Trending now

ពិធីបើកពិព័រណ៍“កម្ពុជា - ព្រះរាជាណាចក្រនៃវប្បធ៌” នៅទីក្រុង Can Tho (វៀតណាម)

21:46 | 19/11/2019 (ប្រភព៖ www.sggp.org.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ពិព័រណ៍នេះមានរូបថតសិល្បៈជិត ៥០ ផ្ទាំង ដែលបង្ហាញពីភាពចម្រុះនៃវប្បធម៌កម្ពុជាតាមរយៈ បេតិកភ័ណ្ឌវប្បធម៌រូបីយ៍និងអរូបីយ៍ ក៏ដូចជាអំពីសម្រស់ធម្មជាតិនិងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជាជូនដល់ប្រជាជនវៀតណាម។

ទិដ្ឋភាពនៃពិព័រណ៍“កម្ពុជា - ព្រះរាជាណាចក្រនៃវប្បធ៌” នៅទីក្រុង Can Tho (វៀតណាម) (រូបថត៖www.sggp.org.vn)

នាថ្ងៃទី ១៩ ខែវិច្ឆិកា ពិធីបើកពិព័រណ៍ “កម្ពុជា- ព្រះរាជាណាចក្រនៃវប្បធម៌” បានប្រព្រឹត្តទៅនៅសារមន្ទីរទីក្រុង Can Tho។ អញ្ជើញចូលរួមពិធីនេះមានវត្តមាន លោកជំទាវ ម៉ិញកុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិ​ចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា និងសមាជិកគណៈប្រតិភូអមដំណើរ; លោក Ta Quang Dong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម រួមទាំងប្រជាជននិងភ្ញៀវកិត្តិយសជាច្រើនកុះករផងដែរ។

លោកជំទាវ ម៉ិញកុសនី រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិ​ចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា (រូបថត៖www.sggp.org.vn)

ពិព័រណ៍នេះមានរូបថតសិល្បៈជិត ៥០ ផ្ទាំងដែលបង្ហាញពីភាពចម្រុះនៃវប្បធម៌កម្ពុជាតាមរយៈបេតិកភ័ណ្ឌវប្បធម៌រូបីយ៍និងអរូបីយ៍ ក៏ដូចជាអំពីសម្រស់ធម្មជាតិនិងភាពកក់ក្តៅរបស់ប្រជាជនកម្ពុជាជូនដល់ប្រជាជនវៀតណាម។ លក្ខណៈវប្បធម៌ទាំងនេះបានធ្វើឱ្យប្រទេសកម្ពុជាកាន់តែល្បីល្បាញនៅលើពិភពលោកដោយចាត់ទុកថាជា“ ព្រះរាជាណាចក្រនៃវប្បធម៌” ដូចជា៖ ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក របាំខ្មែរជាដើម ដែលត្រូវបានយូណេស្កូទទួលស្គាល់ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនិងបេតិកភណ្ឌវប្បធម៌ជាតិដ៏ល្បីល្បាញជាច្រើនទៀតរបស់កម្ពុជាផងដែរ។

ការតាំងពិព័រណ៍នេះត្រូវបានបើករហូតដល់ថ្ងៃទី ២២ ខែវិច្ឆិកា (រូបថត៖www.sggp.org.vn)

គួរបញ្ជាក់ថាការតាំងពិព័រណ៍លើកនេះគឺជាឱកាសដ៏ល្អសម្រាប់ប្រជាជនវៀតណាមដើម្បីស្វែងយល់បន្ថែមអំពីវប្បធម៌ ប្រជាជននិងប្រទេសកម្ពុជា ព្រមទាំងជាឱកាសដើម្បីចែករំលែកចំណេះដឹងនិងរឹតបន្តឹងទំនាក់ទំនងរវាងប្រជាជនវៀត ណាមនិងកម្ពុជា។ ការតាំងពិព័រណ៍នេះត្រូវបានបើករហូតដល់ថ្ងៃទី ២២ ខែវិច្ឆិកាផងដែរ៕

(ប្រភព៖ www.sggp.org.vn បកប្រែដោយ ហេង វុធ្ធី)

(ប្រភព៖ www.sggp.org.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់