Trending now

ពិធីបង្ហាញមុខក្រុមសមាជិកសភាមិត្តភាពវៀតណាម - ម៉ិកស៊ិក

15:23 | 11/10/2019 (ហេង វុធ្ធី)

យុគសម័យ - ការរៀបចំពិធីបង្ហាញមុខក្រុមសមាជិកសភាមិត្តភាពវៀតណាម- ម៉ិកស៊ិក គឺជាសក្ខីភាពដ៏សំខាន់មួយក្នុងការអភិវឌ្ឍទំនាក់ទំនងល្អទ្វេភាគីលើគ្រប់វិស័យនិងបណ្តាញសហប្រតិបត្តិការ។

ពិធីបង្ហាញមុខក្រុមសមាជិកសភាមិត្តភាពវៀតណាម - ម៉ិកស៊ិក

នាពេលថ្មីៗនេះ នៅរដ្ឋធានីម៉ិកស៊ិក រដ្ឋសភាជាតិម៉ិកស៊ិកនីតិកាលទី ៦៤ បានរៀបចំពិធីបង្ហាញមុខក្រុមសមាជិកសភាមិត្តភាពវៀតណាម - ម៉ិកស៊ិក។ អញ្ជើញចូលរួមពិធីនេះមានវត្តមានសមាជិកសភាសហព័ន្ធ លោក Alfredo Femat Bañuelos ប្រធានគណៈកម្មការ កិច្ចការបរទេសសភា និងជាប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម-ម៉ិកស៊ិក បានមានប្រសាសន៍ថាក្រុមសមាជិកសភាមិត្តភាពមានភារកិច្ចពង្រឹងនិងពង្រីកទំនាក់ទំនងលើគ្រប់ វិស័យច្រើននៃប្រទេសទាំងពីរ ដែលក្នុងនោះភាគីទាំងពីរអាចសិក្សារៀនសូត្រនិងផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម អប់រំដើម្បីភាពរុងរឿងរួម។

តំណាងទាំងឡាយកំពុងចែករំលែកបទពិសោធន៍ជាមួយគ្នា

ថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅម៉ិកស៊ិក លោក Nguyen Hoai Duong បានអះអាងថាការបង្ហាញមុខក្រុមសមាជិកសភាមិត្តភាពមាសារៈសំខាន់មួយក្នុងការការអភិវឌ្ឍទំនាក់ទំនងល្អទ្វេភាគីលើគ្រប់វិស័យនិងបណ្តាញរួមសហប្រតិបត្តិការផងដែរ៕

(ប្រភព៖ Thoidai)

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍