Trending now

វៀតណមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា

09:25 | 27/05/2020 (យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

យុគសម័យ - នៅល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៧:០០នាទី ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូត​ អមដោយមន្រ្តីស្ថានទូត បានចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម Pham Binh Minh ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម ក្នុងឱកាសបំពេញបេសកកម្មការទូតប្រចាំវៀតណាម​។

ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូត​ អមដោយមន្រ្តីស្ថានទូត និង ឯកឧត្តម Pham Binh Minh ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម។​(ប្រភព៖​ chinhphu)

ឯកឧត្តម ផាម ប៊ិញ មិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមបានសម្តែងនូវការកោតសរសើរចំពោះលទ្ធផលល្អដែលប្រទេសកម្ពុជាទទួលយកបានក្នុងការគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩នាពេលកន្លងមក។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីក៏បានស្នើអោយបណ្តាស្ថាប័នដែលមានការពាក់ព័ន្ធនៃប្រទេសទាំងពីរបន្តកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួតដើម្បីធានាអោយបានលំហូរទំនិញពាណិជ្ជកម្មនៅតាមខ្សែរព្រំដែននៃប្រទេសទាំងពីរ និងបង្កលក្ខណៈងាយស្រួលជូនចំពោះសិក្ខាកម និស្សិតកម្ពុជាដែលកំពុងសិក្សានៅប្រទេសវៀតណាមអោយបានវិលត្រឡប់មកប្រទេសវៀតណាមវិញនាពេលឆាប់ៗខាងមុខនេះ ឈរលើគោលការបង្ការនិងប្រឆាំងជំងឺឆ្លងនៃប្រទេសទាំងពីរ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីក៏បានស្នើអោយភាគីទាំងពីរអនុវត្តអោយមានប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងថ្នាក់ជាន់ខ្ពស់នានា រួមគ្នាដោះស្រាយបញ្ហាដែលនៅសេសសល់ ជំរុញការរៀបចំឡើងវិញនូវបណ្តាសកម្មភាពទ្វេភាគីក្រោយពេលស្ថានភាពជំងឺកូវីដ១៩មានការធូរស្បើយនិងជួយគាំទ្រគ្នាទៅវិញទៅមកក្នុងបណ្តាព្រឹត្តិការពហុភាគីនានាក្នុងឆ្នាំ២០២០។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីមានការជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជានឹងក្លាយជា “ស្ថានតភ្ជាប់” មួយដើម្បីរួមចំណែកយ៉ាងសកម្មចូលក្នុងការពូនជ្រំមនោសញ្ចេតនាមិត្តភាព ការផ្សារភ្ជាប់និងកិច្ចសហប្រតិបតិ្តការដ៏ល្អប្រសើរវាងប្រទេសទាំងពីរ។

ឯកឧត្តម ចាយ ណាវុធ បានសម្តែងនូវការកោតសរសើរចំពោះការអភិវឌ្ឍន៍ដ៏ខ្លាំងក្លា តួរនាទីនិងកិត្យានុភាពដែលកាន់តែបានលើកកម្ពស់របស់វៀតណាមនៅក្នុងតំបន់និងលើឆាកអន្តរជាតិ ហើយក៏សម្តែងនៃក្តីសប្បាយរីករាយផងដែរចំពោះសមិទ្ធផលទាំងឡាយដែលភាគីទាំងពីរទទួលយកបានក្នុងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ។

ឯកឧត្តម ឯកអគ្គរាជទូតបានថ្លែងអំណរគុណដោយស្មោះស្ម័គ្រចំពោះការជួយឧបត្ថម្ភដ៏ស្មោះត្រង់ពីវៀតណាមនាគ្រប់ពេលដែលប្រទេសកម្ពុជាជួបការលំបាកដែលក្នុងនោះមានការជួយឧបត្ថម្ភដ៏ធំធេងរបស់រដ្ឋនិងប្រជាជនវៀតណាមក្នុងការប្រឆាំងនឹងជំងឺកូរីដ១៩នៅកម្ពុជានាពេលកន្លងទៅ។

ឯកឧត្តម ឯកអគ្គរាជទូតសន្យាថានឹងខិតខំអស់ពីលទ្ធភាពរបស់ខ្លួនដើម្បីពូនជ្រំបន្ថែមទៀតនូវចំណងទំនាក់ទំនងដ៏ស្និទ្ធស្នាលប្រកបដោយប្រសិទ្ធភាពនៃប្រទេសទាំងពីរស្របតាមពាក្យស្លោក៖ ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយ ស្ថិរភាពយូរអង្វែង៕

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់