Trending now

ពិធីប្រគល់-ទទួល និងហ្វឹកហាត់ពីការប្រើប្រាស់ផែនទីឋានលេខាព្រំដែនគោកវៀតណាម-កម្ពុជា ខ្នាត ១/២៥,០០០

16:53 | 12/11/2020

នាថ្ងៃទី១២ វិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាមបានសហការជាមួយគណៈកម្មាធិការជាតិស្តីពីការបោះបង្គោលខ័ណ្ឌសីមាព្រំដែនគោក នៃក្រសួងធនធាន និងបរិស្ថាន រៀបចំពិធីប្រគល់-ទទួល និងហ្វឹកហាត់ពីការប្រើប្រាស់ផែនទីឋានលេខាព្រំដែនគោកវៀតណាម-កម្ពុជា ខ្នាត១/២៥,០០០ សម្រាប់កម្មាភិបាលនៃបណ្តា​ក្រសួង និងស្ថាប័នមជ្ឈិមនានា។

ពិធីប្រគល់-ទទួល និងហ្វឹកហាត់ពីការប្រើប្រាស់ផែនទីឋានលេខាព្រំដែនគោកវៀតណាម-កម្ពុជា ខ្នាត ១/២៥,០០០

នៅក្នុង​ពិធីនេះ តំណាងស្ថាប័នចំនួន ២២ បានទទួលផែនទី ហើយចូលរួមកម្មវិធីហ្វឹកហាត់ ដោយណែនាំពីការប្រើប្រាស់ផែនទីឌីជីថលក្នុងការងារព្រំដែនក្រោយពីពេលដែលឯកសារគតិយុត្តទាំង២ស្ដីពីការកត់សម្គាល់លទ្ធផលប្រមាណ ៨៤% នៃការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនគោកវៀតណាម-កម្ពុជា ចូលជាធរមាន។

គួរបញ្ជាក់ដែរថា ផែនទីឋានលេខាព្រំដែនគោកវៀតណាម-កម្ពុជា ខ្នាត ១/២៥,០០០ ជាឯកសារគតិយុត្ត-បច្ចេកទេស បានសរបញ្ជាក់យ៉ាងគ្រប់គ្រាន់នូវលទ្ធផលនៃការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនគោកដែលប្រទេសទាំងពីរ វៀតណាម និងកម្ពុជា សម្រេចបានរហូតមកទល់បច្ចុប្បន្ននេះ ព្រមទាំងជាផ្នែកមួយដែលមិនអាចកាត់ផ្ដាច់ចេញពីពិធីសារខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជាដែលបានចុះនាថ្ងៃទី៥ តុលា ឆ្នាំ២០១៩។ ផែនទីឋានលេខាព្រំដែនគោកនេះត្រូវបានកសាង និងបោះពុម្ភតាមបទដ្ឋានបច្ចេកទេសផែនទីដ៏ខ្ពស់បំផុតលើពិភពលោកនាបច្ចុប្បន្ន ធានាភាពត្រឹមត្រូវ និងសត្យានុម័ត ដោយប្រទេសទាំងពីរវៀតណាម និងកម្ពុជា បានឯកភាពគ្នាអញ្ជើញអ្នកម៉ៅការអន្តរជាតិ និងចុះហត្ថលេខាលើកិច្ចសន្យាបោះពុម្ភជាមួយក្រុមហ៊ុន Blom Infor របស់ដាណឺម៉ាក (សព្វថ្ងៃបានប្ដូរឈ្មោះជាក្រុមហ៊ុន NIRAS Mapping A/S)៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស