Trending now

មន្ត្រីព័ត៌មានកម្ពុជាអះអាងថា ពិតជាទទួលបានចំណេះដឹងថ្មីៗពីរបៀប សរសេរព័ត៌មានស៊ើបអង្កេតពីអ្នក​ជំ​នា​ញ​កា​​រ​​វៀតណាម

17:38 | 24/08/2019 (ប្រភព៖ akp.gov.kh)

មន្ត្រីព័ត៌មានកម្ពុជា ដែលបានទទួលការបណ្តុះ​បណ្តាលពីរបៀបសរសេរព័ត៌មាន បែប ស៊ើបអង្កេតនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដែលមានរយៈពេល៥ថ្ងៃនេះ បានអះអាងថា ពួកគេពិតជាទទួលបានចំណេះដឹងថ្មីៗពីរបៀបសរសេរព័ត៌មានស៊ើប អង្កេតពីអ្នក​ជំ​នា​ញ​កា​រ​​វៀតណាមសម្រាប់ យកទៅអនុវត្តន៍នៅអង្គភាពរបស់ខ្លួនវិញ។

លោក អ៊ុង ភក្តី មន្ត្រីមន្ទីរព័ត៌មានខេត្តស្វាយរៀង ផ្នែកការិយាល័យទូរទស្សន៍​បានលើកឡើងក្នុងថ្ងៃ​បិទ​វគ្គ​បណ្តុះ​បណ្តា​លនេះថា លោកទទួលបានចំណេះដឹ​ងច្រើន នូវវិធីសាស្ត្រ​ថ្មីៗពីរបៀបស៊ើបអង្កេត​ព័ត៌មាន​នីមួយៗ ដែ​ល​លោកគ្រូ អ្នក​​គ្រូ​បាន​ចែករំលែ​កពីស្ថានភាពជាក់ស្តែង ដែលបានជួ​បប្រទះនិងដកពិសោធន៍​ផ្ទាល់​ខ្លួន​កន្ល​ង​មកជា​ពិសេ​សវិធីដោះស្រាយនិងវិធីការពារខ្លួន។

លោកបានបញ្ជាក់ថា «សម្រាប់ខ្ញុំផ្ទាល់ធ្លាប់មានបទពិសោធន៍យកព័ត៌មានស្រាប់ផង បន្ទាប់ពីវគ្គបណ្តុះប​ណ្តា​ល​នៅទីក្រុងហូជីមិញ ទទួលបានចំណេះដឹងបន្ថែម សង្ឃឹមថា អាចអនុវត្តន៍បាន ធ្វើ​ព័ត៌មាន​ស៊ើប​អង្កេត​បាន​៧០ទៅ៨០ភាគរយ»។

កញ្ញា សម សារឿន អនុប្រធានការិយាល័យព័ត៌មាននៃ វិទ្យុFM៩៦នៃក្រសួងព័ត៌មាន ក៏បានលើកឡើងថា ប្រធានបទនៃវគ្គបណ្តុះបណ្តាល បែបព័ត៌មានស៊ើបអង្កេតនេះប្លែក ព្រោះថា​កន្លងមកកញ្ញាធ្លាប់​ចូល​រួមបណ្តុះ​​បណ្តា​លវគ្គ​ផ្សេងៗ​ដែរ ប៉ុន្តែ​មិនមានប្រធានបទបែបព័ត៌មា​នស៊ើបងអង្កេត​ទេ។ម្យ៉ាងទៀត​នៅ​ខ្មែរ​​ក​ញ្ញាក៏​មិ​នសូ​វបានឃើញមានការបណ្តុះបណ្តាលបែបនេះដែរ ។

កញ្ញាបានតាំងចិត្តថា «ខ្ញុំនឹងយកនូវរាល់ចំណុចដែលលោកគ្រូអ្នកគ្រូខាងវៀតណាម បានចែករម្លែកយើង យ​ក​ធ្វើ​ជាគោលមួយសម្រាប់ធ្វើព័ត៌មានឱ្យកាន់តែល្អនៅ ក្នុងអង្គភាពរបស់យើង»។

ឯកឧត្តម ជ្រីម ឆេងលីម ទីប្រឹក្សា និងជាអគ្គនាយករងនៃអគ្គនា​យកដ្ឋានរដ្ឋ​បាល និង​ហិរញ្ញ​វត្ថុ​នៃក្រ​សួង​ព័ត៌​​មានបានមានប្រសាសន៍ក្នុងពិធីបិទវគ្គនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩នេះដោយបង្ហាញ​ក្តីសង្ឃឹ​ម​ជឿ​ជាក់យ៉ាងមុតមាំថា នៅពេល ត្រលប់ទៅវិញសិក្ខាកាមទាំងអស់នឹងយកចំណេះដឹងបទពិសោធន៍​ដែលបានសិក្សានៅ ទីនេះទៅបម្រើ​អង្គភាព និងជួយចែករំលែកជាមួយមន្ត្រីក្នុងអ​ង្គភាពខ្លួនឱ្យ​កាន់​តែមា​នស​​​មត្ថភា​ពប្រសើរឡើងបន្ថែមទៀត បន្ទាប់ពីបានដឹង បានយល់បន្ថែមអំពីការងារចុះស្រាវជ្រាវ ស៊ើ​បអ​ង្កេត​ករណីកើតឡើងដើម្បីប្រមូលបានព័ត៌មានពិត ការសរសេរប្រកបដោយវិជ្ជាជីវៈ ដែល​ជាវិធីសាស្ត្រដ៏​ល្អ​ជួ​​យ​ឱ្យមិត្តរួមអាជីពអ្នកកាសែតអាចរក្សាបាននូវ សុខសុវត្ថិភាព ក្នុងបេសកកម្មការងារ រក្សាបាននូវទំនុកចិ​ត្ត​ជា​មួយមិត្តអ្នកអាន រក្សាបាននូវសុវត្ថិភាព ជូនប្រភពព័ត៌មានទាំងភស្តុតាង និងសាក្សី ដែលជាមាគ៌ា​ដ៏​ល្អ​នាំ​ឱ្យការងាររបស់អ្នក សារព័ត៌មានទទួលបានជោគជ័យ ហើយនាំមកនូវសុក្រឹតភាពក្នុងវិជ្ជាជីវៈ​ម្យ៉ាងវិញ​ទៀ​ត​ជៀសវាង​បាននូវបញ្ហាប្រឈមក្នុងផ្លូវច្បាប់។

លោក Dang Khac Loi អគ្គនាយករង នៃអគ្គនាយកដ្ឋានសារព័ត៌មាន ក្រសួងព័ត៌មាននិងទូរគមនាគម នៃសាធារណរដ្ឋសង្គមនិយមវៀតណាមបាន មានប្រសាសន៍ថា ជោ​គ​ជ័យនៃវគ្គបណ្តុះប​ណ្តាលនេះគឺជាចំណងនៃកិច្ចសហ ប្រត្តិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរកម្ពុជា-វៀត​ណា​មដែលបានចុះអនុស្សារ ណៈ នៃការយោគយល់គ្នារវាង​ក្រសួងព័ត៌មានកម្ពុជានិងក្រសួងព័ត៌​មាននិងទូរគ​មនា​គម នៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់ឆ្នាំ២០១៦ដល់២០២០។

តាមរយៈ អនុស្សរណៈនៃការយោគយល់គ្នានេះវៀតណាមនឹងផ្តល់ ការបណ្តុះបណ្តាលមន្ត្រីព័ត៌មានកម្ពុជា ១ ឆ្នាំ ២ដងដោយម្តងចំនួន៣០នាក់៕


(ប្រភព៖ akp.gov.kh)

(ប្រភព៖ akp.gov.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ