Trending now

ពិព័រណ៍ស្ដីពីទំនាក់ទំនងមិត្តភាពពិសេសវៀតណាម - ឡាវ - ពិព័រណ៍នៃ​ការចងចាំរបស់យុទ្ធជន

13:15 | 26/03/2021

ពិព័រណ៍រូបថតស្ដីពីទំនាក់ទំនងមិត្តភាពពិសេសវៀតណាម - ឡាវ ត្រូវបានរៀបចំឡើងក្នុងឱកាសរំលឹកខួបលើកទី ៤៥ ឆ្នាំ នៃការបង្កើត សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (២ ធ្នូ ឆ្នាំ ១៩៧៥ - ២ ធ្នូ ២០២០ ) និងពិធីរំលឹកខួបលើកទី ៤៥ ឆ្នាំ នៃថ្ងៃកំណើតរបស់លោកប្រធាន Cayson Phomvihane (១៣ ខែធ្នូ ឆ្នាំ ១៩២០- ១៣ ធ្នូ ឆ្នាំ ២០២០)។

ពិព័រណ៍ស្ដីពីទំនាក់ទំនងមិត្តភាពពិសេសវៀតណាម - ឡាវ

ពិព័រណ៍នេះបានចូលរួមចំណែកជួយឲ្យសាធារណៈជនបានយល់ដឹងយ៉ាងច្បាស់លាស់ថែមទៀតអំពីទំនាក់ទំនងស្អិតរមួតរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម - ឡាវក៏ដូចជារំលឹកខួបអនុស្សារវីយ៍ ដែលមិនអាចបំភ្លេចបានក្នុងដួចចិត្តរបស់កងទ័ពស្មគ្រចិត្តវៀតណាម។ ក្នុងនាមជាយុទ្ធជនម្នាក់ ដែលធ្លាប់រស់នៅ និងធ្វើសកម្មភាពនៅឡាវ តាំងពីប៉ុន្មានឆ្នាំ ១៩៧០ នោះ ខណៈពេលដែលបានទស្សនា ពិព័រណ៍រូបថតអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរនោះ លោក Nguyen Song Cau សមាជិកមួយរូបនៃមជ្ឈឹមសមាគមន៍មិត្តភាពវៀតណាម - ឡាវ ហើយជាអតីតកងទ័ពស្ម័គ្រចិត្ត អតីតជំនាញការយោធាជួយបដិវត្តឡាវបានសំណេះសំណាលថា៖ “ខ្ញុំបានបំពេញបេសកម្មនៅប្រទេសឡាវអស់រយៈពេល ៣០ ឆ្នាំ នៅតាមខេត្ត Attapu Salavan Savannakhet ជាដើម។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះបក្ស រដ្ឋរដ្ឋាភិបាលឡាវ ដែលបានចិញ្ចឹម ថែរក្សាបីបាច់យើងខ្ញុំ ឲ្យបានរស់រានមានជីវិតដូចបច្ចុប្បន្ននេះ”។

រយៈពេល ៤៥ ឆ្នាំបានកន្លងផុតទៅហើយ គឺជាពេលវេលានៃការរីកធំធាត់។ ការរីកធំធាត់របស់កងទ័ពស្មាគ្រចិត្ត និងជំនាញការយោធាគឺមកពីគុណូបការៈរបស់លោកប្រធានហូជីមិញជាទីគោរពស្រឡាញ់ លោកប្រធាន Kaysone និងព្រះអង្គ Phomevihan Supanuvong ដែលបានពូនជ្រុំ។ ទំនាក់ទំនងស្អិតរមួតរវាងប្រទេសទាំងពីរបានឆ្លងកាត់រាប់រយឆ្នាំ ចាប់ពីការតស៊ូប្រឆាំងអាណានិគមបារាំង និង ចក្រពត្តិអាមេរិក។ រំលឹកអំពីអនុស្សាវរីយ៍តស៊ូដ៏លំបាក ក៏ដូចជាការជួយឧបត្ថម្ភរបស់ប្រជាជនឡាវនោះ លោក លោក Nguyen Song Cau បានសំណេះសំណាលថា៖ “ក្នុងគ្រាបំពេញបេសកកម្មនៅឡាវនោះ ទៅបីជាជួបការលំបាក និងរងរបួសយ៉ាងណាក៏ដោយ ប៉ុន្តែខ្ញុំមិនអាចបំភ្លេចបានគុណូបការៈជួយឧបត្ថម្ភរបស់ប្រជាជនឡាវ កងទ័ព Pathet ឡាវ ដើម្បីបំពេញបេសកកម្មបដិវត្តផងដែរ”។

ពិព័រណ៍ស្ដីពីទំនាក់ទំនងមិត្តភាពពិសេសវៀតណាម - ឡាវ

ការតាំងពិព័រណ៍នេះ ក៏បានជួយឲ្យយុវជនវ័យក្មេងមានការយល់ដឹងបន្ថែមអំពីលោកប្រធាន Cayson Phomvihane និងលោកប្រធានហូជីមិញ និងដំណាក់កាលប្រវត្តិសាស្ត្រ រួមគ្នាប្រយុទ្ធការពារមាតុភូមិរបស់ប្រទេសទាំងពីវៀតណាម - ឡាវ។ និស្សិតឡាវមួយរូបបានសំណេះសំណាលថា៖ “តាមរយៈពិព័រណ៍លើកនេះ ខ្ញុំមានការយល់ដឹងថែមទៀត អំពីទំនាក់ទំនងរវាងប្រទេសភាតរៈទាំងពីរវៀតណាម ឡាវ និងយល់ដឹងយ៉ាងច្បាស់លាស់អំពីការប្រយុទ្ធកាលពីមុន។ ក្នុងនាមជានិស្សឡាវមួយរូប ខ្ញុំនឹងខិតខំប្រឹងប្រែងថែរក្សាប្រពៃណីដ៏ល្អប្រពៃរវាងប្រទេសទាំងពីរផងដែរ”។

ចំណែកឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាមលោក Sengphet Hungbunnhuang បានឲ្យដឹងថា៖ “ការរៀបចំពិព័រណ៍រូបថតលើកនេះគឺមានអត្ថន័យដ៏សំខាន់ចំពោះសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងទំនាក់ទំនងពិសេសឡាវ - វៀតណាម ជាពិសេសគឺជួយឲ្យយុវជនវ័យក្មេងមានការយល់ដឹងយ៉ាងច្បាស់លាស់អំពីទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ”។

ពិព័រណ៍រូបថតស្ដីពីទំនាក់ទំនងមិត្តភាពពិសេសវៀតណាម ឡាវបានដាក់តាំងបង្ហាញរូបថតប្រមាណ ១០០ សន្លឹកអំពីទំនាក់ទំនងពិសេសរវាងប្រជាជាតិវៀតណាម - ឡាវ ក្នុងដំណាក់កាលតស៊ូរំដោះប្រទេសជាតិកាលពីមុន ក៏ដូចជាបុព្វហេតុផ្លាស់ប្ដូរថ្មី កសាងប្រទេសជាតិដូចនាបច្ចុប្បន្ននេះ ហើយជាការប្ដេជ្ញាចិត្តរបស់បក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរក្នុងការថែរក្សា និងពង្រីកទំនាក់ទំនងពិសេសរវាងវៀតណាម ឡាវទៀតផង៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់