Trending now

លោកប្រធានាធិបតីកូរ៉េខាងត្បូងបានវាយតម្លៃខ្ពស់ ចំពោះការគ្រប់គ្រងរបស់វៀតណាមចំពោះការរីករាលដាលនៃជំងឺ Covid-19

11:06 | 04/04/2020 (បកប្រែដោយឌីណា)

យុគសម័យ- នារសៀលថ្ងៃទី៣ ខែមេសា ពិភាក្សាតាមទូរស័ព្ទជាមួយ លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc បានជូនដំណឹងអំពីវិធានការណ៍ម៉ឺងម៉ាត់ ក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 នៅវៀតណាម។ រហូតមកដល់ពេលនេះ មិនមានអ្នកស្លាប់ឡើយ។ រដ្ឋាភិបាលវៀតណាម បន្តកិច្ចខិតខំប្រឹងប្រែង ក្នុងស្ថានភាពស្មុគស្មាញនៃជំងឺរាតត្បាតនេះ នៅជុំវិញពិភពលោក ហើយទន្ទឹមនឹងនោះខិតខំបន្តការអភិវឌ្ឍន៍សេដ្ឋកិច្ច ដោះស្រាយបញ្ហាសង្គម ការពារសុវត្ថិភាពនិងសុខភាពប្រជាជនវៀតណាម និងពលរដ្ឋបរទេស នៅ វៀតណាម។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ពិភាក្សាតាមទូរសព្ទជាមួយ លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in ។ (រូបថត៖ Thong tin Chinh phu)

លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ ចំពោះវិធានការគ្រប់គ្រងជំងឺរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង។ លោកនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានស្នើថា រដ្ឋាភិបាលកូរ៉េខាងត្បូងគួរតែសម្របសម្រួលយ៉ាងជិតស្និទ្ធ ចែករំលែកបទពិសោធន៍ និងគាំទ្រគ្នាទៅវិញទៅមក ក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ គាំទ្រសហគមន៍ជនជាតិវៀតណាម នៅកូរ៉េខាងត្បូង ស្ងប់ចិត្ត និងស្ថេរភាពជិវភាពរស់នៅ និងមានសិទ្ធិចូលរួមក្នុងការងារបង្កានិងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19។

លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បាននិយាយថា ប្រទេសកូរ៉េខាងត្បូងបានជំនះនូវការលំបាកជាច្រើនដែលមកពីជំងឺ Covid-19 ប៉ុន្តែនេះមិនមែនជាពេលវេលាដែលមានសុវត្ថិភាពនោះទេ។ ដូច្នេះរដ្ឋាភិបាលនៅតែបន្តចាត់វិធានណ៍ អំពាវនាវប្រជាជនឱ្យរក្សាគម្លាតក្នុងសង្គម វាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងដ៏ល្អរបស់វៀតណាមចំពោះស្ថានភាពរីករាលដាលនៃជំងឺនេះដែលទទួលបានការកោតសរសើរយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in បានបញ្ជាក់ថា រដ្ឋាភិបាលកូរ៉េខាងត្បូងត្រៀមខ្លួនជាស្រេច ដើម្បីផ្លាស់ប្តូរបទពិសោធន៍ សម្របសម្រួលជាមួយវៀតណាម ក្នុងការបង្ការជំងឺនិងការពារពលរដ្ឋនៃប្រទេសនីមួយៗ។ សូមថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាមដែលបានជួយគាំទ្រ ដល់ពលរដ្ឋនិងអាជីវកម្មកូរ៉េខាងត្បូង ដែលកំពុងធ្វើនិងធ្វើអាជីវកម្ម នៅប្រទេសវៀតណាម។

មេដឹកនាំនៃប្រទេសទាំងពីរបានឯកភាពចំពោះតម្រូវការនៃការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ សម្រាប់ការបង្ការនិងទប់ស្តាក់ការរីករាលដាលនៃជំងឺ Covid-19 ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានផ្លាស់នូវកិច្ចខិតខំប្រឹងប្រែង សហប្រតិបត្តិការអន្តរជាតិរបស់វៀតណាម និងបានអះអាងថា ក្នុងនាមជាប្រធានអាស៊ាន ប្រទេសវៀតណាមបាននិងកំពុងអញ្ជើញជាអធិបតីក្នុងការផ្លាស់ប្តូរ និងពង្រឹងការសម្របសម្រួលលើការការបង្ការនិងទប់ស្តាក់ការរីករាលដាលនៃជំងឺ Covid-19 រវាងបណ្តាប្រទេសអាស៊ាន និងរវាងអាស៊ាននិងបណ្តាប្រទេសជាដៃគូ រួមទាំងយន្តការអាស៊ានបូក ៣ ។

លោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងនិងគំនិតផ្តួចផ្តើមរបស់វៀតណាម និងអះអាងថា ប្រទេសទាំងបី ចិន ជប៉ុននិងកូរ៉េខាងត្បូងនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាម ដើម្បីជំរុញយន្តការនៃកិច្ចសន្ទនានិងកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ក្នុងនោះមានកិច្ចសហប្រតិបត្តិការរវាងអាស៊ាន - កូរ៉េខាងត្បូង និងអាស៊ាន +៣ ។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគី រវាងវៀតណាមនិងកូរ៉េខាងត្បូង។ សម្តែងការពេញចិត្តចំពោះការបន្តសម្របសម្រួល រវាងប្រទេសទាំងពីរហើយបានឯកភាពធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅថែមទៀត នាពេលអានាគត រួមមានការរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងពង្រឹងកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច និងវិស័យផ្សេងទៀតភ្លាមៗបន្ទាប់ពីការបញ្ចប់នៃការរីករាលដាលនៃជំងឺ Covid-19 ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន