Trending now

លោកជំទាវ ម៉ែន សំអន ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម

06:47 | 15/10/2019 (សរុបដោយវិច្ឆិកា)

នារសៀលថ្ងៃចន្ទ ១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន ដឹកនាំគណៈ ប្រតិភូអធិការកិច្ច និងមន្រ្ដីជាន់ខ្ពស់ចំនួន១២នាក់ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់លោក ឡេ មិញខាយ (Le Minh Khai) អគ្គអធិការ នៃអគ្គលេខាដ្ឋានអធិការកិច្ចរដ្ឋាភិបាលវៀតណាម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោកជំទាវ ម៉ែន សំអន ដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសវៀតណាម។

ឯកឧត្ដម ចាប សុថារិទ្ធិ រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចបានបញ្ជាក់ថា គោលបំណងនៃដំណើរទស្សនៈកិច្ចនេះគឺជាការអនុវត្ត អនុស្សរណៈយោគយល់ គ្នារវាងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងអគ្គលេខាអធិការកិច្ចរដ្ឋាភិបាលវៀតណាបានចុះហត្ថលេខាតាំងពីឆ្នាំ២០០៥កន្លងមកនេះ ។ ម្យ៉ាងទៀតក៏ជាការបង្កើននូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ឱ្យកាន់តែមានភាពជិតស្និទ្ធបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍លើ ការងារអធិការកិច្ច ការដោះស្រាយបណ្តឹងតវ៉ា បណ្តឹងបរិហារ និងការទប់ស្កាត់អំពើពុករលួយ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

ម្យ៉ាងទៀត ក៏ជាការបង្កើននូវទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឲ្យកាន់តែមានភាពជិតស្និតបន្ថែមទៀត តាមរយៈការផ្លាស់ប្តូរបទពិសោធន៍លើការងារអធិការកិច្ច ការដោះស្រាយបណ្តឹងតវ៉ា បណ្តឹងបរិហារ និងការទប់ស្កាត់អំពើពុករលួយ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

ឯកឧត្ដម ចាប សុថារិទ្ឋ បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចនេះផងដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ក៏នឹងថ្លែងអំណរគុណដល់គ្រូឧទ្ទេសនាមផ្នែកអធិការកិច្ចរបស់វៀតណាម ដែលបានមកធ្វើការ បណ្តុះបណ្តាលដល់មន្ត្រីនៅវិទ្យាស្ថានជាតិអធិការកិច្ចរបស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើននូវចំណេះដឹង និងបទពិសោធន៍ផ្នែកអធិការកិច្ចផងដែរ។

ប្រតិភូអមដំណើរឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រួមមាន៖ ឯកឧត្ដម បណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ, ឯកឧត្ដម សុត គីមសាន អនុរដ្ឋលេខាធិការ, ឯកឧត្ដម ប៉ែន ច័ន្ទសុខរិន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅ, ឯកឧត្ដម ឈួរ រស្មីឬទ្ធិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានអធិការកិច្ច ព្រមទាំងលោក លោកស្រីជាថ្នាក់ដឹកនាំនាយកដ្ឋាន និងមន្ត្រីជំនាញក្រសួងមួយចំនួនទៀត។

បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ដំណើរទស្សនកិច្ចនេះ មានគោលបំណងអនុវត្ត អនុស្សារណៈយោគយល់ ដែលស្ថាប័នគ្រប់គ្រងវិស័យអធិការកិច្ច នៃប្រទេសទាំងពីរ បានចុះហត្ថលេខាតាំងពីឆ្នាំ២០០៥កន្លងមក និងដើម្បីពង្រឹង ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ និងផ្លាស់ប្តូរបទពិសោធន៍លើការងារអធិការកិច្ច ការដោះស្រាយបណ្តឹងតវ៉ា បណ្តឹងបរិហារ និងការទប់ស្កាត់អំពើពុករលួយ។

ក្នុងអំឡុងពេលទស្សនកិច្ច ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន នឹងចូលជួបសំដែងការគួរសម ជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក ឡេ មិញខាយ អគ្គអធិការ (រដ្ឋមន្ត្រី) នៃអគ្គលេខាដ្ឋានអធិការកិច្ចរដ្ឋាភិបាលវៀតណាម។ គណៈប្រតិភូក្រសួង នឹងធ្វើទស្សនកិច្ច នៅទីក្រុងហាណូយ ទីក្រុងដាណាំង (Da Nang) និងក្រុងហូជីមិញ (Ho Chi Minh)៕


(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ