Trending now

រដ្ឋមន្រ្តីការបរទេសអាស៊ានចេញសេចក្តីថ្លែងការណ៍រួមស្តីពីសារៈសំខាន់នៃការថែរក្សាសន្តិភាព និងស្ថិរភាពនៅអាស៊ីអាគ្នេយ៍

12:00 | 10/08/2020 (យោងតាមកាសែតកងទ័ពប្រជាជន)

ក្នុងឱកាសរំលឹកខួបលើកទី ៥៣ នៃទិវាបង្កើតអាស៊ាននៅថ្ងៃទី ៨ សីហា តាមសំណើរបស់ប្រទេសវៀតណាមក្នុងនាមជាប្រធានអាស៊ាន និងឥណ្ឌូណេស៊ី រដ្ឋមន្រ្តីការបរទេសទាំងអស់នៃអាស៊ានបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីសារៈសំខាន់នៃការថែរក្សាសន្តិភាពនិងស្ថិរភាពនៅអាស៊ីអាគ្នេយ៍។

រដ្ឋមន្ត្រីការបរទេសអាស៊ាននិងអគ្គលេខាធិការអាស៊ាននៅក្នុងសន្និសីទចង្អៀត រដ្ឋមន្រ្តីការបរទេសអាស៊ាន (AMM Retreat) នាថ្ងៃទី ១៧ ខែមករាឆ្នាំ ២០២០ នៅទីក្រុង Nha Trang-វៀតណាម (ប្រភព៖ Vnanet)

ដោយក្រើនរំលឹកឡើងវិញនូវស្មារតី និងគោលដៅដែលបានចែងនៅក្នុងសេចក្តីថ្លែងការរួមអាស៊ានឆ្នាំ ១៩៦៧ ស្តីពីការជំរុញកិច្ចសហប្រតិបតិ្តការតំបន់ដោយឈរលើស្មារតីសមភាព ដៃគូ និងការរួមចំណែកដល់សន្តិភាព វឌ្ឍនភាព និងវិបុលភាពរួម រដ្ឋមន្ដ្រីការបរទេសទាំងអស់បានកត់ស្គាល់នូវសមិទ្ធិផលនៃកិច្ចសហប្រតិបត្ដិការដែលសម្រេចបានក្នុងរយៈពេលកន្លងមក ព្រមទាំងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ និងរក្សាសន្ទុះនៃកិច្ចសហប្រតិបត្តិការក្រោយឆ្នាំ ២០២៥ ។

ប្រឈមមុខនឹងស្ថានភាពអស្ថិរភាព និងការវិវត្ដន៍កាន់តែកើនឡើងនៃស្ថានភាពភូមិសាស្ត្រនយោបាយក្នុងតំបន់ និងពិភពលោក ដែលប៉ះពាល់អវិជ្ជមានដល់តំបន់នោះ រដ្ឋមន្ដ្រីការបរទេសអាស៊ានបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការថែរក្សាតំបន់អាស៊ីបូព៌ាប្រកបដោយសន្តិភាព សន្តិសុខ អព្យាក្រឹត និងស្ថិរភាព ទន្ទឹមនឹងនេះដែរ​ ពង្រឹងតម្លៃសន្តិភាពដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ តាមរយៈនោះរដ្ឋមន្រ្តីការបរទេសទាំងអស់បានឯកភាពថា អាស៊ានគួរតែបន្តពង្រឹងសាមគ្គីភាព រួបរួមគ្នា និងលើកកម្ពស់លទ្ធភាពខ្លួនទីពឹងខ្លួនក្នុងការអនុវត្ដគោលដៅ គោលការណ៍ និងផលប្រយោជន៍ដែលបានចែងក្នុងធម្មនុញ្ញអាស៊ាន។

ដោយឈរលើគោលដៅនិងគោលការណ៍នៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) សេចក្តីប្រកាសស្តីពីតំបន់សន្តិភាពសេរីភាពនិងអព្យាក្រឹត (ZOPFAN) និងសេចក្តីប្រកាសរបស់កិច្ចប្រជុំកំពូលអាស៊ីបូព៌ាស្តីពីគោលការណ៍នានាសម្រាប់ការផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមកនោះ រដ្ឋមន្ដ្រីការបរទេសអាស៊ានបានអំពាវនាវឱ្យប្រទេសទាំងអស់អត់ធ្មត់ គ្មានសកម្មភាពណាមួយដែលធ្វើឲ្យស្មុគស្មាញឬបង្កើនភាពតានតឹងក្នុងជម្លោះដែលប៉ះពាល់ដល់សន្តិភាព និងសន្តិសុខ មិនប្រើឬគំរាមប្រើកម្លាំង ដោះស្រាយជម្លោះដោយសន្តិវិធីដោយឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ រដ្ឋមន្ដ្រីការបរទេសទាំងអស់ក៏បានអំពាវនាវឲ្យបណ្តាប្រទេសបន្តពង្រឹងទំនុកទុកចិត្តគ្នាទៅវិញទៅមក តាមរយៈរៀបចំកិច្ចសន្ទនាគ្នា កិច្ចសហប្រតិបត្តិការ និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក ។

ទាក់ទងនឹងទំនាក់ទំនងការបរទេស អាស៊ានលើកទឹកចិត្តដៃគូរបស់ខ្លួនឱ្យបន្តចូលរួមយ៉ាងសកម្ម និងរួមចំណែកក្នុងក្របខ័ណ្ឌ និងយន្តការសហប្រតិបត្តិការដូចជា EAS, ARF និង ADMM + តាមរយៈនោះរួមចំណែកក្នុងការកសាងរចនាសម្ព័ន្ធមួយក្នុងតំបន់បើកទូលាយ តម្លាភាព និងផ្អែកលើច្បាប់អន្ដរជាតិ៕

(យោងតាមកាសែតកងទ័ពប្រជាជន)

(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម