Trending now

លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh ទទួលជួប លោកឯកអគ្គរដ្ឋទូតបារាំង Nicolas Warnery

11:05 | 05/03/2020 (បកប្រែដោយឌីណា)

យុគសម័យ - នារសៀលថ្ងៃទី ៤ ខែមីនា នៅក្រសួងការបរទេស លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh បានទទួលជួបលោក Nicolas Warnery ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ប្រចាំនៅប្រទេសវៀតណាម ដើម្បីជួបសម្តែងការគួរសម ក្នុងឱកាសទទួលបេសកកម្មថ្មី នៅប្រទេសវៀតណាម។

លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh និងលោកឯកអគ្គរដ្ឋទូតបារាំង Nicolas Warnery។

នៅក្នុងជំនួបនេះលោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh បានវាយតម្លៃនូវទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអភិវឌ្ឍន៍វិជ្ជមានជាច្រើន ហើយភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរបានរឹតបន្តឹង។ លោក Pham Binh Minh បានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ បន្តជំរុញយន្តការសន្ទនាទ្វេភាគីស្តីពីសេដ្ឋកិច្ចការទូត នយោបាយនិងការពារជាតិ។

លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh បានស្វាគមន៍ចំពោះការផ្តល់សច្ចាប័នជាផ្លូវការរបស់សភាអ៉ឺរ៉ុបស្តីពី EVFTA និង EVIPA ។ វាយតម្លៃខ្ពស់ចំពោះតួនាទីរបស់បារាំងក្នុងការជំរុញកិច្ចព្រមព្រៀងទាំងពីរនេះក៏ដូចជាការជំរុញទំនាក់ទំនង EU - វៀតណាម។

វាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវេទិកាពហុភាគី ជាពិសេសក្នុងបរិបទដែលវៀតណាមជាសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងជាប្រធានអាស៊ាន លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តី Pham Binh Minh អបអរសាទរជំហររបស់បារាំងចំពោះបញ្ហាសមុទ្រខាងកើត សង្ឃឹមថាបារាំងនឹងបន្តដើរតួនាទីយ៉ាងសកម្មនិងស្ថាបនានៅក្នុងតំបន់ ក៏ដូចជាសំលេងរបស់បារាំងនៅសហភាពអ៉ឺរ៉ុបក្នុងការគាំទ្រដល់សន្តិភាពនិងស្ថេរភាពនៅក្នុងតំបន់។

លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh បានជឿជាក់ថា លោកឯកអគ្គរដ្ឋទូតនឹងបំពេញបេសកមម្មរបស់ខ្លួនប្រកបដោយល្អ និងរួមចំណែកជំរុញទំនាក់ទំនងទ្វេភាគីដែលនឹងមានការអភិវឌ្ឍថ្មី ដោយសង្កត់ធ្ងន់ថាក្រសួងការបរទេសនិងស្ថាប័ន អង្គភាពនានារបស់វៀតណាមនឹងបង្កលក្ខណៈងាយស្រួល សម្រាប់លោកឯកអគ្គរដ្ឋទូតបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ។

ដោយបង្ហាញនូវឯកភាពជាមួយលោកឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី Pham Binh Minh លោកឯកអគ្គរដ្ឋទូតបារាំង Nicolas Warnery បានអះអាងនូវការប្តេជ្ញាចិត្តជំរុញទំនាក់ទំនងល្អរវាងប្រទេសទាំងពីរអភិវឌ្ឍន៍ឱ្យកាន់តែស៊ីជម្រៅនិងប្រសិទ្ធភាព។

លោកឯកអគ្គរដ្ឋទូត Nicolas Warnery បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំនិងរដ្ឋាភិបាលបារាំងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម ហើយរំពឹងថា កិច្ចសហប្រតិបត្តិការលើកគ្រប់វិសម័យរវាងប្រទេសទាំងពីរនឹងអភិវឌ្ឍយ៉ាងខ្លាំងក្លាក្នុងវិស័យដូចជា សេដ្ឋកិច្ ចនយោបាយ ការពារជាតិនិងសន្តិសុខ កិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍ ស្រាវជ្រាវនិងវប្បធម៌។ លោកឯកអគ្គរដ្ឋទូតបារាំងបានសង្កត់ធ្ងន់ថា លោកនឹងខិតខំជំរុញទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង​ពីរក្នុងអាណត្តិរបស់លោក៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ