Trending now

ពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ានលើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ

08:24 | 30/08/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី ២៩ ខែសីហា នៅទីក្រុងសៀមរាបនៃព្រះរាជាណាចក្រកម្ពុជា កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៤ បានប្រារព្ធជាផ្លូវការ។ ចូលរួមក្នុងកិច្ចប្រជុំ មានតំណាងជាង៣០០រូប ជារដ្ឋមន្ត្រី និងប្រធានគណៈប្រតិភូសុខាភិបាលនៃប្រទេសអាស៊ានទាំង១០ និងប្រទេសដៃគូ គឺ ចិន កូរ៉េខាងត្បូង ជប៉ុន អគ្គលេខាធិការអាស៊ាន និងតំណាងអង្គការអន្តរជាតិច្រើនរូបទៀត។

តំណាងជារដ្ឋមន្ត្រីនិងប្រធានគណៈប្រតិភូសុខាភិបាលនៃប្រទេសអាស៊ានទាំង១០ និងប្រទេសដៃគូ អញ្ជើញថតរូបអនុស្សាវរីយ៍ (រូបថតៈ FN)

កិច្ចប្រជុំ​ត្រូវ​បាន​ចែកចេញ​ជា​ ២ ​ដំណាក់កាល​គឺ​ចាប់ពី​ថ្ងៃទី ២៦ ដល់​ថ្ងៃទី​ ២៨ គឺជា​កិច្ចប្រជុំ​ត្រៀម​របស់​ក្រុម​ឧត្តម​មន្ត្រី​សុខាភិបាល​អាស៊ាន អាស៊ាន​បូក​ ៣ និង​អាស៊ាន​ចិន ហើយ​ចាប់ពី​ថ្ងៃទី ២៩ ​ដល់​ថ្ងៃទី ៣០ ខែ​សីហា​គឺជា​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន អាស៊ាន​បូក​ ៣ ​និង​អាស៊ាន​ចិន​ដែល​កិច្ចប្រជុំ​ទាំងនោះ​ស្ដីពី​ការលើកកម្ពស់​សុខភាព​ប្រជាជន​អាស៊ាន​ទាំងមូល​។

ពោលគឺ កាលពី​ថ្ងៃទី ២៦ ខែ​ សីហា លោក ស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាលកម្ពុជា បាន​ធ្វើ​ជា​ប្រធាន​ដឹកនាំ​កិច្ចប្រជុំ​ឧត្តមមន្ត្រី​សុខាភិបាល​អាស៊ាន ដើម្បី​ពិភាក្សា​ផ្ដោតលើ​ការរីកចម្រើន​នៃ​ការអនុវត្ត​កិច្ចការ​របស់​ក្រុមការងារ​សុខាភិបាល​អាស៊ាន​កន្លងមក​ដូចជា​ការលើកកម្ពស់​ការរស់នៅ​មាន​សុខភាព​ល្អ ការឆ្លើយតប​ទៅ​នឹង​គ្រោះ​មហន្តរាយ និង​ការគំរាមកំហែង ការពង្រឹង​ប្រព័ន្ធ​សុខភាព និង​ទទួល​បាន​ការថែទាំ​ និង​ការធានា​សុវត្ថិភាព​ចំណីអាហារ​។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ FN)

កាលពី​ថ្ងៃទី ២៧ ​ខែ​សីហា​កិច្ចប្រជុំ​ ២ ​ទៀត​បាន​ធ្វើ​ឡើង​គឺ​កិច្ចប្រជុំ​ឧត្តមមន្ត្រី​សុខាភិបាល​អាស៊ាន​បូក​ ៣ ​ដែលមាន​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ និង​កិច្ចប្រជុំ​ឧត្តមមន្ត្រី​សុខាភិបាល​អាស៊ាន​ចិន ហើយ​មក​ដល់​ព្រឹក​ថ្ងៃទី ២៨ ​ខែ​សីហា ឧត្តមមន្ត្រី​សុខាភិបាល​អាស៊ាន​បាន​បន្ត​បើក​កិច្ចប្រជុំ​ពិភាក្សា​មួយ​ទៀត​លើ​ប្រធានបទ​សុខភាព​សកល និង​ការលើកកម្ពស់​ការថែទាំ​សុខភាព​ដោយ​ផ្ដោតលើ​ការជ្រើសរើស​ចំណី​អាហារ​ដែល​មាន​សុខភាព​ល្អ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​នានា​។

យ៉ាងណាមិញ លទ្ធផល​កិច្ចប្រជុំ​ត្រៀម​ទាំង​​ ៣​ ​ថ្ងៃ​នេះ​បាន​សម្រេច​រៀបចំ​ឯកសារ​ជាច្រើន​ដែល​មាន​ខ្លឹមសារ​ជំរុញ​ឱ្យ​មាន​ការពន្លឿន​កិច្ចប្រឹងប្រែង​លើកតម្កើង​សុខភាព​ប្រជាជន ហើយ​ឯកសារ​ទាំងនោះ​នឹង​ដាក់ឱ្យ​អង្គប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​ពិនិត្យ និង​អនុម័ត​នៅ​ថ្ងៃទី​ ២៩ និង​ថ្ងៃទី ៣០ ខែ​សីហា នេះ​។

កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​បាន​រៀបចំ​ឡើង​ ២ ​ឆ្នាំ​ម្ដង ដើម្បី​ពិភាក្សា​លើ​បញ្ហា​ប្រឈម​ជា​ចម្បង​នានា​ពាក់ព័ន្ធ​សុខភាព​ប្រជាជន​ក្នុង​តំបន់ (រូបថតៈ FN)

សូមជម្រាបថា កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​បាន​រៀបចំ​ឡើង​ ២ ​ឆ្នាំ​ម្ដង ដើម្បី​ពិភាក្សា​លើ​បញ្ហា​ប្រឈម​ជា​ចម្បង​នានា​ពាក់ព័ន្ធ​សុខភាព​ប្រជាជន​ក្នុង​តំបន់​។ អាស៊ាន​ដឹងថា គន្លាត​បញ្ហា​សុខភាព​នៅតែ​បន្ត​កើតឡើង នៅ​ប្រទេស​ក្នុង​តំបន់​។ ក្នុងប្រទេស​អាស៊ាន​ខ្លះ​ភាពក្រីក្រ​នៅ​តែ​ជា​ឧបសគ្គ​ដ៏សំខាន់​បំផុត​សម្រាប់​ស្ថានភាព​សុខភាព​ដែល​កើតឡើង​ជា​ចម្បង​សម្រាប់​សហគមន៍​រស់នៅ​ក្នុង​តំបន់​ដាច់ស្រយាល សហគមន៍​ស្ថិត​នៅ​ឯកោ សហគមន៍​តាម​តំបន់ភ្នំ និង​សហគមន៍​រស់នៅ​លើ​កោះ​ជាដើម​។ ប្រទេស​មួយ​ចំនួន​ថែម​ទាំង​ប្រឈម​ទ្វេដង​ទៅ​នឹង​ជំងឺ​មិនឆ្លង​ដូចជា ជំងឺ​សរសៃឈាម​បេះដូង និង​ជំងឺមហារីក​ខណៈ​ជំងឺគ្រុនចាញ់ គ្រុនឈាម របេង ជំងឺ​ដែល​អាច​ការពារ​ដោយ​វ៉ាក់សាំង និង​ជំងឺឆ្លង​ផ្សេងទៀត​នៅ​តែ​ជា​បន្ទុក​សម្រាប់​ប្រទេស​ទាំងនោះ​៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ