Trending now

មន្ទីរព័ត៌មាននិងផ្សព្វផ្សាយទីក្រុងហាណូយអញ្ជើញទទួលជួបប្រតិភូអ្នកកាសែតកម្ពុជា

19:30 | 20/11/2019 (ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២០ ខែវិច្ឆិកា នៅទីក្រុងហាណូយ ប្រតិភូអ្នកកាសែតកម្ពុជាដឹកនាំដោយលោក តីម៉ាលី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាននៃប្រទេសកម្ពុជា បានអញ្ជើញធ្វើទស្សនកិច្ចនិងសិក្សាពីបទពិសោធន៍ក្នុងវិស័យគ្រប់គ្រងសារព័ត៌មាននៅមន្ទីរព័ត៌មាននិងផ្សព្វផ្សាយទីក្រុងហាណូយ។


ទិដ្ឋភាពនៃជំនួបពីភាក្សា (រូបថត៖ kinhtedothi.vn)

នៅក្នុងជំនួបនេះ ប្រធានមន្ទីរព័ត៌មាននិងផ្សព្វផ្សាយ លោក ង្វៀនង៉ុកគី បានវាយតម្លៃខ្ពស់ចំពោះប្រតិភូអ្នកកាសែតកម្ពុជាដែលមកបំពេញទស្សនកិច្ចការជាមួយមន្ទីរព័ត៌មាននិងផ្សព្វផ្សាយទីក្រុងហាណូយ ពីព្រោះនេះគឺជាសញ្ញាល្អបង្ហាញពីការទុកចិត្តក៏ដូចជាបង្កើនកិច្ចសហប្រតិបត្តិការរវាងទីស្ថាប័នទាំងពីរនេះនាពេលអនាគត ព្រមទាំងចូលរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍសារព័ត៌មានវៀតណាម - កម្ពុជា។

ក្នុងឱកាសនេះ លោក តីម៉ាលី បានថ្លែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់មន្ទីរព័ត៌មាននិងផ្សព្វផ្សាយទីក្រុងហាណូយ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍនិងសមិទ្ធិផលរបស់ស្ថាប័នសារព័ត៌មានទីក្រុងហាណូយផងដែរ។ ក្នុងជំនួបនេះបញ្ហាទាក់ទងនឹងវិធីពិនិត្យមើលព័ត៌មានតាមរយៈបណ្តាញសារព័ត៌មាន ការផ្តល់ព័ត៌មានរហ័សនិងទាន់ពេលវេលាក៏ដូចជាវិធីដោះស្រាយព័ត៌មានក្លែងក្លាយនៅលើបណ្តាញសង្គម ក៏ត្រូវបានយកមកពិភាក្សានិងទទួលបានចម្លើយដោយការពេញចិត្តពីសំណាក់អ្នកកាសែតកម្ពុជាផងដែរ ។

ប្រធានមន្ទីរព័ត៌មាននិងផ្សព្វផ្សាយ លោក ង្វៀនង៉ុកគី ជូនកាដូដល់ លោក តីម៉ាលី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាននៃប្រទេសកម្ពុជា (រូបថត៖ kinhtedothi.vn)


នៅចុងបញ្ចប់នៃជំនួបនេះ លោក ង្វៀនង៉ុកគី បានសម្តែងនូវគោលបំណងថានាពេលខាងមុខមន្ទីរព័ត៌មាននិងផ្សព្វផ្សាយទីក្រុងហាណូយនឹងបន្តមានកិច្ចប្រជុំការងារបន្ថែមទៀតដើម្បីផ្លាស់ប្តូរបទពិសោធន៍ជាមួយកម្ពុជា ព្រមទាំងរួមគ្នាចែករំលែកនិងសិក្សាអំពីបទពិសោធន៍កាន់តែច្រើនក្នុងវិស័យសារព័ត៌មានទូរទស្សន៍ ក៏ដូចជាការគ្រប់គ្រងព័ត៌មានក្នុងបរិដ្ឋានបណ្តាញសង្គមផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: kinhtedothi.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ