Trending now

យោធាវៀតណាមនិងកម្ពុជាសហការគ្នាដើម្បីពង្រឹងគុណភាពបណ្តុះបណ្តាលធនធានមនុស្ស

11:40 | 20/11/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកា នៅទីស្នាក់ការនៃក្រសួងការពារជាតិវៀតណាម លោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបពិភាក្សាជាមួយនាយឧត្តមសេនីយ៍ ជា តារា នាយកសាកលវិទ្យាល័យការពារជាតិកម្ពុជាក្នុងឱកាសអញ្ជើញមកបំពេញទស្សនកិច្ចនិងធ្វើការនៅប្រទេសវៀតណាម។

នាយឧត្តមសេនីយ៍ ជា តារា និង ឧត្តមសេនីយ៍ឯក Phan Van Giang (ប្រភព៖ qdnd)

នៅក្នុងជំនួបនេះ នាយឧត្តមសេនីយ៍ ជា តារា បានជម្រាបជូនលោកឧត្តមសេនីយ៍ឯក Phan Van Giang អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការនាពេលថ្មីៗនេះ រវាងសាកលវិទ្យាល័យការពារជាតិកម្ពុជានិងបណ្ឌិត្យសភាការពារជាតិវៀតណាម។ ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ ជា តារា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រនិងជំនួយដ៏ធំ​ធេងដែលប្រទេសវៀតណាមបានផ្តល់ដល់កម្ពុជាក្នុងបុព្វហេតុរំដោះប្រទេសជាតិនិងប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ប៉ុលពត។

ឧត្តមសេនីយ៍ឯក Phan Van Giang ​បានស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងបណ្ឌិត្យសភាការពារជាតិវៀតណាមនិងសាកលវិទ្យាល័យការពារជាតិកម្ពុជាជាពិសេស ក្នុងវគ្គបណ្តុះបណ្តាលរយៈពេលខ្លីលើមុខជំនាញ ប្រធានបុគ្គលិកជាន់ខ្ពស់ ផ្តល់យុទ្ធសាស្រ្ត - យុទ្ធនាការដល់បុគ្គលិកកងយោធពលខេមរភូមិន្ទ។ លទ្ធផលសហប្រតិបត្តិការទាំងនេះបានរួមចំណែកពង្រឹងទំនាក់ទំនងសាមគ្គីភាពរវាងបណ្ឌិតសភាការពារជាតិវៀតណាមនិងសាកលវិទ្យាល័យការពារជាតិកម្ពុជាជាពិសេសនិងរវាងយោធានៃប្រទេសទាំងពីរនិយាយរួម។

ឧត្តមសេនីយ៍ឯក Phan Van Giang បានបង្ហាញជំនឿថា បណ្ឌិត្យសភាការពារជាតិវៀតណាមនិងសាកលវិទ្យាល័យការពារជាតិកម្ពុជានឹងបន្តមានវិធានការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពដើម្បីលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់យោធានៃប្រទេសទាំងពីរ ចូលរួមចំណែកក្នុងការកសាងកងទ័ពនៃប្រទេសទាំងពីរកាន់តែខ្លាំងឡើងៗ។ ឧត្តមសេនីយ៍ឯក Phan Van Giang បានបញ្ជាក់ថាថ្នាក់ដឹកនាំក្រសួងការពារជាតិវៀតណាមតែងតែគាំទ្រនិងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់បណ្ឌិត្យសភាការពារជាតិវៀតណាមនិងសាកលវិទ្យាល័យការពារជាតិកម្ពុជាដើម្បីបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នានាពេលខាងមុខ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស