Trending now

រដ្ឋា​ភិបាល​​កម្ពុជាការពារ​ភាពត្រឹមត្រូវ​នៃ​ផែនទី​ភូមិសាស្ត្រ​ព្រំដែន​

12:00 | 06/08/2020 (ប្រែសម្រូលដោយវិច្ឆិកា)

​រដ្ឋាភិបាល​ច្រានចោល​ការចោទប្រកាន់​របស់​អតីត​បក្ស​ប្រឆាំង​ជុំវិញ​ការកំណត់​ព្រំដែន​កម្ពុជា​-វៀតណាម​ដោយ​ផ្អែក​តាម​ផែនទី​ថ្មី​ខ្នាត«១លើ២៥ពាន់»ដែល​ប្រទេស​ទាំងពីរ​បាន​ចុះហត្ថលេខា​ទទួលយក​នា​ពេល​ថ្មី​ៗនេះ។

មន្ត្រី​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ជួបពិភាក្សា​ជាមួយ​ភាគី​វៀតណាម​កាលពី​ថ្ងៃ​សៅរ៍ នៅ​ខេត្ត​តៃនិញ ប្រទេស​វៀតណាម​ដើម្បី​ពិនិត្យ និង​ឯកភាព​ទៅលើ​ផែនទី​។​(ប្រភព៖ postkhmer)

គណៈកម្មាធិការ​ចម្រុះ កិច្ចការ​ព្រំដែន​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ម្សិលមិញ​ដោយ​បាន​ទាត់ចោល​ចំពោះ​ការលើកឡើង​ដែល​ថា ផែនទី​ខ្នាត​ ១ ​លើ​ ២៥ ​ពាន់​គូស​ដោយ​វៀតណាម ធ្វើឱ្យ​កម្ពុជា​ត្រូវ​បាត់បង់​ទឹកដី​ដោយ​ចាត់ទុក​អ្នក​លើកឡើង​បែបនេះ​ថា ការប្រឌិត​រឿង​ដោយ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ប៉ុណ្ណោះ​។

មន្ត្រី​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ជួបពិភាក្សា​ជាមួយ​ភាគី​វៀតណាម​កាលពី​ថ្ងៃ​សៅរ៍ នៅ​ខេត្ត​តៃនិញ ប្រទេស​វៀតណាម​ដើម្បី​ពិនិត្យ និង​ឯកភាព​ទៅលើ​ផែនទី​។​

​ផែនទី​ដែល​បាន​គូរ​នោះ គឺជា​ផ្នែក​មួយ​នៃ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី ៥ ខែតុលា ឆ្នាំមុន ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់​ទីក្រុង​ហាណូយ ដែល​ភាគី​ទាំងពីរ​បានផ្តល់​សច្ចាប័ន ៨៤ ភាគរយ​នៃ​ការងារ​បោះបង្គោល​ព្រំដែន​ដែល​បានបញ្ចប់​រវាង​កម្ពុជា និង​វៀតណាម​។​

​ផែនទី​ភូមិសាស្ត្រ​ព្រំដែន​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥​។​

​លោក អ៊ុំ សំអាន ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន និង​អន្តោប្រវេសន៍​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​រំលាយ​ដោយ​តុលាការ​កំពូល បាន​និយាយថា អតីត​គណបក្សប្រឆាំង​មិន​ទទួលស្គាល់​ផែនទី​ភូមិសាស្ត្រ​ព្រំដែន​ថ្មី​នេះ​ទេ ដោយ​ចោទប្រកាន់ថា វា​ត្រូវបាន​គូរ​ដោយ​ភាគី​វៀតណាម​តែ​ម្ខាង​។​

​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ក៏បាន​អំពាវនាវ ឲ្យ រដ្ឋាភិបាល​បើក​បង្ហាញ និង​ផ្ទៀងផ្ទាត់​ផែនទី​ខ្នាត ១/២៥ ០០០ ជាមួយ​ផែនទី​បោ​ន​ខ្នាត ១/១០០ ០០០ របស់​បារាំង​ជា​សាធារណៈ ។​

​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​និយាយ​ដែរ​ថា គណៈបក្ស​នេះ បដិសេធ​មិន​ទទួលស្គាល់ ការងារ​បោះបង្គោល​ព្រំដែន​សម្រេចបាន ៨៤ ភាគរយ ដែល​បានធ្វើ​ឡើង​រវាង​កម្ពុជា​និង​វៀតណាម​នោះឡើយ​។​

​យោងតាម​រដ្ឋធម្មនុញ្ញ ផែនទី​ខ្នាត ១/១០០.០០០ ត្រូវបាន​ធ្វើឡើង​នៅ​ចន្លោះ​ឆ្នាំ ១៩៣៣-១៩៥៣ ហើយ​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​ចន្លោះ​ឆ្នាំ ១៩៦៣-១៩៦៩ ។​

​កិច្ចប្រជុំ​នៅ​ប្រទេស​វៀតណាម​នៅ​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​រវាង​គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​លោក​ទេសរដ្ឋមន្ត្រី វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​កម្ពុជា បាន​ជួប​ជាមួយ​គណៈប្រតិភូ​វៀតណាម​ដែល​ដឹកនាំ​ដោយ លោក Le Hoai Trung អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​ជា​ប្រធាន​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​កម្ពុជា​-​វៀតណាម​។​

​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​នូវ​ផែនទី​ភូមិសាស្ត្រ​ព្រំដែន​ចំនួន ៥០០ ច្បាប់ ដោយមាន ២៥០ ច្បាប់ ជា​ភាសា​ខ្មែរ ហើយ​ភាគី​នីមួយៗ​រក្សា​ផែនទី​ដើម​ចំនួន ២៥០ ច្បាប់​។​

​ថ្លែង​បន្ទាប់ពី​ពិធី​បានបញ្ចប់ ដែល​ត្រូវបាន​ចាក់ផ្សាយ​តាមរយៈ​ទូរទស្សន៍​ជាតិ​កម្ពុជា​កាលពី​ថ្ងៃ​ចន្ទ លោក វ៉ា គីម​ហុង បាន​និយាយថា មន្ត្រី​កម្ពុជា​បាន​ផ្ទៀងផ្ទាត់​ផែនទី​ជាច្រើន​ដង​មុនពេល​អនុម័ត​លើ​ផែនទី​ផ្លូវការ​។​

​លោក​និយាយថា​៖ «​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដែល​ខ្ញុំ​តំណាងឱ្យ​រដ្ឋាភិបាល​ដើម្បី​យក​ផែនទី​ដែល​ត្រូវបាន​ចងក្រង​ដោយ​ប្រទេស​វៀតណាម​។ វា​ជា​ផែនទី​ទ្វេភាគី ប៉ុន្តែ​យើង​ត្រូវ​ការឱ្យ​ពួកគេ​ចងក្រង​ផែនទី​ជា​អាល់​ប៊ុ​ម ឬ​សៀវភៅ​ពីព្រោះ​ពួកគេ​មាន​ជំនាញ​ក្នុង​ការធ្វើ​ដូច្នេះ​» ។​

​លោក​បន្តថា​៖ «​រដ្ឋាភិបាល​វៀតណាម​បាននិងកំពុង​ជួយ​ក្នុង​រឿងនេះ​» ។​

​លោក វ៉ា គីម​ហុង បាន​និយាយថា ផែនទី​ចុងក្រោយ​បំផុត​លម្អិត​អំពី​ការសម្របសម្រួល​បង្គោល​ព្រំដែន ក៏ដូចជា​ខ្សែ​ព្រំដែន​ជាក់លាក់ និង​ទីតាំង​ភូមិសាស្ត្រ​។​

​លោកស្រី កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​។ (ប្រភព៖ khmertimeskh)

​លោក​និយាយថា​៖ «​ទោះបី​យើង​បាត់បង់​បង្គោល​នាពេល​អនាគត យើង​នៅតែ​អាច​រក​ទីតាំង​របស់​វា​បាន​»​។ លោក វ៉ា គីម​ហុង បាន​បន្ថែមថា​៖ «​ផែនទី​នេះ ត្រូវបាន​បង្កើតឡើង​ដោយ​កម្ពុជា ដែលមាន​អធិបតេយ្យភាព​និង​ឯករាជ្យភាព មិន​ស្ថិតក្រោម​អាណានិគម​របស់​ប្រទេស​បរទេស​ណា​ទេ​។ យើង​បាន​ចរចា​ជាមួយ​ប្រទេសជិតខាង​ដែលមាន​អធិបតេយ្យភាព​ដើម្បី​ផលិត​ផែនទី​ដែលមាន​មាត្រដ្ឋាន ១/២៥.០០០​។​

​លោកស្រី កុយ ពិសី អនុប្រធាន​លេខាធិការដ្ឋាន​អចិន្ត្រៃយ៍​នៃ​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​ដែល​បាន​អមដំណើរ​លោក វ៉ា គឹមហុង ដើម្បី​ទទួល​ផែនទី​នៅ​ប្រទេស​វៀតណាម​ក៏បាន​បដិសេធ​ផងដែរ​ថា ផែនទី​នេះ​មិន​ត្រូវបាន​គូរ​ដោយ​ប្រទេស​វៀតណាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដោយ​ភាគី​ទាំងពីរ​។​

​លោកស្រី​បាន​ប្រាប់​វិទ្យុ​ក្នុងស្រុក​ថា ផែនទី​ទាំងនេះ​មិនមែនជា​ផែនទី​ថ្មី​ទេ តែ​ជា​ផលិត​ថ្មី​ដែល​ផលិត​ដោយ​ប្រើ​បច្ចេកវិទ្យា​ឌីជីថល ៤.០ ហើយ​ត្រូវបាន​បោះពុម្ព​នៅ​ប្រទេស​ដា​ណឺ​ម៉ាក​។​

​បន្ថែម​លើ​នេះ លោក វ៉ា គីម​ហុង បាន​លើកឡើងថា ក្នុងជំនួប​នោះ ភាគី​ទាំងពីរ​ក៏បាន​ពិភាក្សាគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​រវាង​ប្រទេស​ទាំងពីរ​។​

​លោក​និយាយថា​៖ «​ខ្ញុំ​ក៏បាន​ពិភាក្សា​ជាមួយ​សម​ភាគី​វៀតណាម​របស់ខ្ញុំ​ដែរ គឺ​លោក Le Hoai Trung ស្តីពី​បញ្ហា​ព្រំដែន ១៦ ភាគរយ​ដែល​នៅ​សេសសល់​» ។ លោក វ៉ា គីម​ហុង បន្ថែមថា នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ​ក៏​ប្តេជ្ញា​បញ្ចប់​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់​ឱ្យបាន​នៅពេល​ឆាប់ៗ​នេះ​។​

​លោក​និយាយថា​៖ «​បន្ទាប់ពី​វិបត្តិ​កូ​វីត​១៩ បាន​បញ្ចប់ទៅ យើង​នឹង​ចាប់ផ្តើម​ការចរចា​រប​ស់​យើង​ដើម្បី​រក​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​នៅសល់​» ។ លោក​បន្ថែមទៀតថា ភាគី​ទាំងពីរ​ត្រូវការ «​សុ​ឆន្ទៈ​» ដើម្បី​បញ្ចប់​បញ្ហា​។​

​លោក ផៃ ស៊ី​ផាន ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ការងារ​ព្រំដែន​ត្រូវបានធ្វើ​ដោយ​តម្លាភាព និង​គណនេយ្យភាព​។​

​លោក​និយាយថា​៖ «​ទាំង​ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា មិនមាន​ឆន្ទៈ​ផ្តល់​ដី​ឱ្យ​គ្នា​ទៅវិញទៅមក​នោះឡើយ​»​។​

​លោក ផៃ ស៊ី​ផាន បាន​ព្រមាន​ក្រុម​សកម្មជន​កុំ​ឲ្យ​ប្រមូលផ្តុំ​រាល់​ចលនា​ប្រឆាំងនឹង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ជុំវិញ​កិច្ចការ​ព្រំដែន​។​

​លោក​និយាយថា​៖ «​គ្មាន​អង្គការក្រៅរដ្ឋាភិបាល ឬ​សកម្មជន​ណាមួយ មាន​សិទ្ធិ​ជ្រៀតជ្រែក​ក្នុង​រឿងនេះ​ទេ​។ ការប្រើប្រាស់​ចលនា​ប្រជាជន​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​មិនអាច​ទៅរួច​ទេ​»​។​

​កាលពីពេល​ថ្មីៗ​នេះ អាជ្ញាធរ​ក៏បាន​ចាប់ខ្លួន​មេដឹកនាំ​សហជីព លោក រ៉ុង ឈុន ពីបទ​«​ញុះញង់​» ជុំវិញ​ការលើកឡើង​របស់លោក​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​។​

​គាត់​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទប្រកាន់​ពីបទ «​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វិក​វរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» តាម​មាត្រា ៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ហើយ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រយៈ​ពេល ២ ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​រហូតដល់ ១០០០ ដុល្លារ​ប្រសិនបើ​រកឃើញថា​មាន​ពិរុទ្ធភាព​៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់