Trending now

ពលរដ្ឋវៀតណាម អាចចេញចូលកម្ពុជាឡើងវិញ

21:06 | 21/06/2020 (សរុបដោយឌីណា)

បន្ទាប់ពីប្រកាសបិទព្រំដែនជាមួយវៀតណាមអស់រយៈពេលប្រមាណ៣ខែ នៅពេលនេះរដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឱ្យប្រជាពលរដ្ឋវៀតណាមអាចចេញចូលប្រទេសកម្ពុជាបានឡើងវិញ។ នេះបើតាមការលិខិតរបស់ក្រសួងការបរទេសស្តីពីការអនុញ្ញាតឱ្យពលរដ្ឋវៀតណាមចូលកម្ពុជាផ្ញើទៅក្រសួងមហាផ្ទៃកាលពីថ្ងៃទី១៩ ខែមិថុនា។ បើទោះបីអាចចូលកម្ពុជាបានឡើងវិញ ប៉ុន្តែពលរដ្ឋវៀតណាមត្រូវអនុវត្តទៅតាមវិធានការនានារបស់ក្រសួងសុខាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការនាំចូលជំងឺកូវីដ១៩។

ច្រកព្រំដែន​អន្តរជាតិមួយជាប់នឹងខេត្ត Tay Ninh (វៀតណាម)។ (រូបថត៖ dap.com.khmer)

យោងតាមលិខិត របស់ក្រសួងការបរទេសខ្មែរផ្ញើជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗនេះ អ៊ុច បូររិទ្ធ រដ្ឋលេខាធិការ ប្រចាំការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានឲ្យដឹងថា «ខ្ញុំបាទមានកិត្តិយស សូមគោរពជម្រាបជូន សម្ដេចក្រឡាហោម មេត្តាជ្រាប ដ៏ខ្ពង់ខ្ពស់ ថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនិរាករណ៍ សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងកាបរទេស ស្ដីពីការផ្អាកជាបណ្ដោះអាសន្ន ចំពោះការធ្វើដំណើរ ចូលប្រទេសកម្ពុជា ដោយពលរដ្ឋវៀត ណាម និងការធ្វើដំណើរ ចូលប្រទេសវៀតណាម ដោយពលរដ្ឋកម្ពុជាតាម ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស» ។

លោកបន្ដថា ចាប់ពីពេលនេះតទៅ ជាមួយវៀតណាម កម្ពុជា នឹងអនុវត្តសេចក្ដីប្រកាសចុង ក្រោយរបស់គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ដូចដែលបានអនុវត្ត កន្លងរួចមកហើយជាមួយ ប្រទេសដទៃទៀត ដោយ អនុញ្ញាតឲ្យពលរដ្ឋវៀតណាម ចូល-ចេញ កម្ពុជា និងតម្រូវឲ្យពលរដ្ឋវៀតណាម អស់ទាំងនោះ អនុវត្តតាមវិធានសុខាភិបាល ដែលបានដាក់ចេញដោយគណៈកម្មការអន្ដរក្រសួង ដើម្បី ប្រយុទ្ធប្រឆាំងនឹងជំងឺ កូវិដ-១៩។

ជាងនេះទៅទៀត លោករដ្ឋលេខាធិការ ប្រចាំការក្រសួងការបរទេស បញ្ជាក់ថា ពលរដ្ឋវៀតណាម ជាពិសេស អ្នកបច្ចេកទេស វិនិយោគិន និស្សិត និងពលរដ្ឋវៀតណាមផ្សេងៗទៀត អាចនឹង ទទួលបានទិដ្ឋាការផ្សេងៗ លើកលែងតែ «ទិដ្ឋាការទេសចរណ៍» ស្រមតាមអនុក្រឹត្យ ស្ដីពី បែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឲ្យជនបរទេសមិនមែនអន្ដោប្រវេសន្ដ ចូល-ចេញ និងស្នាក់អាស្រ័យនៅកម្ពុជា។

សូមរំលឹកថាក្រោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញបទបញ្ជា ក្រសួងការបរទេស បានផ្ញើលិខិតផ្លូវការមួយ ទៅស្ថានទូតវៀតណាម ប្រចាំកម្ពុជា បញ្ជាក់ពីការបិទព្រំដែនបណ្ដោះអាសន្ន មិនអនុញ្ញាតឲ្យពលរដ្ឋប្រទេសទាំងពីរ ឆ្លងកាត់ឡើយចាប់ពីម៉ោង ២៣៖៥៩នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះតទៅ ៕

លិខិត របស់ក្រសួងការបរទេសខ្មែរផ្ញើជូន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសងមហាផ្ទៃ។

(សរុបដោយឌីណា)

(សរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់