanonline.com.vn)

ថ្លែងនៅក្នុងកិច្ចប្រជុំនេះអគ្គនាយករងនៃអគ្គនាយកដ្ឋានគយវៀតណាម លោក Nguyen Cong Binh បានសង្កត់ធ្ងន់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ពន្ធគយវៀតណាមនិងកម្ពុជាបានអនុវត្តសកម្មភាពសហប្រតិបត្តិការជាច្រើន សំដៅសម្របសម្រួលពាណិជ្ជកម្ម។ ទន្ទឹមនឹងនេះ បង្កើនកិច្ចសហការគ្នាលើការផ្លាស់ប្តូរព័ត៌មាន សំដៅប្រឆាំងនឹងការរត់ពន្ធ ការក្លែងបន្លំពាណិជ្ជកម្ម និងការបំពានច្បាប់គយ ដើម្បីធានាឱ្យមានការអនុលោមតាមច្បាប់នៅក្នុងតំបន់គ្រប់គ្រងនៃស្ថាប័នពន្ធគយនីមួយៗ។ ស្ថាប័នពន្ធគយនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការគយនាឆ្នាំ ២០០៧ ជាមូលដ្ឋានគតិយុត្តសម្រាប់ការជំរុញកិច្ចសហប្រតិបត្តិការ ជាពិសេសលើខ្សែព្រំដែនរវាងប្រទេសទាំងពីរ។ មន្ត្រីគយនៅតាមព្រំដែនគោកនៃប្រទេសទាំងពីរតែងតែរក្សាទំនាក់ទំនងសហប្រតិបត្តិការដើម្បីរួមចំណែកកសាងចំណងសាមគ្គីភាព មិត្តភាព រក្សាសន្តិសុខនយោបាយក្នុងមូលដ្ឋានជួយសម្រួលដល់ការដឹកជញ្ជូន ពាណិជ្ជកម្ម ការនាំចូលនិងនាំចេញទំនិញនិងការអភិវឌ្ឍទេសចរណ៍ផងដែរ។ ស្ថាប័នគយវៀតណាមក៏បានទទួលការជួយគាំទ្រពីគយកម្ពុជាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មិនត្រឹមតែនៅក្នុងកម្មវិធីត្រួតពិនិត្យរួមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅលើវេទិកាក្នុងតំបន់ផងដែរ។

លោក នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (រូបថត៖ haiquanonline.com.vn)

លោក នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានមានប្រសាសន៍ថាកិច្ចសហប្រតិបត្តិការរវាងគយវៀតណាមនិងកម្ពុជាក្នុងស្មារតីនៃភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី គយកម្ពុជាតែងតែឯកភាពនិងគាំទ្រគយវៀតណាមក្នុងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរព័ត៌មានក្នុងវិស័យគយជាទូទៅ ប្រឆាំងការរត់ពន្ធ និងក្លែងបន្លំពាណិជ្ជកម្មនិយាយដោយឡែករវាងវៀតណាមនិងកម្ពុជា។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ haiquanonline.com.vn)

នាពេលខាងមុខ គយកម្ពុជានឹងបន្តសម្របសម្រួលនិងគាំទ្រគយវៀតណាម ដើម្បីទទួលបានលទ្ធផលល្អប្រសើរឡើង ក្នុងគោលបំណងជួយសម្រួលដល់សកម្មភាពនាំចូលនិងនាំចេញរវាងប្រទេសទាំងពីរ ក៏ដូចជាទប់ស្កាត់ទំនិញរត់ពន្ធឆ្លងដែនដើម្បីរក្សាសន្តិសុខតាមព្រំដែនឲ្យបានរឹងមាំថែមទៀតផងដែរ៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ