Trending now

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតថ្មី ចូលជូនសារតាំង

19:24 | 27/02/2020 (បកប្រែដោយឌីណា)

យុគសម័យ - ព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ នៅវិមានប្រធានរដ្ឋ ក្នុងជំនួបជូនសារតាំង លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ជឿជាក់ថា អាណត្តិនេះឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតថ្មី នឹងបំពេញបេសកកម្មរបស់ខ្លួនប្រកបដោយជោគជ័យ។

លោក ចាយ ណាវុធ ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា បានជូនសារតាំងជូនដល់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតថ្មីដែលបានជូនលិជូនសារតាំង ជូនដល់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong រួមមាន៖ លោក ចាយ ណាវុធ (កម្ពុជា) លោក Ivo Sieber (ប្រទេសស្វីស) លោក Georgios Stilianopoulos (ប្រទេសក្រិក) លោកស្រី Tatiana Josefina Pugh Moreno (វេណេហ្ស៊ុយអេឡា) លោក Jean-Paul Senninger (Luxembourg) ) លោក Raul Alberto Florentin Antola (ប៉ារ៉ាហ្គាយ) និងលោក Mahmoud Daiffallah Al-Hamoud (Jordan) ។

បន្ទាប់ពីការជូនសារតាំង តាំងនាមរដ្ឋនិងប្រជាជនវៀតណាមលោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានសង្កត់ធ្ងន់ថា នេះគឺជាព្រឹត្តិការណ៍សំខាន់ដែលមិនអាចបំភ្លេចបាន ក្នុងទំនាក់ទំនងរវាងវៀតណាមនិងប្រទេសដទៃទៀត ក៏ដូចជាឯកអគ្គរដ្ឋទូតផ្ទាល់ខ្លួន។

ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូតថ្មី ថតរូបជាមួយ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

យោងតាម លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត បានទទួលបេសកកម្មរបស់ខ្លួននៅប្រទេសវៀតណាម ចំពេលវេលាដែលវៀតណាមមានព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងឆ្នាំ ២០២០ ។

លោកអគ្គលេខាបក្ស ប្រធានរដ្ឋ Nguyen Phu Trong បានបង្ហាញការជឿជាក់ថា ដោយតួនាទីសំខាន់របស់ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត ចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងបណ្តាប្រទេសនឹងត្រូវបានអភិវឌ្ឍន៍កាន់តែខ្លាំងក្លា។

ទន្ទឹមនឹងនោះដែរ ប្រទេសវៀតណាមបានអះអាងថានឹងបង្កើតលក្ខខណ្ឌងាយស្រួល សម្រាប់ឯកអគ្គរដ្ឋទូត ឯកអគ្គរាជទូត អាចបំពេញបេសកកម្មស់ខ្លួន ហើយជឿជាក់ថា ឯកអគ្គរដ្ឋទូតនឹងដើរតួនាទីសំខាន់ក្នុងការភ្ជាប់ទំនាក់ទំនងរវាងវៀតណាមជាមួយប្រទេសដទៃទៀតនិងសហគមន៍ អន្តរជាតិ៕

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ