Trending now

មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩”ប្រគល់ថវិកា៥ម៉ឺនដុល្លារដល់ ក្រសួងសុខាភិបាលនិងមន្ទីរពេទ្យ៣

18:20 | 08/06/2020 (សរុបដោយ ហេង វុធ្ធី)

អស់រយៈពេល២ខែកន្លងទៅ មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺ កូវីដ ១៩ បានបញ្ចប់ព្រមទាំងបានស្វែងរកថវិកាបានសរុប៥ម៉ឺនដុល្លារសហរដ្ឋអាមេរិកដើម្បី ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​ និងប្រជាជនកម្ពុជាក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងយ៉ាង​ខ្លាំង​ក្លាជាមួយនឹងជំងឺកូវីដ១៩។ ថវិកានេះបានមកពីការចូលរួមគាំទ្រពីសំណាក់​អតិថិជនមិត្តហ្វូន​ទាំងអស់ ដែលមិត្តហ្វូននឹងបរិច្ចាកទឹកប្រាក់ចំនួន ១០០០ រៀលនៅពេលដែលអតិថិជនបាន​ទាញ​យកកម្មវិធី eMoney និង Mocha App ដោយឥតគិតថ្លៃ។

មិត្តហ្វូនប្រគល់មូលនិធិជូនក្រសួងសុខាភិបាល

នៅថ្ងៃទី ០៣ និង០៤ ខែមិថុនា ឆ្នាំ២០២០ ថ្មីៗនេះក្រុមហ៊ុនមិត្តហ្វូន បានប្រគល់នូវមូលនិធិ​របស់ខ្លួនដូចដែលបានផ្សព្វផ្សាយកាលពីអត្ថបទកន្លងមកសរុបទឹកប្រាក់បាន៥ម៉ឺនដុល្លារសហ​​រដ្ឋអាម៉េរិកជូនទៅក្រសួងសុខាភិបាល វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជាមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត​និងមណ្ឌលសុខភាពចាក់អង្រែ។

មិត្តហ្វូនប្រគល់មូលនីធិជូនមន្ទីរពេទ្យខ្មែរ-សូវៀត

ថវិកាទាំងអស់នេះទទួលបានបន្ទាប់ពីក្រុមហ៊ុនមិត្តហ្វូនបានប្រកាសបង្កើត «មូលនិធិមិត្តហ្វូន​ប្រយុទ្ធប្រឆាំង​ជំងឺកូវីដ១៩» នាដើមខែមេសា ឆ្នាំ២០២០ ហើយមិត្តហ្វូនបានទទួលការចាប់​អារម្មណ៍ចូលរួមពីសំណាក់អតិថិជនជាង២សែននាក់ដែលស្មើនឹងការបរិច្ចាក ៥ម៉ឺនដុល្លារ​សហ​រដ្ឋ​​អាមេរិកទៅកាន់ក្រសួងសុខាភិបាលនិងអាជ្ញាធរពាក់ព័ន្ធផ្សេងៗ។លើសពីនេះទៅទៀត ប្រព័ន្ធ​​វីដេអូខនហ្រ្វេន (Conference) ក៏បានផ្តល់ជូនក្រសួងសុខាភិបាលផងដែរ ដើម្បីផ្សារ​ភ្ជាប់ទំនាក់ទំនងពីចម្ងាយរវាងមន្ទីរពេទ្យមួយទៅមន្ទីរពេទ្យមួយផ្សេងទៀត ឬមណ្ឌលសុខភាព​នានា នៅទូទាំងប្រទេសឲ្យកាន់តែមានភាពងាយស្រួលក្នុងស្ថានភាពដ៏លំបាកនេះ។

មិត្តហ្វូនប្រគល់មូលនីធិជូនមណ្ឌលសុខភាពចាក់អង្

លោក ហ្វុង វ៉ាន់ គឿង អគ្គនាយកនៃក្រុមហ៊ុនមិត្តហ្វូនបានមានប្រសាសន៍ថា៖ «ចាប់តាំង​ពីជំងឺ​កូវីដ ១៩ រាតត្បាតនៅក្នុងប្រទេសកម្ពុជា មិត្តហ្វូនបានចូលរួមសហការនិង​រួមចំណែកជាមួយ​រាជ​រដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយគ្រប់រូបភាពអំពីអនាម័យ ទម្លាប់ក្នុងការរស់នៅ ធ្វើយ៉ាង​ណាដើម្បីធានាថាប្រជាជនកម្ពុជាអាចជៀសឆ្ងាយពីជំងឺកូវីដ19នេះ។ ក្នុងនោះ ដើម្បីធានាថា​ប្រជាជនកម្ពុជាអាចគេចផុតពីជំងឺនេះយើងក៏បានបង្កើតនូវ មូលនិធិមិត្តហ្វូនប្រយុទ្ធប្រឆាំងជំងឺ​កូវីដ១៩​ដើម្បីផ្តល់នូវការគាំទ្រដល់ក្រសួងសុខាភិបាល ក្រុមគ្រូពេទ្យនិងអាជ្ញាធរពាក់ព័ន្ធ​ផ្សេង​ៗ ក្នុងការពុះពារប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ។»។ មិត្តហ្វូនប្តេជ្ញាបន្តបង្កើតគំនិតផ្តួចផ្តើមថ្មីៗ និងមធ្យោបាយផ្សព្វផ្សាយប្រកបដោយ​ភាពច្នៃ​ប្រឌិត​ដើម្បីគាំទ្រការការពារជំងឺកូវីដ19 បន្តទៀត៕

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: news.sabay.com.kh និង rasmeinews.com)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម