Trending now

លោកឧត្តមសេនីយ៍ឯក Pham Ngoc Minh អញ្ជើញទទួលជួបមេបញ្ជាការរងកងរាជអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទ

23:07 | 10/09/2019 (ហេង វុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ១០ ខែកញ្ញា នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Pham Ngoc Minh នាយអគ្គសេនាធិការរងនៃកងទ័ពប្រជាជនវៀតណាមបានអញ្ជើញទទួលជួបលោកឧត្តមសេនីយ៍​ឯក អនសុខុន មេបញ្ជាការរងកងរាជអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទ។

លោកឧត្តមសេនីយ៍ឯក Pham Ngoc Minh អញ្ជើញទទួលជួបលោកឧត្តមសេនីយ៍​ឯក អនសុខុនមេបញ្ជាការរងកងរាជអាវុធហត្ថនៃកងយោធពលខេមរភូមិន្ទ (រុបថត៖ baotintuc.vn)

ក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Pham Ngoc Minh បានអះអាងថាវៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងអភិវឌ្ឍន៍ទំនាក់ទំនងសាមគ្គីភាពជាមួយរាជរដ្ឋាភិបាល ប្រជាជននិងកងទ័ពកម្ពុជា។ វៀតណាមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរក្សា ពង្រឹងនិងពង្រីកចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ។ លោកឧត្តមសេនីយ៍ឯក Pham Ngoc Minh ក៏បានសង្កត់ធ្ងន់ថាកិច្ចសហប្រតិបត្តិការការពារជាតិបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិសុខនិងអធិបតីយភាពទឹកដីនៃប្រទេសរៀងៗខ្លួន ព្រមទាំងជួយធ្វើឲ្យបរាជ័យនូវឧបាយកលដ៏អាក្រក់របស់ កម្លាំងប្រតិកិរិយានិងអរិភាពសំដៅបំបែកចំណងសាមគ្គីភាពនិងមិត្តភាពរវាងប្រជាជននិងកងទ័ពនៃប្រទេសទាំងពីរផងដែរ។

តំណាងទាំងឡាយថតរូបទុកអនុស្សាវរីយ៍ (រូបថត៖ TTXVN)

លោកឧត្តមសេនីយ៍ឯក អន សុខុន បានថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ឯក Pham Ngoc Minh ដែលបានចំណាយពេលវេលាដ៏ថ្លៃថ្នូរដើម្បីទទួលជួប ព្រមទាំងជម្រាបអំពីលទ្ធផលជំនួបការងាររបស់គណៈប្រតិភូទៅកាន់ស្ថាប័នមួយចំនួនរបស់ក្រសួងការពារប្រទេសវៀតណាម។ លោកឧត្តមសេនីយ៍ឯក អន សុខុន បានគូសបញ្ជាក់ថាកងទ័ពនិងប្រជាជនកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះទំនាក់ទំនងមិត្តភាពជាប្រពៃណី ព្រមទាំងពង្រឹងនិងពង្រីកដោយឥតឈប់ ឈរនូវសាមគ្គីភាពនិងមិត្តភាពរវាងវៀតណាមនិងកម្ពុជាតាមបាវចនាថ ”ប្រទេសជិតខាងល្អ មិត្តភាព ជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ឋិតថេរជាយូរអង្វែង” ៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស