Trending now

មេដឹកនាំកូរ៉េខាងជើងបានបង្ហាញនូវបំណងចង់ពង្រឹងទំនាក់ទំនងជាមួយវៀតណាម

11:31 | 02/09/2019 (យោងតាម vietnamplus ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - មេដឹកនាំកូរ៉េខាងជើងលោក Kim Jong – un បានបង្ហាញជំនឿថា “ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការនិងមិត្តភាពរវាង បក្សទាំងពីរ ប្រទេសទាំងពីរដែលមានប្រពៃណីនិងប្រវត្តិសាស្ត្រយូរអង្វែងនឹងកាន់តែរឹងមាំជាងពេលណាទាំងអស់” ។

មេដឹកនាំកូរ៉េខាងជើងលោក Kim Jong - un ជួបជាមួយនាយករដ្ឋមន្រ្តីលោក​ Nguyen Xuan Phuc ក្នុងដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅប្រទេសវៀតណាមនាថ្ងៃទី ១ ខែមីនាឆ្នាំ ២០១៩ ។ (ប្រភព៖​ TTXVN)

នាថ្ងៃទី ២ ខែកញ្ញាទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA) បានរាយការណ៍ថា មេដឹកនាំរបស់ប្រទេសកូរ៉េខាងជើងលោក Kim Jong – un បានផ្ញើលិខិតអបអរសាទរក្នុងឱកាសទិវាបុណ្យជាតិវៀតណាមដោយបង្ហាញពីបំណងចង់ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរថែមទៀត។

យោងតាម KCNA លោក Kim Jong – un បានបង្ហាញជំនឿថា “ទំនាក់ទំនងសហប្រតិបត្តិការនិងមិត្តភាពរវាង បក្សទាំងពីរ ប្រទេសទាំងពីរមានប្រពៃណីនិងប្រវត្តិសាស្ត្រយូរអង្វែងនឹងកាន់តែរឹងមាំជាងពេលណាទាំងអស់” ។

យោងតាម KCNA ផងដែរ នៅក្នុងលិខិតនោះមេដឹកនាំកូរ៉េខាងជើងលោក​ Kim Jong – un បានរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចថ្នាក់រដ្ឋលើកដំបូងរបស់លោកទៅកាន់ប្រទេសវៀតណាមនៅខែមីនាឆ្នាំ ២០១៩ ដោយបញ្ជាក់ថាដំណើរទស្សនកិច្ចនេះ “បានបង្កើតឱកាសដ៏សំខាន់មួយ។” ក្នុងការពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនិងមិត្តភាពរវាងប្រទេសទាំងពីរ។

បន្ទាប់ពីជំនួបកំពូលលើកទី ២ ជាមួយប្រធានាធិបតីអាមេរិកលោក​​ Donald Trump នៅរដ្ឋធានីហាណូយមេដឹកនាំ Kim Jong – un បានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ១ ខែមីនាឆ្នាំ ២០១៩ ។

ក្នុងដំណើរទស្សនកិច្ចនេះមេដឹកនាំ Kim Jong – un បានអះអាងថាជំហររបស់កូរ៉េខាងជើងបន្តពង្រឹងនិងអភិវឌ្ឍន៍មិត្តភាពជាប្រពៃណីជាមួយវៀតណាម ៕


(យោងតាម vietnamplus ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម vietnamplus ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់