Trending now

លើកកម្ពស់ប្រសិទ្ធភាពនៃសកម្មភាពព័ត៌មានកិច្ចការបរទេសរវាងវៀតណាមនិងកម្ពុជា

16:53 | 30/10/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ២៩ ខែតុលានៅទីក្រុងហូជីមិញក្រសួងព័ត៌មាននិងគមនាគមន៍ វៀតណាមបានបើកសន្និសីទបណ្តុះបណ្តាលដើម្បីផ្សព្វផ្សាយគោលនយោបាយនិងច្បាប់ស្តីពីព័ត៌មានបរទេសរវាងវៀតណាមនិងកម្ពុជា ក្នុងគោលពំណងបង្កើនប្រសិទ្ធភាពនូវព័ត៌មានកិច្ចការបរទេសនៅតាមតំបន់នានានៅភាគខាងត្បូងវៀតណាម។

ទិដ្ឋភាៃសន្និសីទនេះ

ថ្លែងនៅក្នុងសន្និសីទនេះ អង្គប្រជុំតំណាងក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម បានសង្កត់ធ្ងន់ថាវៀតណាមនិងកម្ពុជាគឺជាប្រទេសជិតខាងចំនួន ២ ដែលមានទំនាក់ទំនងមិត្តភាពជាយូរអង្វែងកិច្ចសហប្រតិបត្តិការលើកគ្រប់វិស័យ។ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំនៃបក្សនិងរដ្ឋបានប្តេជ្ញាចិត្តថា ទំនាក់ទំនងវៀតណាម - កម្ពុជាគឺជាទំនាក់ទំនងអ្នកជិតខាងពិសេសហើយប្រទេសកម្ពុជាគឺជាតំបន់សំខាន់មួយ ដែលជាពិសេសគឺការយកចិត្តទុកដាក់ក្នុងព័ត៌មានកិច្ចការបរទេស។

នៅក្នុងសន្និសីទនេះ អង្គសន្និសីទទាំងអស់ក៏ត្រូវបានផ្តល់ជូននូវខ្លឹមសារសំខាន់ស្តីពីការងារទំនាក់ទំនងបរទេសរបស់ស្ថាប័នរដ្ឋព្រមទាំងលើកឡើងគោលនយោបាយច្បាប់ ស្ថានភាពនិងដំណោះស្រាយបច្ចុប្បន្នសម្រាប់ការអនុវត្តគោលនយោបាយស្របច្បាប់នៅតំបន់ជនជាតិភាគតិចនិងតំបន់ព្រៃភ្នំនាសព្វថ្ងៃនេះផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម